
ក្រុមហ៊ុន Vietjet កំពុងចាប់ផ្តើមរដូវកាលបុណ្យឆ្លងឆ្នាំជាមួយនឹងការលក់សំបុត្របញ្ចុះតម្លៃដ៏ពិសេសចុងឆ្នាំ ដោយផ្តល់ជូនអ្នកដំណើរនូវឱកាសរីករាយក្នុងការហោះហើរជាមួយនឹងការបញ្ចុះតម្លៃសំបុត្ររហូតដល់ ១០០ ភាគរយ (*)។ ក្នុងឱកាសប្រូម៉ូសិនពិសេសនេះ Vietjet ផ្តល់នូវសំបុត្រយន្តហោះរាប់លានសន្លឹកក្នុងតម្លៃដែលមិនអាចកាត់ថ្លៃបាន ដែលអនុញ្ញាតឱ្យអ្នកចូលចិត្តធ្វើដំណើរស្វែងរកគោលដៅដ៏អស្ចារ្យនៅក្នុងប្រទេសវៀតណាម និងតំបន់ជាច្រើនទៀត។

ប្រូម៉ូសិនលក់បញ្ចុះតម្លៃសំបុត្រនេះ ចាប់ផ្តើមនៅម៉ោង 00:00 GMT+7 នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ ហើយលក់ជូនត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ។ អ្នកធ្វើដំណើរអាចទទួលបានការបញ្ចុះតម្លៃដោយបញ្ចូលលេខកូដ VJ12 នៅពេលកក់កៅអី Eco-class នៅលើ www.vietjetair.com ឬតាមរយៈកម្មវិធីទូរស័ព្ទ Vietjet Air។ សំបុត្របញ្ចុះតម្លៃមានសុពលភាពសម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៥ (**)។

ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រនេះ ត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកធ្វើដំណើរលើផ្លូវសៀមរាប-ហាណូយ ក៏ដូចជាអ្នកដែលធ្វើដំណើរទៅកាន់គោលដៅនានាទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ បច្ចុប្បន្ន Vietjet ដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃពីសៀមរាបទៅហាណូយ ដោយផ្តល់ឱកាសឱ្យអ្នកធ្វើដំណើរស្វែងយល់ពីវប្បធម៌ និងបេតិកភណ្ឌដ៏សម្បូរបែបនៃរដ្ឋធានីរបស់ប្រទេសវៀតណាម។ ពីទីក្រុងហាណូយ អ្នកដំណើរអាចភ្ជាប់យ៉ាងងាយស្រួលទៅកាន់បណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ Vietjet ដែលគ្របដណ្តប់លើប្រទេសវៀតណាម និងតំបន់ជាច្រើនទៀត។

នេះគឺជាការធ្វើប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ធំបំផុតចុងក្រោយរបស់ Vietjet ក្នុងឆ្នាំនេះ ដោយផ្តល់ឱ្យអ្នកដំណើរនូវឱកាសដើម្បីទទួលយកបទពិសោធន៍ថ្មីៗ និងស្វែងយល់ពីខ្លួនឯបានកាន់តែប្រសើរតាមរយៈការធ្វើដំណើរ។ មិនថាឡើងលើភ្នំដ៏ខៀវស្រងាត់ ឬស្វែងយល់ពីទីក្រុងថ្មីៗដែលមានភាពអ៊ូអរនោះទេ Vietjet សូមអញ្ជើញអ្នកទាំងអស់គ្នាឱ្យចូលរួមក្នុងការធ្វើដំណើរនាពេលខាងមុខ។

អ្នកដំណើរ Vietjet អាចរីករាយនឹងការធ្វើដំណើរលើយន្តហោះទំនើប និងថ្មីដែលផ្តល់សេវាដោយក្រុមការងារដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ប្តេជ្ញាធានាសុវត្ថិភាព និងផាសុខភាពជូនភ្ញៀវទាំងអស់។ សេវាកម្មនៅលើយន្តហោះមានការផ្តល់ជូនជាពិសេស អមដោយបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងមុខម្ហូបវៀតណាមដ៏ឈ្ងុយឆ្ងាញ់ រួមទាំង ហ្វឺ, បាញ់ មី, កាហ្វេទឹកកក និងម្ហូបអាហារជាច្រើនមុខទៀត។
(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ
(**) មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកសាធារណៈ និងរដូវកាលមមាញឹក

