តម្លៃទីផ្សារប្រេងឆៅពិភពលោកដើមឆ្នាំ២០២២

តើតម្លៃទីផ្សារប្រេងឆៅពិភពលោកដើមឆ្នាំ២០២២ មានការប្រែប្រួលយ៉ាងណាខ្លះ?


ចូលបើកឆាកដើមឆ្នាំថ្មី២០២២ ឃើញថា តម្លៃប្រេងលើទីផ្សារពិភពលោក នៅតែរក្សាបាននូវភាពវិជ្ជមាន បើទោះបីជាទីផ្សារកំពុងកើតមាននូវក្ដីបារម្ភខ្លាំងទាក់ទងនឹងតម្រូវការប្រេង ដោយសារតែមេរោគកូវីដ១៩បំប្លែងថ្មី អូមីក្រុង កំពុងរីករាតត្បាតកាន់តែខ្លាំងឡើង ដែលអាចជាកត្តារាំងស្ទះដល់តម្រូវការប្រើប្រាស់ប្រេងនៅទូទាំងពិភពលោកក៏ដោយ។
តម្លៃទីផ្សារប្រេងឆៅពិភពលោកដើមឆ្នាំ២០២២
ដោយ

ទោះ​យ៉ាងណា ក្រុម​អ្នកវិភាគ​ក៏​បាន​ព្យាករ​បន្ទាប​តម្លៃ​ប្រេង​នៅ​ឆ្នាំ​២០២២​នេះ ទាប​ជាង​មុន​ផង​ដែរ ដោយ​មើលឃើញ​ពី​ឥទ្ធិពល​នៃ​មេរោគ​អូ​មី​ក្រុង ដែល​អាច​នឹង​បង្ក​ការ​រំខាន​ដល់​តម្រូវការ​ប្រេង​ពិភពលោក​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

បើ​ទោះបីជា​មាន​ក្ដី​បារម្ភ​កើនឡើង អំពី​អូ​មី​ក្រុង​យ៉ាងណា​ក្ដី ប៉ុន្ដែ តម្លៃ​ប្រេង​ឆៅ​នៅ​អង់គ្លេស​នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ បាន​កើនឡើង​៦៧​សេន បន្ថែម​ទៀត​ដោយ​តម្លៃ ៧៨​ដុល្លារ​៤៥​សេន​មួយ​ធុង​បារ៉ែល ខណៈ​ដែល​ប្រេង​ឆៅ​នៅ​អា​មេ​រិ​ក​វិញ កើនឡើង​៧៧​សេន កើន​ជាង​១% ដោយ​បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឡើង​ដល់ ៧៥​ដុល្លារ​៩៨​សេន​ក្នុង​មួយ​ធុង​បារ៉ែល​។

បើ​មើលទៅ​លើ​តម្លៃ​ប្រេង កាលពី​ឆ្នាំ​២០២១​ដែល​ទើបតែ​បិទ​បញ្ចប់​ថ្មី​ៗ​នេះ​វិញ គឺ​បាន​កើនឡើង​ដល់​ប្រមាណ ៥០% ធៀប​នឹង​ឆ្នាំ​២០២០ ដោយ​មានការ​ជំរុញ​ដោយ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ពី​ការ​ដាំ​ក្បាល​ចុះ និង​ការ​កម្រិត​លើ​ការ​ផលិត​ប្រេង​ពី​សំណាក់​ប្រទេស​ផលិត​ប្រេង​ធំ​ៗ បើ​ទោះបីជា នៅ​ឆ្នាំ​២០២១​កន្លង​ទៅ​នេះ មានការ​ឆ្លង​កូ​វី​ដ​១៩​បន្ដ​កើនឡើង​កាន់តែ​ច្រើន​នៅ​ជុំវិញ​ពិភពលោក​យ៉ាងណា​ក្ដី​។

ទោះ​យ៉ាងណា ទីផ្សារ​ប្រេង​ពិភពលោក នៅ​តែ​បន្ដ​ស្ថិត​នៅ​ក្នុង​ការ​គំរាមកំហែង ដោយសារ​តែ​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង​ដដែល តួយ៉ាង នៅ​មួយ​រយៈ​ចុង​ក្រោយ​មកនេះ មានការ​លុប​ចោលការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​រាប់​ពាន់​ជើង​ឯណោះ ខណៈ​រដ្ឋាភិបាល​ប្រទេស​ជា​ច្រើន ក៏​បាន​ដាក់​ចេញ​វិធានការ​រឹតត្បិត​ជាង​មុន​ដែរ ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​រាលដាល​កូ​វី​ដ​១៩​អូ​មី​ក្រុង​។

អ្នកជំនាញ​ផ្នែក​សុខាភិបាល​អា​មេ​រិ​ក បាន​ព្រមាន​ដល់​ពលរដ្ឋ​អា​មេ​រិ​កាំ​ង​ឲ្យ​ត្រៀមខ្លួន​សម្រាប់​ការ​រំខាន​ធ្ងន់ធ្ងរ​ដែល​អាច​នឹង​កើត​មាន​ឡើង​នៅ​ក្នុង​ប៉ុន្មាន​ស​ប្ដា​ហ៍​ខាង​មុខ​នេះ ដោយ​អត្រា​ឆ្លង​កូ​វី​ដ​១៩​នៅ​អា​មេ​រិ​ក ទំនងជា​អាច​នឹង​កាន់តែ​មាន​ស្ថានភាព​អាក្រក់​ទៅ​ៗ ដោយសារ​តែ​មានការ​ធ្វើ​ដំណើរ​ច្រើន​នៅ​អំឡុង​ឈប់​សម្រាក​ពេល​ឆ្លង​ឆ្នាំ​ថ្មី​២០២១-២០២២ ស្រប​ពេល​ដែល​សាលារៀន​នៅ​អា​មេ​រិ​ក​ក៏​នឹង​បើក​ឡើង​វិញ​បន្ទាប់​ពី​ឈប់​សម្រាក​រដូវរងារ​រួច​ផង​ដែរ​។

ក្រុម​អ្នកវិភាគ​ទីផ្សារ​ប្រេង បាន​បន្ទាប់​ការ​ព្យាក​របស់​ខ្លួន​ចំពោះ​តម្លៃ​ប្រេង​នៅ​ឆ្នាំ​២០២២​នេះ ដោយសារ​តែ​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង កំពុង​បង្ក​ព្យុះ​ភ្លៀង​កាន់តែ​ខ្លាំង​ទៅ​លើ​ការ​ងើបឡើង​នៃ​តម្រូវការ​ប្រើប្រាស់​ប្រេង និង​ហានិភ័យ​ដល់​ការ​ផ្គត់ផ្គង់​ប្រេង ខណៈ​ដែល​ប្រទេស​ផលិត​ប្រេង​ក៏​គ្រោង​នឹង​បង្កើន​ការ​បូម​ប្រេង​បន្ថែម​ដែរ​។ នេះ​បើ​តាម​ការ​ស្ទង់​មតិ​មួយ​ពី​រ៉​យ​ទ័​រ​។

ការ​ស្ទង់​មតិ​ដដែល​នេះ បាន​ព្យាករ​ថា តម្លៃ​ប្រេង​ឆៅ​នៅ​អង់គ្លេស នឹង​មាន​ជា​មធ្យម​ក្នុង​តម្លៃ ៧៣​ដុល្លារ​៥៧​សេន​ក្នុង​មួយ​ធុង​បារ៉ែល​នៅ​ឆ្នាំ​២០២២ ទាប​ជាង​ប្រហែល ២%​ធៀប​នឹង​តម្លៃ​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០២១​។ រីឯ តម្លៃ​ប្រេង​ឆៅ​នៅ​អា​មេ​រិ​ក​វិញ ត្រូវ​បាន​ព្យាករ​បន្ទាប​ផង​ដែរ ដោយ​តម្លៃ​ជា​មធ្យម​នឹង​មាន ៧១​ដុល្លារ​៣៨​សេន​ក្នុង​ឆ្នាំ​២០២២​។

សូម​បញ្ជាក់​ថា អង្គការ​ប្រទេស​អ្នក​នាំ​ចេញ​ប្រេង រួម​ទាំង​ប្រទេស​រុ​ស្ស៊ី និង​សម្ព័ន្ធមិត្ត ហៅ​កាត់​ថា OPEC+ ប្រហែលជា​នឹង​បន្ដ​ផែនការ​របស់​ពួក​គេ​ដដែល ដោយ​នឹង​ផលិត​ប្រេង​បន្ថែម​ប្រមាណ ៤០​ម៉ឺន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ សម្រាប់​ការ​ផ្គត់ផ្គង់​នៅ​ក្នុង​ខែកុម្ភៈ​ខាង​មុខ​នេះ មុន​នឹង​មានការ​គិតគូរ​ពី​ផែនការ​ថ្មី​ទៀត​៕
None



អត្ថបទបន្ទាប់


ក្រុមហ៊ុនវើលដ៍ប្រ៊ីដ ត្រេតឌីង នឹងមានអ្វីកាន់តែពិសេសបន្ថែម សម្រាប់ឱកាសឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនេះ

ក្រុមហ៊ុនវើលដ៍ប្រ៊ីដ ត្រេតឌីង គឺជាក្រុមហ៊ុននាំចូលផ្តាច់មុខនូវសំបករថយន្ត៣ប្រភេទ គឺទី១ MICHELIN ទី២ BFGoodrich និងទី៣ គឺ Doublestar។ …

ថៃស្នើឱ្យបុគ្គលិករដ្ឋ និងឯកជនធ្វើការពីផ្ទះចំនួន១៤ថ្ងៃ ដើម្បីវាយតម្លៃស្ថានភាពមេរោគអូមីក្រុង

ក្រោយករណីមេរោគបំប្លែងថ្មីអូមីក្រុងត្រូវបានរកឃើញជាង ១ពាន់៥រយ ករណីនៅទូទាំងប្រទេសថៃគិតត្រឹមថ្ងៃទី ១ មករាឆ្នាំថ្មី២០២២ ពេលនេះរដ្ឋាភិបាលថៃបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ