តាមរយៈការស្ទង់មតិនេះ បានឲ្យដឹងថា មានកម្មករប្រមាណ១៣០០ នាក់បានបោះឆ្នោត ដែលការបោះឆ្នោតនេះ បានធ្វើឡើងកាលពីថ្ងៃអង្គារទី១០ ដោយមានពេលវេលាកំណត់យកត្រឹមតែ៤ ម៉ោងប៉ុណ្ណោះ។ ក្នុងនោះ មាន៨១% នៃអ្នកបោះឆ្នោតបានឲ្យដឹងថាពួកគេចង់ឲ្យមានការកាត់បន្ថយម៉ោងការងារ មកនៅត្រឹម៤៤ម៉ោងក្នុងមួយសប្ដាហ៍ ខណៈដែល មាន១៩% ទៀត ពួកគេបានជ្រើសរើសរក្សាម៉ោងការងារធ្វើការងារបច្ចុប្បន្នដដែល ដែលមាន៤៨ម៉ោងក្នុងមួយសប្ដាហ៍ ឬធ្វើការ៦ថ្ងៃ ក្នុងមួយសប្ដាហ៍។
អ្នកបោះឆ្នោតភាគច្រើនចង់បានការធ្វើការងារ៥ថ្ងៃកន្លះ ហើយឈប់សម្រាក១ថ្ងៃកន្លះក្នុងមួយសប្ដាហ៍។
ការស្ទង់មតិនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានសំណើរបស់សហព័ន្ធការងារ ដើម្បីផ្ដល់ការឈប់សម្រាកបន្ថែមដល់កម្មករនៅថ្ងៃទី ៣១ ខែធ្នូឆ្នាំនេះ ដោយសារតែកម្មករវៀតណាម គឺស្ថិតនៅក្នុងចំណោមកម្មករដែលធ្វើការងារច្រើនម៉ោងបំផុត នៅក្នុងពិភពលោក និងមានចំនួនថ្ងៃឈប់សម្រាកតិចថ្ងៃបំផុតក្នុងចំណោមប្រទេសជិតខាង។