អាមេរិកនឹងធ្វើជាម្ចាស់ផ្ទះAPECនៅឆ្នាំ២០២៣

សហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APEC នៅឆ្នាំ២០២៣


សេតវិមានអាមេរិក បានប្រកាសថា សហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC នៅឆ្នាំ២០២៣ខាងមុខនេះ។ ការរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំ APEC ដូចនេះ ក៏ដោយសារតែសហរដ្ឋអាមេរិក ចង់ជំរុញឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
អាមេរិកនឹងធ្វើជាម្ចាស់ផ្ទះAPECនៅឆ្នាំ២០២៣
ដោយ

មន្ត្រីជាន់ខ្ពស់ផ្នែកព័ត៌មានប្រចាំសេតវិមានលោកស្រី ចេន ផ្សាគី (Jen Psaki) បាននិយាយថា ប្រធានាធិបតីអាមេរិក ចូ បៃឌិន និងអនុប្រធានាធិបតី លោកស្រី កាមេឡា ហារីស បានស្នើធ្វើជាម្ចាស់ផ្ទះ APEC នៅឆ្នាំក្រោយ ដោយសារតែអាមេរិកចង់ផ្តោតលើការពង្រីក និងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែមានភាពស៊ីជម្រៅនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

គួរជម្រាបថា សហរដ្ឋអាមេរិកដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ថា CP TPP ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Donald Trump បាននិងកំពុងជំរុញការបង្កើតក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកថ្មីមួយហៅកាត់ថា IPEF ដើម្បីភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងបច្ចេកវិទ្យាជាមួយប្រទេសក្នុងតំបន់។

ក្នុងភាពជាប្រធាន និងជាម្ចាស់ផ្ទះនៃ APEC ដែលមានសមាជិក២១ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក សហរដ្ឋអាមេរិកប្តេជ្ញាចិត្តជំរុញពាណិជ្ជកម្ម និងការវិនិយោគដោយភាពយុត្តិធម៌ និងបើកចំហ ក៏ដោយជាជំរុញការប្រកួតប្រជែងរបស់ទីផ្សារ និងធានាឱ្យបានថា ឥណ្ឌូប៉ាស៊ីហ្វិកជាតំបន់សេរី និងបើកចំហ គ្មានការបង្ខិតបង្ខំ។ 

ស្របពេលដែលចិនកំពុងស្នើចូលរួមជាមួយ CP TPP ហើយអាមេរិកមិនអាចត្រឡប់បកក្រោយវិញបាន វ៉ាស៊ីនតោនបារម្ភថា ខ្លួនអាចបាត់បង់ឥទ្ធិពលពីតំបន់ ដូចនេះទើបគេបានងាកមកបង្កើតក្របខ័ណ្ឌសេដ្ឋកិច្ចថ្មី IPEF ដើម្បីជំនួស CP TPPវិញ។ រដ្ឋបាលលោក បៃឌិន សង្ឃឹមថា IPEF អាចជាជម្រើសល្អជាង ហើយអាចស្វែងរកការគាំទ្រពីសមាជិកដទៃទៀតក្នុង APEC។

សូមជម្រាប មុននឹងធ្វើជាប្រធាន APEC នៅឆ្នាំ២០២៣ សហរដ្ឋអាមេរិកកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយប្រទេសថៃ ដែលជាប្រធាន APEC នៅឆ្នាំ២០២២នេះ ខណៈប៉េរូនឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៤៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតភេសជ្ជៈ Coca-Cola និង PepsiCo ព្រមានពីការប៉ះពាល់ប្រាក់ចំណេញ ខណៈអតិផរណាប៉ោងឡើង

ព័ត៌មាន
ក្រុមហ៊ុនផលិតភេសជ្ជៈធំៗចំនួន២របស់ពិភពលោក គឺ Coca-Cola និង PepsiCo ថ្មីៗនេះបានព្រមានអំពីសម្ពាធលើប្រាក់ចំណេញនៅឆ្នាំនេះ ដោយសារការកើនឡើ…

ចិនផ្អាកការនាំចូលសាច់គោពីប្រទេសលីទុយអានី ខណៈជម្លោះជាមួយតៃវ៉ាន់កើនឡើង

ព័ត៌មាន
ជម្លោះរវាងប្រទេសចិន និងលីទុយអានី នៅតែបន្ដក្ដៅងំដដែល ដោយប្រទេសចិនបានសម្រេចផ្អាកការនាំចូលសាច់គោ ទឹកដោះគោ និងស្រាបៀរពីប្រទេសលីទុយអានីចាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ