អឺរ៉ុបផ្តើមគិតគូរកាត់បន្ថយការពឹងផ្អែកថ្មអគ្គិសនីលើប្រទេសចិន!

តើសហភាពអឺរ៉ុបនឹងផ្តេកផ្តួលពឹងលើអាគុយយានយន្ដអគ្គិសនីពីប្រទេសចិន ដូចខ្លួនធ្លាប់ពឹងផ្អែកលើប្រេងរបស់រុស្ស៊ីដែរទេ?


ជាក្តីបារម្ភមួយថ្មីសម្រាប់សហភាពអឺរ៉ុប ដែលប្លុកទាំង២៧ប្រទេស ត្រូវមានវិធានការណ៍ទប់ស្កាត់មុនហួសពេល។ យោងតាមឯកសារមួយដែលបានចេញផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ អឺរ៉ុបនឹងក្លាយជាបណ្តុំប្រទេស ដែលពឹងផ្អែកខ្លាំងលើប្រទេសចិនលើការផលិតថ្មអាគុយយានយន្ដអគ្គិសនីត្រឹមឆ្នាំ២០៣០។
អឺរ៉ុបផ្តើមគិតគូរកាត់បន្ថយការពឹងផ្អែកថ្មអគ្គិសនីលើប្រទេសចិន!
ដោយ

នេះគឺជាសញ្ញានៃដានចាស់សម្រាប់មេដឹកនាំអឺរ៉ុប ដូចអ្វីដែលខ្លួនធ្លាប់ពឹងផ្អែកខ្លាំងលើឧស្ម័ន និងប្រេងរបស់រុស្ស៊ី។ ទោះយ៉ាងណា អឺរ៉ុបដែលត្រូវធានាសន្តិសុខថាមពល ដើម្បីសម្រេចគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យជិតដល់សូន្យនៅឆ្នាំ២០៥០នោះ នៅតែត្រូវការថាមពលកកើតឡើងវិញមកបំពេញក្នុងតម្រូវការថាមពលរបស់ខ្លួន។
នៅក្នុងឯកសារមួយដែល ត្រូវបានស្រង់មកចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន ត្រូវបានគេមើលឃើញថា គឺជាខ្លឹមសារសំខាន់ដែលនឹងក្លាយជារបៀបវារៈគន្លឹះ សម្រាប់ការពិភាក្សាសន្តិសុខសេដ្ឋកិច្ចរបស់អឺរ៉ុប ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី៥ តុលាខាងមុន ក្នុងទីក្រុង Granada ប្រទេសអេស្ប៉ាញ។
នៅក្នុងកិច្ចប្រជុំនោះ មេដឹកនាំអឺរ៉ុបក៏នឹងលើកពីក្តីបារម្ភរួមអំពីទម្ងន់សេដ្ឋកិច្ច ដែលកាន់តែកើនឡើងរបស់ប្រទេសចិនមកលើអឺរ៉ុប និយាយដោយឡែក និងពិភពលោកជារួម។ មេដឹកនាំទាំង២៧ប្រទេស នឹងពិភាក្សាអំពីសំណើរបស់គណៈកម្មការអឺរ៉ុប ក្នុងការកាត់បន្ថយហានិភ័យ ដែលអឺរ៉ុបពឹងផ្អែកខ្លាំងពេកលើប្រទេសចិន និងភាពចាំបាច់បន្ទាន់ ដើម្បីធ្វើពិពិធកម្មឆ្ពោះបែរទៅទ្វីបអាហ្វ្រិក និងអាមេរិកឡាទីនវិញ។

ដើម្បីសម្រេចគោលដៅលុបបំបាត់ការបំភាយកាបូនឌីអុកស៊ីតដល់សូន្យត្រឹម២០៥០ អឺរ៉ុបត្រូវមានតម្រូវថ្មអាគុយអគ្គិសនីក្នុងការធានាសន្តិសុខថាមពលដែរ។ យោងតាមរបាយការណ៍ខាងលើ អឺរ៉ុបនឹងត្រូវការថ្មអាគុយអគ្គិសនីច្រើនជាងពេលបច្ចុប្បន្ន ពី១០-៣០ដងទៀតនៅប៉ុន្មានឆ្នាំខាងមុខ។ គួរជម្រាបថា ជាអ្នកផលិតនិងបង្គំគ្រឿងថ្មអេឡិចត្រូនិចជាង៥០ លើទីផ្សារពិពភលោកមែន ក៏ប៉ុន្តែអឺរ៉ុបពឹងផ្អែកខ្លាំងលើប្រទេសចិនក្នុងការជួយផលិតថ្មអាគុយអគ្គិសនីសម្រេច ដែលចាំបាច់ប្រើក្នុងរថយន្តអគ្គិសនី។ ការពឹងផ្អែកខ្លាំងរបស់អឺរ៉ុបទៅលើប្រទេសចិននេះ ក៏ត្រូវបានគេទាញប្រដូចទៅនឹងដានដែលអឺរ៉ុបធ្លាប់ពឹងផ្អែកខ្លាំងលើប្រេងរបស់រុស្ស៊ី ដែលក្រោយមកបង្កឱ្យមានហានិភ័យខ្ពស់ ពេលទីក្រុងម៉ូស្គូចូលឈ្លានពានអ៊ុយក្រែន ដែលធ្វើឱ្យមានការពិបាកក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី។
យោងតាមគណៈកម្មការអឺរ៉ុបក្នុងឆ្នាំ២០២១ មុនពេលរុស្ស៊ីចូលលុកលុយលើអ៊ុយក្រែន សហភាពអឺរ៉ុបបានពឹងផ្អែកលើឧស្ម័នរុស្ស៊ីជាង៤០% ប្រេងឥន្ធនៈ២៧% និងធ្យូងថ្ម៤៦%។ ក្រោយពេលប្លុកនេះបញ្ឈប់ការនាំចូលពីរុស្ស៊ីដោយសារសង្គ្រាម បណ្តាលឱ្យតម្លៃថាមពល អតិផរណាទូទាំងអឺរ៉ុបហក់ឡើងខ្ពស់ និងបង្ខំឱ្យធនាគារកណ្តាលអឺរ៉ុប ដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់។ ក្រៅតែពីមេរៀនពឹងផ្អែកលើថាមរុស្ស៊ី និងហានិភ័យថ្មអាគុយអគ្គិសនីពីប្រទេសចិន ឯកសារដដែលនេះ ក៏លើកឡើងពីសេណារីយ៉ូនៃការកើនឡើងតម្រូវការ«បច្ចេកវិទ្យាឌីជីថល»ពីចិនដែរ។ ឧបករណ៍ឌីជីថលទាំងនោះ រួមមានដូចជា ឧបករណ៍ចាប់សញ្ញា យន្តហោះដ្រូន ម៉ាស៊ីនមេទិន្នន័យ ឧបករណ៍ផ្ទុក និងបណ្តាញបញ្ជូនទិន្នន័យជាដើម៕




អត្ថបទបន្ទាប់


ភាពប្រទាំងប្រទើសគ្នារវាងរវាងអឺរ៉ុប និងចិនជុំវិញឧស្សាហកម្មយានយន្ដអគ្គិសនី កំពុងរុញឲ្យ ពាណិជ្ជកម្មទ្វេភាគីប្រះឆាខ្លាំង?

សហភាពអឺរ៉ុប និងចិន កំពុងពាក់មុខយក្សដាក់គ្នាកាន់តែខ្លាំងឡើងនៅមួយរយៈចុងក្រោយនេះ ពិសេសក្រោយមានការប្រទាំងប្រទើសគ្នាកើតឡើងនៅក្នុងសំណុំរឿងព…

ក្រុមហ៊ុនអភិវឌ្ឍន៍កំពូលៗរបស់ចិនបានខាតបង់ប្រាក់ជិត ៣ពាន់លានដុល្លារ ដោយសារតែតម្លៃប្រាក់យ័នចិនធ្លាក់ចុះ

អ្នកអភិវឌ្ឍន៍អចលនទ្រព្យចិនដីគោកកំពូលៗ បានកត់ត្រាពីការខាតបង់ប្រាក់ជិត ៣ពាន់លានដុល្លារក្នុងការដូររូបិយបណ្ណបរទេស ដោយភាគច្រើនខាតទៅលើការខ្ចី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ