កូវីដ១៩នៅអាមេរិក

អាមេរិកមានអ្នកឆ្លងកូវីដ១៩ជិតមួយលាននាក់ក្នុងមួយថ្ងៃ ជាអត្រាឆ្លងខ្ពស់បំផុតក្នុងពិភពលោក


សហរដ្ឋអាមេរិកនៅច្ងៃចន្ទដើមសប្តាហ៍នេះ បានរាយការណ៍ពីចំនួនអ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃកើនដល់ជិត១លានករណីហើយ ដែលតួលេខនេះ ជាអត្រាឆ្លងប្រចាំថ្ងៃច្រើនបំផុត បើគេធៀបនឹងអត្រាឆ្លងប្រចាំថ្ងៃនៅទូទាំងពិភពលោក។ ចំនួនឆ្លងនៅអាមេរិក បានហក់ឡើងទ្វេដង ធៀបនឹងករណីឆ្លងប្រចាំថ្ងៃនៅកាលពីសប្តាហ៍មុន ខណៈកូវីដ១៩អូមីក្រុងវិញហាក់មិនបានបង្ហាញសញ្ញាថមថយនៅឡើយទេ ពោលគឺក្នុងចំណោមករណីឆ្លងថ្មីដែលបានរកឃើញ ភាគច្រើនជាមេរោគបំប្លែងថ្មី អូមីក្រុងនេះតែម្ដង។ នេះបើតាមការចុះផ្សាយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ពលរដ្ឋអាមេរិកកំពុងឈររងចាំការធ្វើតេស្តកូវីដ១៩
ដោយ

ចំនួនអ្នកឆ្លងកូវីដ១៩ ហើយធ្លាក់ខ្លួនចូលមន្ទីរពេទ្យនៅអាមេរិក បានកើនដល់ជិត៥០% នៃចំនួនអ្នកឆ្លងសរុបប្រចាំថ្ងៃ ខណៈអ្នកកំពុងសម្រាកក្នុងមន្ទីរពេទ្យ បានកើនលើស១០ម៉ឺននាក់ហើយនាពេលនេះ។ នេះបើយោងតាម​ទិន្នន័យដែលរ៉យទ័របានវិភាគ។ នេះជាកំណើនលើកទីមួយហើយ ដែលអ្នកឆ្លងហើយត្រូវចូលមន្ទីរពេទ្យ បានកើនឡើងបែបនេះ បន្ទាប់ពីរលកឆ្លងដ៏កាចសហាវកាលពីរដូវរងារឆ្នាំមុន។

កាលពីសប្តាហ៍មុនៗ ករណីវិជ្ជមានកូវីដ១៩នៅអាមេរិកជាមធ្យមប្រចាំថ្ងៃ មានជិត៥០ម៉ឺននាក់ប៉ុណ្ណោះ ប៉ុន្តែនៅជិត៧ថ្ងៃចុងក្រោយនេះ អត្រាឆ្លងបានហក់ឡើងទ្វេដង ក្លាយជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុត បើធៀបនឹងប្រទេសនានាក្នុងពិភពលោក។ ជាក់ស្តែង នៅថ្ងៃច័ន្ទទី០៣ មករាដើមសប្តាហ៍នេះ អ្នកឆ្លងកូវីដ១៩ប្រចាំថ្ងៃនៅអាមេរិក បានកើនឡើងដល់ជាង ៩៧ម៉ឺននាក់។

យ៉ាងណាមិញ អត្រាស្លាប់នៅ​សហរដ្ឋអាមេរិក ហាក់នៅកម្រិតដដែល មិនមានការកើនឡើងឬថយចុះនោះទេ ដោយមានចំនួនអ្នកស្លាប់ជាមធ្យម ១.៣០០នាក់ក្នុងមួយថ្ងៃ។ នេះបើតាមរបាយការណ៍ដែលតាមដាន និងចងក្រងដោយរ៉យទ័រដដែល។ 

បើគេមើលលើសកម្មភាពរបស់អូមីក្រុងនៅសហរដ្ឋអាមេរិកវិញឃើញថា មេរោគកូវីដ១៩បំប្លែងខ្លួនប្រភេទនេះ មិនបានបង្ហាញពីសញ្ញាថមថយឡើយ ពោលវាបានតំណាងឲ្យជាង៩៥% នៃករណីវិជ្ជមានទាំងអស់ដែលគេមានរកឃើញនៅអាមេរិក គិតត្រឹមថ្ងៃទី០១ខែមករា។ នេះបើតាមការឲ្យដឹងពី មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក CDC។

សូមជម្រាបថា ក្រោយកត់ត្រាពីករណីឆ្លងប្រចាំថ្ងៃកើនឡើងដូចនេះ សេតវិមានអាមេរិកកាលពីថ្ងៃអង្គារ បានប្រកាសថា ខ្លួនកំពុងត្រៀមឧបករណ៍តេស្តរហ័សចំនួន ៥០០លាន សម្រាប់ចែកចាយដោយឥតគិតថ្លៃដល់ពលរដ្ឋអាមេរិក។ គំនិតផ្តួចផ្តើមនេះមានគោលបំណង​ជួយសម្រាលបញ្ហាខ្វះខាតការធ្វើតេស្ត និងកាត់បន្ថយការកកស្ទះ ពេលពលរដ្ឋរង់ចាំយកសំណាកនៅទីសាធារណៈ៕​

None



អត្ថបទបន្ទាប់


ទិន្នផលស្រូវវៀតណាមបានកើនដល់ជិត៤៤លានតោនទៀតក្នុងឆ្នាំ ២០២១ ទោះបីផ្ទៃដីដាំដុះថយចុះ

ទិន្នផលស្រូវរបស់ប្រទេសវៀតណាមនៅឆ្នាំ២០២១ សម្រេចបានដល់ទៅជិត ៤៤ លានតោនក្នុងឆ្នាំ ២០២១ កើនឡើងជាង១លានតោនធៀបនឹងឆ្នាំ២០២០ បើទោះបីជា ផ្ទៃដីដា…

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ានៅសប្ដាហ៍នេះ

បើមិនមានអ្វីប្រែប្រួលទេ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើដំណើរទៅ ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧ និងថ្ងៃទី៨ ខែមករា ឆ្នាំ២០២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ