អត្ថបទពាណិជ្ជកម្ម

ការធ្វើបុណ្យទាន និងដំណើរកម្សាន្ដក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជាមួយ អេស៊ីលីដា ម៉ូបាល ផ្ដល់ភាពងាយស្រួល សុវត្ថិភាព និងមានឱកាសទទួលបានប្រាក់ត្រឡប់មកវិញទៀតផង!


ការធ្វើដំណើរកម្សាន្ដ និងធ្វើបុណ្យទាន នាឱកាសបុណ្យភ្ជុំបិណ្ឌរបស់លោកអ្នក កាន់តែរីករាយ ងាយស្រួល និងសុវត្ថិភាព ជាមួយនឹងការប្រើប្រាស់ អេស៊ីលីដា ម៉ូបាល ដើម្បីទូទាត់ថ្លៃទំនិញ ឬសេវានៅតាមហាងនានានៅទូទាំងប្រទេស ពិសេសមានឱកាសអាចបានលុយត្រឡប់មកវិញថែមទៀតផង។
TF_00208 (2)
ដោយ

ធនាគារអេស៊ីលីដា ជាធនាគារខ្មែរ ដ៏ធំជាងគេមួយ ដែលតែងតែចូលរួម​យ៉ាងសកម្ម​ជាមួយ​ប្រជាពលរដ្ឋ នៅក្នុងការលើកស្ទួយ និងថែរក្សាវប្បធម៌ ប្រពៃណីរបស់ខ្មែរ។

ជាក់ស្ដែង នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ លោកអ្នកមិនត្រឹមតែការប្រើប្រាស់ អេស៊ីលីដា ម៉ូបាល សម្រាប់ធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្ម បានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ប៉ុន្ដែ លោកអ្នកអាច​ផ្ទេរប្រាក់​ទៅ​កាន់ក្រុមគ្រួសារ សាច់ញាតិ ឬមនុស្សជាទីស្រឡាញ់បានភ្លាមៗ​នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង។ លើសពីនេះ លោកអ្នកអាចស្កែន KHQR របស់អេស៊ីលីដា ដើម្បីចូលបច្ច័យ​ធ្វើបុណ្យឧទ្ទិសកុសល ជូនដល់វិញាណក្ខន្ធបុព្វការីជននៅតាមវត្តអារាមនានាផងដែរ ដោមិនចាំបាច់យក​សាច់ប្រាក់តាមខ្លួន ឬប្ដូរក្រដាសប្រាក់នោះឡើយ។

មិនត្រឹមតែប៉ុណ្ណោះ ធនាគារអេស៊ីលីដា ក៏បានត្រៀមកញ្ចប់ថវិកាជាកាដូរ សម្រាប់​ផ្ដល់ជូនអតិថិជន​របស់ខ្លួន ដែលប្រើប្រាស់​អេស៊ីលីដាម៉ូបាល ដើម្បីស្កែន​ទូទាត់តាម អេស៊ីលីដា KHQR ផងដែរ ពោលគឺ នៅអំឡុងថ្ងៃភ្ជុំធំ ចាប់ពីថ្ងៃទី ១ ដល់ ទី៣ ខែតុលា ឆ្នាំ២០២៤ អតិថិជន នឹងមានឱកាសទទួលបាន​ប្រាក់លើកទឹកចិត្ត ១លានរៀលក្នុងម្នាក់ ដោយការផ្ដល់ជូនមានសម្រាប់​អតិថិជនចំនួន ៥នាក់ ជារៀងរាល់ថ្ងៃ។ ប្រាក់លើកទឹកចិត្តទាំងនេះ នឹងបញ្ចូលក្នុងគណនី​របស់អតិថិជន ដោយស្វ័យប្រវត្តិ នៅរៀងរាល់ថ្ងៃធ្វើការ។ អ្នកដែលទទួលបានប្រាក់​លើកទឹកចិត្តនេះ នឹងត្រូវប្រកាសឈ្មោះ​នៅលើបណ្ដាញសង្គម​ផ្លូវការ​របស់ធនាគារ អេស៊ីលីដា។ ដូច្នេះ សូមកុំភ្លេច សួររក KHQR របស់ធនាគារ​អេស៊ីលីដា ដើម្បីធ្វើការស្កែនទូទាត់ នៅតាមហាងនានា ឬធ្វើបុណ្យទាននៅតាម​វត្តអារាមជាដើម។




អត្ថបទបន្ទាប់


តើប្រទេសណាខ្លះ ដែលមានសេដ្ឋីច្រើនជាងគេនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ?

បច្ចុប្បន្នសេដ្ឋីដែលមានលុយខ្ទង់រាប់លានដុល្លារឡើងត្រូវបានគេដឹងថា មានរហូតដល់ជាង៥៨លាននាក់ ស្មើនឹង១,៥%នៃចំនួនប្រជាជនសរុបនៅលើពិភពលោក ដោយពួ…

ស្ថានទូតចិនប្រចាំកម្ពុជា ឯកភាពចំនួន៧ចំណុច លើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍កម្ពុជា-ចិន

ស្ថានទូតចិនប្រចាំកម្ពុជា ឯកភាពចំនួន៧ចំណុច លើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ កម្ពុជា-ចិន ដោយក្នុងនោះ ស្ថានទូតចិនប្រចាំកម្ពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ