ជំនួបកំពូលមេដឹកនាំអាមេរិក និងកូរ៉េខាងជើង

តើជំនួប​រវាង​មេដឹកនាំកូរ៉េខាងជើង និងអាមេរិក អាចកើតឡើងទេ​នៅឆ្នាំនេះ?


ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ចេអ៊ីន បាននិយាយនៅថ្ងៃទី ២៨ ខែកុម្ភៈថា ព្រឹត្តិការណ៍ប្រាររព្ធកីឡាអូឡាំពិក ដែលនឹងប្រារព្ធធ្វើឡើងនៅប្រទេសជប៉ុនក្នុងខែកក្កដាខាងមុខនេះ អាចនឹងក្លាយជាឱកាសមួយសម្រាប់ប្រទេសកូរ៉េខាងជើង និងអាមេរិក ក៏ដូចជាកូរ៉េខាងជើង និងជប៉ុន រួមទាំងប្រទេសកូរ៉េទាំងពីរផងដែរបានជួបចរចាគ្នា ដើម្បីឈានទៅរកដំណោះស្រាយនៃជម្លោះដែលបាននិងកំពុងបន្ដមានភាពតានតឹងដាក់គ្នាកាន់តែខ្លាំងនោះ ។ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន Reuters។
មេដឹកនាំកូរ៉េខាងជើង និងអាមេរិកជួបគ្នាម្ដងទៀតនៅឆ្នាំនេះ?
ដោយ

លោក ម៉ូន ចេអ៊ីន បាន​បញ្ជាក់ទៀតថា ប្រទេស​កូរ៉េខាងត្បូង​នឹង​ធ្វើការងារ​ជាមួយនឹងប្រទេសជប៉ុន ដើម្បី​រៀបចំ​ជំនួបនេះ ឲ្យបានជោគជ័យ​នៅអំឡុង​ព្រឹត្តិការណ៍​អូឡាំពិក ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​៥ខែក្រោយនេះ។

ការលើកឡើង​ពីគំនិត​ផ្ដួចផ្ដើម​ឲ្យមាន​ជំនួប​រវាង​កំពូល​មេដឹកនាំប្រទេស​ពីសំណាក់​ប្រធានាធិបតីកូរ៉េខាងត្បូងនេះ គឺធ្វើឡើង​នៅចំពេលដែល​ទំនាក់ទំនងរវាង​ប្រទេស​កូរ៉េខាងជើង ជាមួយនឹង​កូរ៉េខាងត្បូង និងជប៉ុន​បាន​និងកំពុង​រំជើបរំជួល​កាន់តែខ្លាំងឡើងជាថ្មីទៀត បន្ទាប់ពី​កិច្ចចរចា​នុយក្លេអ៊ែ​រវាង​កូរ៉េខាងជើង និងសហរដ្ឋអាមេរិក​បាន​បែកបាក់​កាលពីឆ្នាំ​២០១៩។

លោក ម៉ូន ចេអ៊ីន បាន​និយាយថា «ខ្ញុំសង្ឃឹមថា ប្រទេ​កូរ៉េទាំងពីរ និងប្រទេសជប៉ុន នឹង​អាច​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​របស់ពួកយើង ដែល​ត្រូវបាន​ប៉ះពាល់​ដោយ​សារតែ​កូវីដ-១៩ ហើយអាច​រួមគ្នា​បង្កើតនូវ​សណ្ដាប់ធ្នាប់​ថ្មី​ក្នុង​យុគ្គសម័យ​ក្រោយ​កូវីដ-១៩។»

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ កំពូលមេដឹកនាំ​កូរ៉ខាងជើង លោក គីម ចុងអ៊ុន និង​អតីត​មេដឹកនាំអាមេរិក លោក ដូណាល់ត្រាំ បាន​ជួបគ្នា​នៅតំបន់ព្រំដែន​នៃ​ប្រទេស​កូរ៉េទាំងពីរ ដោយកាលនោះ ពិភពលោក​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង និងរំពឹង​នឹងមាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ រវាង​ប្រទេសទាំងពីរ ដើម្បី​ឈាន​ទៅបញ្ចប់​ជម្លោះ​នៅឧបទ្វីបកូរ៉េ។ ប៉ុន្ដែ លុះ​ក្រោយមក​កិច្ចចរចា​នេះ ដូចជាមិនមាន​ប្រសិទ្ធភាពអ្វីទេ ដោយទំនាស់ពាក្យសម្ដី​រវាង​មេដឹកនាំ​កូរ៉េខាងជើង និងអាមេរិក​បានបន្ដកើត​ឡើង​ជាបន្ដបន្ទាប់ ហើយក៏មាន​ការបង្អួតសាច់ដុំ​ដាក់គ្នា​ ពិសេស​ការគំរាមកំហែង​ពីសំណាក់​កូរ៉េខាងជើង មកលើ​កូរ៉េខាងត្បូង​ដែល​មាន​អាមេរិក​ជាខ្នងបង្អែកផងដែរ៕

None



អត្ថបទបន្ទាប់


រកឃើញអ្នកឆ្លងក្នុងសហគមន៍២៤នាក់ទៀត ក្នុងនោះ ៧នាក់នៅភ្នំពេញ និង១៧នាក់ទៀតនៅខេត្តព្រះសីហនុ

ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ចំនួន២៤នាក់បន្ថែមទៀតនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ដោយក្នុងនោះ មាន៧នាក់មាន…

ប្រទេសថៃនិងមីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងការធ្វើបាតុកម្មកាន់តែខ្លាំង

យើងងាកមកចាប់អារម្មណ៍ពីស្ថានការណ៍វិវត្តចុងក្រោយទាក់ទងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃឯណេះវិញ ឃើញថានៅថ្ងៃអាទិត្យទី២៨កុម្ភៈកន្លងទៅថ្មីៗនេះ ទាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ