ការនាំចេញអាមេរិកទៅវៀតណាម

អាមេរិកចង់ឲ្យវៀតណាមលុបពន្ធលើសាច់ជ្រូកនាំចូលរបស់ខ្លួន!


ក្រុមសមាជិកសភាអាមេរិក កំពុងស្នើសុំទៅកាន់រដ្ឋបាលលោកចូ បៃឌិនឲ្យជួយធ្វើយ៉ាងណា ជំរុញឲ្យប្រទេសវៀតណាមលុបបំបាត់ពន្ធនាំចូលលើសាច់ជ្រូកពីអាមេរិក ក៏ដូចជាស្នើឲ្យមានការដោះស្រាយនូវបញ្ហារឹតត្បិតផ្សេងទៀតទាក់ទងនឹងការអនុវត្តរូបិយបណ្ណ និងពាណិជ្ជកម្មជាដើម។ នេះបើតាមការរាយការណ៍ពីភ្នាក់ងារព័ត៌មាន Reuters។
អាមេរិកចង់ឲ្យវៀតណាមលុបពន្ធលើសាច់ជ្រូកចូលរបស់ខ្លួន! (រូបភាព៖ Yahoo News)
ដោយ

ការស្នើសុំរបស់សមាជិកសភាអាមរិកនេះ គឺធ្វើឡើងបន្ទាប់ពីមើលឃើញថា ក្រុមហ៊ុនផលិតសាច់ជ្រូកអាមេរិក បានបរាជ័យនៅក្នុងការទទួលបានប្រយោជន៍នាំចេញសាច់ជ្រូកទៅកាន់ប្រទេសវៀតណាម ខណៈដែលប្រទេសក្នុងតំបន់អាស៊ីគ្នេយ៍មួយនេះ កំពុងមានបញ្ហាកង្វះខាតការផ្គត់ផ្គត់សាច់ជ្រូក និងមានការកើនឡើងតម្រូវការខ្ពស់ ដោយសារតែកន្លងមក កសិដ្ឋានចិញ្ចឹមជ្រូកនៅក្នុងប្រទេសវៀតណាមជាច្រើនត្រូវបានបំផ្លិចបំផ្លាញដោយជំងឺប៉ះជ្រូកអាហ្វ្រិក។

ក្រុមសមាជិកសភាអាមេរិកបាន បញ្ជាក់ទៀតថា ស្របពេលដែលសាច់ជ្រូកអាមេរិកនាំទៅវៀតណាមមានជាប់ពន្ធគយ និងរបាំងមិនមែនពន្ធគយនោះ គេសង្កេតឃើញថា ដៃគូប្រជែងពាណិជ្ជកម្មរបស់អាមេរិក គឺអឺរ៉ុប ដែលកំពុងតែពង្រីកការរកស៊ីជាមួយវៀតណាមកាន់តែធំ និងអឺរ៉ុបក៏កំពុងទទួលបានប្រយោជន៍ផ្នែកពាណិជ្ជកម្មច្រើន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលខ្លួនបានធ្វើជាមួយវៀតណាម។ 

ជាមួយគ្នានោះ ប្រទេសដែលសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ឬហៅថា RCEP ក៏នឹងអាចទាញបានប្រយោជន៍ពីវៀតណាមច្រើនដែរ ខណៈដែលអាមេរិក មិនបានស្ថិតក្នុងកិច្ចព្រមព្រៀងថ្នាក់តំបន់ដ៏ធំមួយនេះនោះទេ ហើយគ៏គ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាមដែរ។

វៀតណាមបាន សម្លាប់សត្វជ្រូកក្នុងស្រុកចោលប្រមាណជាង២លានក្បាល និងនាំចូលជ្រូកជាច្រើននៅរយៈពេល២ឆ្នាំចុងក្រោយនេះ ដោយសារតែជំងឺប៉ះជ្រូកអាហ្វ្រិក។ ក្នុងនោះ អាមេរិកក៏មានចំណែកមួយក្នុងការនាំចូលសាច់ជ្រូកទៅវៀតណាមច្រើនដែរ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះដែរ អ្នកផលិតសាច់ជ្រូកនៅអាមេរិក មានការលំបាកយ៉ាងខ្លាំង ដោយសារតែមានការសងសឹកពាណិជ្ជកម្មពីប្រទេសទីផ្សារទិសដៅនាំចេញសាច់ជ្រូកសំខាន់ៗរបស់ខ្លួន ក៏ដូចជាការជួបនូវការរំខានដោយសារតែមេរោគរាតត្បាតកូវីដ-១៩ជាដើម។

កាលពីឆ្នាំមុន វៀតណាមបានកាត់បន្ថយពន្ធនាំចូលបណ្ដោះអាសន្នមកនៅ១០% សម្រាប់ការនាំចូលសាច់ជ្រូកកកពីអាមេរិក ខណៈពីមុនមាន១៥%។ ការបញ្ចុះពន្ធអត្រាពន្ធនាំចូលនេះ បានធ្វើឲ្យការនាំចេញសាច់ជ្រូកអាមេរិកទៅកាន់វៀតណាមបានកើនឡើងទ្វេដង នៅក្នុងឆមាសទី២នៃឆ្នាំ២០២០ ធៀបនឹងឆមាសទី១ឆ្នាំ២០២០។ បន្ទាប់មកការបញ្ចុះអត្រាពន្ធនាំចូលបណ្ដោះអាសន្ននោះ ក៏បានបញ្ចប់នៅត្រឹមចុងឆ្នាំ២០២០។ ដូច្នេះហើយ ទើបបានជំរុញឲ្យអាមេរិក កំពុងស្វែងរកគន្លឹះចរចាជាមួយនឹងវៀតណាមឡើងវិញ ដើម្បីអាចឈានទៅដល់ការលុបបំបាត់ពន្ធគយលើការនាំចូលសាច់ជ្រូកនេះ។

សូមបញ្ជាក់ថា អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម នៅក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២១នេះ ដោយមានតម្លៃទឹកប្រាក់នាំចេញសរុបប្រមាណ ៣០ពាន់លានដុល្លារ មានកំណើន ៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងតាមពីក្រោយដោយទីផ្សារចិន ដោវវយវៀតណាមនាំចេញទៅចិនមានជិត ១៧ពាន់លានដុល្លារ កើនឡើងជាង៣២%៕

None



អត្ថបទបន្ទាប់


កូវីដ-១៩ ទាញទម្លាក់ការនាំចូលប្រេងឥន្ធនៈកម្ពុជាថយចុះ នៅត្រីមាសទី១ ឆ្នាំ២០២១នេះ

នៅក្នុងរយៈពេល៣ខែដំបូងឆ្នាំនេះ ការនាំចូលប្រេងឥន្ធនៈមកកាន់កម្ពុជាតាមរយៈកំពង់ផែក្រុងព្រះសីហនុ និង កំពង់ផែភ្នំពេញ សរុបមានជាង៦៨ម៉ឺនតោន មា…

ថៃនាំចេញទុរេនទៅចិនច្រើនជាងគេក្នុងតម្លៃជិត ២០០លានដុល្លារ ត្រឹមតែ៣ខែប៉ុណ្ណោះ

ផលិតផលទុរេនរបស់ថៃ កំពុងនាំមុខគេនៅក្នុងទីផ្សារប្រទេសចិន ដោយសារតែមានការជំរុញមួយផ្នែកដោយតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ