រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏បានស្វាគមន៍នូវគំនិតផ្តួចផ្តើមថ្មីៗរបស់សហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់ភាពជាដៃគូជាមួយអាស៊ាន ដោយផ្តោតជាសំខាន់លើការស្រាវជ្រាវ ការកសាងសមត្ថភាពប្រព័ន្ធសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យនេះ។ សហរដ្ឋអាមរិកបានសន្យាបន្តគាំទ្រការរឹតចំណង ការតភ្ជាប់រវាងប្រជាជន និងប្រជាជន ក្នុងផ្នែកថែទាំសុខភាពសាធារណៈ តាមរយៈកម្មវិធីផ្លាស់ប្តូរនានា មានដូចជាការបណ្តុះអ្នកជំនាញខាងវេជ្ជសាស្ត្រ និងសុខាភិបាលអាស៊ានបានចំនួន ២.៤០០នាក់រហូតមកដល់បច្ចុប្បន្ននេះ។
យ៉ាងណាមិញ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា អាស៊ាន និងសហរដ្ឋអាមេរិកគួរតែ រិះរកនូវមធ្យោបាយទាំងឡាយ ដើម្បីធ្វើយ៉ាងណាធានាឲ្យមានលក្ខណៈជាយុទ្ធសាស្ត្រ ការបើកចំហសង្វាក់ផ្គត់ផ្គង់តំបន់ និងសកលលោក ព្រមទាំងលំហូរទំនិញ សំខាន់ៗនានាជាពិសេសការផ្គត់ផ្គង់ថ្នាំពេទ្យ និងស្បៀងអាហារ៕