អាមេរិកសន្យាជួយជំរុញជំនួយបញ្ចប់ជំងឺរាតត្បាត

អាមេរិកសន្យានឹងជួយប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ១៩


មន្ត្រីនៃក្រសួងហិរញ្ញវត្ថុអាមេរិកបាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ខ្លួន គឺលោកស្រី Janet Yellen នឹងជួយជំរុញឱ្យសមភាគីក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន G20 ខិតខំធ្វើការឆ្ពោះទៅរកការបញ្ចប់ការរាតត្បាតនៃជំងឺរាតត្បាត កូវីដ១៩ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងធានាថា ពួកគេមានធនធានដែលត្រូវការដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញដោយសមធម៌។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក

លោកស្រី Yellen គ្រោងនឹងចូលរួមនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាល ធនាគារកណ្តាលមកពីក្រុមប្រទេសមានសេដ្ឋកិច្ចធំៗទាំង២០ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ។

អាមេរិកបានដាក់ចេញនូវប្រធានបទខាងលើនេះ ជារបៀបវីរៈអាទិភាពសម្រាប់កិច្ចប្រជុំ ស្របពេលដែលករណីកូវីដ១៩អូមីក្រុង កំពុងធ្លាក់ចុះនៅក្នុងប្រទេសអ្នកមានជាច្រើន ប៉ុន្តែនៅតែកើនឡើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនផ្សេងទៀត។ ក្នុងនោះសូម្បីតែម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដែលទទួលរៀបចំកិច្ចប្រជុំ G20 បានរាយការណ៍ពីកំណត់ត្រាប្រចាំថ្ងៃដល់ទៅជិត ៦ម៉ឺនករណីផងដែរកាលពីថ្ងៃអង្គារ។

ទន្ទឹមនេះ លោកស្រី Yellen ក៏នឹងជំរុញឱ្យប្រទេស G20 គាំទ្រមូលនិធិសកលដែលបានស្នើឡើងដោយធនាគារពិភពលោកដើម្បីវិនិយោគក្នុងការបង្កា និងត្រៀមលក្ខណៈបង្ការជំងឺរាតត្បាតនាពេលក្រោយ ជាមួយនឹងការប៉ាន់ស្មានតម្លៃជាង ៧៥ពាន់លានដុល្លារ។

ក្រៅតែពីបញ្ហាកូវីដ១៩ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះ ត្រូវបានគេរំពឹងថា នឹងយកបញ្ហា អាកាសធាតុមកដាក់លើតុពិភាក្សាផងដែរ ដូចជាការកាត់បន្ថយការបំភាយកាបូន រួមទាំងការកៀគរមូលធនឯកជនបន្ថែមទៀត ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការផ្លាស់ប្តូរការប្រើពីឥន្ធនៈហ្វូស៊ីល ទៅជាថាមពលបៃតង។

គួរជម្រាបថា ឥណ្ឌូនេស៊ី ក្នុងនាមជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅអាស៊ីអាគ្នេយ៍ នឹងទទួលរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីG20 ក្នុងឆ្នាំនេះ ដែលដំបូងឡើយគេមានគម្រោងរៀបចំកិច្ចប្រជុំហិរញ្ញវត្ថុ G20 ដោយផ្ទាល់នៅលើកោះបាលី ប៉ុន្តែនៅខែមករា ទីកន្លែងត្រូវបានគេសម្រេចផ្លាស់ប្តូរមករដ្ឋធានីហ្សាកាតាវិញ ក្រោយប្រទេសខ្លះបានប្តូរមកចូលរួមអនឡាញ ហើយខ្លះទៀតមកដោយផ្ទាល់៕

None



អត្ថបទបន្ទាប់


ធនាគារADB អនុម័តប្រាក់កម្ចី ៩៥ លានដុល្លារ ដើម្បីជួយកម្ពុជាទិញវ៉ាក់សាំង កូវីដ១៩

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃ១៥ ខែកុម្ភៈ បានអនុម័តប្រាក់កម្ចីចំនួន ៩៥ លានដុល្លារ ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងដំណើរការចាក់វ៉ា…

ទុរេនវៀតណាមកំពុងរង់ចាំអាជ្ញាបណ្ណនាំចេញផ្លូវការទៅចិន ក្រោយការចរចាត្រូវបានបញ្ចប់

វៀតណាមបានបញ្ចប់ការចរចាលើកការរធានានូវគុណភាព និងកំពុងរង់ចាំអាជ្ញាបណ្ណលើការនាំចេញផ្លែទុរេនជាផ្លូវការទៅប្រទេសចិន។ ការនាំចេញនេះនឹងជួយឱ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ