វ៉ាក់សាំង AstraZeneca

ក្រសួងសុខាភិបាលប្រាប់ពីហេតុផលចំនួន៨ចំណុច ដែលកម្ពុជាត្រូវតែបន្តប្រើប្រាស់ វ៉ាក់សាំង AstraZeneca ផលិតនៅឥណ្ឌា


ក្រោយមានបណ្តាប្រទេសមួយចំនួនបានផ្អាកចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ AstraZenecaមក អ្នកនាំពាក្យក្រសួងសុខាភិបាលបានបកស្រាយថា វ៉ាក់សាំង AstraZeneca (កូវីហ្សែល) ដែលផលិតនៅប្រទេសឥណ្ឌា ដែលកម្ពុជាបាននឹងកំពុងប្រើប្រាស់សព្វថ្ងៃនេះ មិនស្ថិតនៅក្នុងចង្កោមវ៉ាក់សាំងដែលផលិតនៅអង់គ្លេសនោះទេ។
ក្រសួងសុខាភិបាលប្រាប់ពីហេតុផលចំនួន៨ចំណុច ដែលកម្ពុជាត្រូវតែបន្តប្រើប្រាស់ វ៉ាក់សាំង AstraZeneca ផលិតនៅឥណ្ឌា
ដោយ

លោកជំទាវ ​ឱ វណ្ណឌីន​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បានឲ្យដឹងថា​ ខាងក្រុមហ៊ុន AstraZeneca បានផ្តល់​អាជ្ញាបណ្ណ​ដល់​ក្រុមហ៊ុន​នៅ​ប្រទេស​ឥណ្ឌា ដើម្បីផលិត ដែលវ៉ាក់សាំង​ផលិតនៅ​ឥណ្ឌានោះ​ដាក់​ឈ្មោះថា កូវីហ្សែល ហើយវ៉ាក់សាំងនេះ​ គឺខុសគ្នា​ពីវ៉ាក់សាំង AstraZeneca​ ដែលគេ​កំពុងប្រើ​ប្រាស់​នៅ​អឺរ៉ុប។

លោកជំទាវ ​ឱ វណ្ណឌីន បាន​ពន្យល់ថា៖ « អ្វីដែលយើងថា វាមិនដូចគ្នា​ទៅនឹងវ៉ាក់សាំង​នៅអឺរ៉ុបនោះ គឺខ្ញុំបាន​បញ្ជាក់​ជូនហើយ គឺត្រង់ថា វាមិនស្ថិត​នៅក្នុង Batch នៅក្នុង​ចង្កោម​នៃវ៉ាក់សាំង​ដែលផលិត​នៅខាង​ប្រទេស​អង់គ្លេស​នោះ ហើយ​ដែលបាន​ចែកចាយ​ប្រើនៅ​ប្រទេស​នៅក្នុងអឺរ៉ុបនោះទេ ពីព្រោះយើង​នេះ​វាស្ថិតនៅ​ក្នុង​ក្រុមផ្សេង Batch ផ្សេង»។

ខាងក្រោមនេះ ជាហេតុផល​សំខាន់ទាំង៨ ដែលក្រសួង​សុខាភិបាល​អះអាងថា កម្ពុជានៅ​តែអាច​បន្ត​ការចាក់​វ៉ាក់សាំង AstraZeneca (កូវីហ្សែល) ដែលផលិត​នៅប្រទេសឥណ្ឌានេះ៖

ទី១ វ៉ាក់សាំង ដែលយើង​កំពុងប្រើ​នៅស្រុក​ខ្មែរនេះ មានឈ្មោះថា​កូវីហ្សែល គឺផលិតនៅឥណ្ឌា ហើយ​គ្រាន់តែ​ទទួលបាន​អាជ្ញាបណ្ណ​ផលិតពី​ក្រុមហ៊ុន AstraZeneca។

ទី២ វ៉ាក់សាំង​ដែលកំពុង​ប្រើប្រាស់នេះ អង្គការ​សុខភាព​ពិភពលោក គេបានដាក់​បញ្ចូល​ទៅក្នុងបញ្ជីប្រើប្រាស់​បន្ទាន់​រួចទៅ​ហើយ។

ទី៣ តាមការបញ្ជាក់​របស់​អង្គការ​សុខភាព​ពិភពលោកនេះ គេមាន​ការចែកចាយ​ប្រើប្រាស់​នៅតាមបណ្តា​ប្រទេសនៅ​លើសកលលោក​រាប់លាន​ដូស​ទៅហើយ គឺប្រមាណ​ជិត​៣០០លាន​ដូសទៅហើយ។

ទី៤ វ៉ាក់សាំងដែល​យើងកំពុង​ប្រើនេះ វាមិនស្ថិតនៅ​ក្នុង​ក្រុម​វ៉ាក់សាំង ដែលកំពុង​តែ​ប្រើប្រាស់​នៅខាង​សហគមន៍​អឺរ៉ុប​នោះទេ។

ទី៥ អង្គការសុខភាព​ពិភពលោក​និយាយថា ខ្លួនមិនទាន់​ទទួលបាន​នូវរបាយការណ៍​ណាមួយ​ពីបណ្តា​ប្រទេស​ដែលបាន​ប្រើប្រាស់​វ៉ាក់សាំង​ដែលដូច​កម្ពុជា​កំពុងប្រើ ដែលថា​វ៉ាក់សាំងនេះ មានប្រតិកម្ម​រំខាន ឬប្រតិកម្ម​អ្វីមួយ​ដែល​ធ្ងន់ធ្ងរ​នោះទេ។ 

ទី៦ អង្គការសុខភាព​ពិភពលោក​បានបញ្ជាក់​ហើយ បញ្ហាដែលថា មានកក​ឈាមស្ទះ​នៅក្នុង​សសៃនោះ វាអត់មាន​ទំនាក់ទ​ងអ្វីជាមួយនោះទេ វាជាករណី​ចៃដន្យ ដែលវាកើតឡើង​ចំពេល​ដែលចាក់​វ៉ាក់សាំង​ប៉ុណ្ណោះ។

ទី៧ អង្គការសុខភាព​ពិភពលោក កំពុងតែបន្ត​ធ្វើការសិក្សា​ទៅលើ​បញ្ហា​នានា ដែល​មានការ​លើកឡើង ហើយនៅពេលណា​ដែលមានរបក​គំហើញ​អ្វីថ្មី​ទៀត គេនឹង រាយការណ៍​ជូនជា​សាធារណៈជូន​ប្រជាជាតិ​លើ​សកលលោក

ទី៨ អង្គការសុខភាព​ពិភពលោក គេនៅតែ​ផ្តល់​នូវអនុសាសន៍​ឲ្យបន្ត​នូវការ​ចាក់វ់ាក់សាំង​នេះ AstraZeneca ហើយជា​ពិសេស​អង្គការសុខភាព​ពិភពលោក​ប្រចាំ​នៅកម្ពុជា​បានបញ្ជាក់ថា គ្មានហេតុផលអ្វី​ដែលកម្ពុជា​ ត្រូវផ្អាក​ការចាក់​វ៉ាក់សាំង​AstraZeneca (កូវីហ្សែល)នេះទេ៕

None



អត្ថបទបន្ទាប់


ក្រសួងសុខាភិបាល៖ វីរុសបំប្លែងខ្លួនថ្មីនេះសាហាវជាង និងខ្លាំងជាងវីរុសនាពេលមុនៗ ដូច្នេះត្រូវបង្កើនការប្រុងប្រយ័ត្ន

អ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការអំពាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់មែនទែន លើស្ថានភាពឆ្លងបច្ចុ…

អនុក្រឹត្យថ្មី៖ អ្នករឹងទទឹងមិនព្រមពាក់ម៉ាស អាចរងពិន័យជាប្រាក់ពី ២០ម៉ឺន ទៅ១លានរៀល

អ្នកមិនពាក់ម៉ាសតាមការណែនាំរបស់ក្រសួងសុខាភិបាល នឹងត្រូវរងការព្រមានពីអាជ្ញាធរ ហើយបើនៅតែរឹងទទឹងមិនព្រមពាក់ម៉ាស់ទៀត អាចប្រឈមនឹងរងការពិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ