លោកស្រី បូម៉េន បាននិយាយនៅក្នុងសុន្ទរកថា ដែលថ្លែងទៅកាន់សមាគមធនាគារិក នៅរដ្ឋខុនណិកធីខាត់ (Connecticut Bankers Association) ថាវាទំនងជាដល់ពេលវេលាសមរម្យសម្រាប់ធនាគារកណ្ដាលអាមេរិក (Fed) ដើម្បីដំឡើងអត្រាការប្រាក់បន្ថែមទៀតហើយដើម្បីរក្សាវាឱ្យស្ថិតក្នុងកម្រិតរឹតបន្តឹងមួយសម្រាប់ពេលខ្លះ ដើម្បីទាញកម្រិតអតិផរណាឱ្យវិលទៅរកអត្រា២% វិញនៅក្នុងមធ្យោបាយទាន់ពេលវេលាកំណត់ ប៉ុន្តែលោកស្រី មិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ចំពោះការដំឡើងអត្រាការប្រាក់នេះទេ។
លោកស្រី បាននិយាយថា លោកស្រីនៅតែមានឆន្ទៈក្នុងការគាំទ្រការបង្កើនអត្រាមូលនិធិសហព័ន្ធនៅឯកិច្ចប្រជុំមួយនៅក្នុងពេលខាងមុខនេះ ប្រសិនបើទិន្នន័យក្នុងពេលខាងមុខនេះបង្ហាញថា វឌ្ឍនភាពនៃអតិផរណាបានជាប់គាំង ឬមានសន្ទុះយឺតពេកក្នុងការនាំយកអតិផរណាឱ្យវិលទៅរកអត្រា២% ក្នុងមធ្យោបាយទាន់ពេលវេលាកំណត់។
អំណះអំណាងថ្មីៗរបស់លោកស្រី បូម៉េន នេះ គឺដូចគ្នាបេះបិតទៅនឹងអំណះអំណាងរបស់លោកស្រី ដែលបានធ្វើកាលពីថ្ងៃទី២ ខែតុលា ពាក់ព័ន្ធនឹងទស្សនវិស័យសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុនេះ។
កាលពីថ្ងៃ៦ ខែតុលា ក្រសួងការងារសហរដ្ឋអាមេរិក បានរាយការណ៍ថា និយោជកបានបន្ថែមការងារច្រើនរហូតដល់ជិតទ្វេដងដូចការរំពឹងទុកនៅក្នុងខែកញ្ញា ហើយក្រសួងនេះបានកែសម្រួលកំណើនការងារកាន់តែខ្ពស់សម្រាប់រយៈពេលប៉ុន្មានខែមុនៗនេះ។
លោកស្រី បូម៉េន ដែលជាអ្នកបង្កើតគោលនយោបាយដ៏អាក្រក់បំផុតរបស់ធនាគារកណ្ដាលអាមេរិកបាននិយាយថា របាយការណ៍ការងារចុងក្រោយបំផុតបានឆ្លុះបញ្ចាំងពីកំណើនការងារដ៏រឹងមាំ។
សម្រាប់លោកស្រី ភាពញឹកញាប់ និងវិសាលភាពនៃការកែប្រែទិន្នន័យថ្មីៗបានបង្កើតភាពស្មុគស្មាញដល់ការងារក្នុងការព្យាករថា តើសេដ្ឋកិច្ចនឹងវិវត្តន៍ទៅជាយ៉ាងណាទៅក្នុងពេលមុខនេះ»។
លោកស្រីកត់សម្គាល់ថា ការកែប្រែកំណើនការងារធ្លាក់ចុះនៅក្នុងរបាយការណ៍មុនៗរបស់រដ្ឋាភិបាលបានរួមចំណែកដល់ការគាំទ្ររបស់លោកស្រីកាលពីខែមុនចំពោះការសម្រេចចិត្តរបស់ធនាគារកណ្ដាលអាមេរិក ក្នុងការរក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅក្នុងចន្លោះពី៥,២៥%ទៅ៥,៥០%៕