ក្រុមហ៊ុនTwitter

ក្រុមហ៊ុន Twitter ខាតបង់ ៥ពាន់លានដុល្លារក្នុងផ្សារហ៊ុន ក្រោយបិទគណនីលោក ដូណាល់ ត្រាំ


ក្រោយសម្រេចបិទគណនីរបស់លោកដូណាល់ត្រាំ ភាគហ៊ុនរបស់ក្រុមហ៊ុនបណ្តាញសង្គមយក្សអាមេរិក Twitter ត្រូវបានធ្លាក់ចុះយ៉ាងគំហុកក្នុងរង្វង់ ១២% គិតជាទឹកប្រាក់ដែល Twitter បាត់បង់មានចំនួន៥ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានសេដ្ឋកិច្ចក្នុងស្រុកមួយរបស់អាមេរិក។
Twitterខាតបង់៥ពាន់លានដុល្លារក្រោយបិទគណនីលោកដូណាល់ត្រាំ
ដោយ

តម្លៃភាគហ៊ុននៅលើទីផ្សាររបស់ Twitter ត្រូវបានគេសង្កេតឃើញថា មានការធ្លាក់ចុះជាបន្តបន្តាប់ក្រោយពេលដែលគណនីរបស់លោកត្រាំត្រូវបានបិទលែងដំណើរការ នៅថ្ងៃទី ៨ខែមករា ដោយ Twitter អះអាងថា ការផុសរបស់លោកត្រាំ “ធ្វើឲ្យមានហានិភ័យញុះញង់ឲ្យមានអំពើហិង្សាបន្ថែមទៀត” បន្ទាប់ពីក្រុមបាតុករគាំទ្រលោកបានសម្រុកចូលទៅអុកឡុកក្នុងវិមានរដ្ឋសភា រំខានដល់ការប្រកាសបញ្ជាក់ពីជ័យជំនះរបស់លោកចូបៃឌិន ដែលជាប្រធានាធិបតីជាប់ឆ្នោតថ្មី។

ការខាតបង់ប្រាក់ដ៏សម្បើមពីផ្សារភាគហ៊ុននេះ ទំនងជាមកពីអ្នកវិនិយោគលើភាគហ៊ុនរបស់ Twitter ទាំងនោះបារម្ភថា អ្នកគាំទ្ររបស់ លោកដូណាល់ត្រាំលែងចង់ប្រើប្រាស់បណ្តាញសង្គមមួយនេះ និងអ្នកខ្លះទៀតមិនពេញចិត្តដោយអះអាងថា ការបិទគណនីរបស់ប្រធានាធិបតីជិតផុតអាណត្តិរូបនេះជាហេតុផលទាក់ទងនឹងនយោបាយ ដើម្បីបំបិទសំឡេងភាគីលោកដូណាល់ត្រាំ។ សូមបញ្ជាក់ថា ក្រុមហ៊ុនហ្វេសបុកកាលពីពេលកន្លងទៅក៏បានប្រកាសដែរថា ខ្លួននឹងផ្អាកគណនីរបស់លោកត្រាំ រហូតដល់ថ្ងៃផុតអាណត្តិជាប្រធានាធិបតីរបស់លោក ពោលគឺដល់ត្រឹមថ្ងៃទី២១មករាឆ្នាំនេះ៕

None



អត្ថបទបន្ទាប់


អ្នកត្រូវបានជ្រើសតាំងគួរឱ្យកត់សម្គាល់ ៣រូប សម្រាប់ជ័យលាភីពានរង្វាន់ពលរដ្ឋគំរូ Smart

អ្នករត់រយៈចម្ងាយឆ្ងាយ អ្នកជួយសហគន៍ខ្មែរអ៊ីស្លាម និងអ្នកប្រើប្រាស់ថវិកាផ្ទាល់ខ្លួនដើម្បីផ្តល់ការអប់រំដល់កុមារក្រីក្រ ពលរដ្ឋទាំងនេះគឺគ្រាន់តែជា…

អ្នកសម្អាតសំរាមតាមដងទន្លេត្រើយម្ខាងត្អូញត្អែរថាពលរដ្ឋមួយចំនួនចោលសំរាមគ្មានទំនួលខុសត្រូវ

អ្នកអនាម័យដែលបោសសម្អាតសំរាមតាមដងទន្លេត្រើយម្ខាងក្នុងសង្កាត់ និងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញត្អូញត្អែរថា ប្រជាពលរដ្ឋមួយចំនួនដែលធ្វើដំណើរ និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ