ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

រកឃើញអ្នកឆ្លងថ្មី៣៩នាក់, អ្នកជាសះស្បើយថ្មី ៤៨នាក់គិតត្រឹមព្រឹកថ្ងៃទី ១១ ខែមីនា


ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ១១ ខែមីនានេះ បានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៩នាក់បន្ថែមទៀត ដែលសុទ្ធសឹងជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់។ ក៏ប៉ុន្ដែ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅថ្ងៃដដែលនេះ ក៏មានអ្នកជាសះស្បើយថ្មីដល់ទៅ ៤៨នាក់បន្ថែមផងដែរ។
រថយន្ដសង្គ្រោះបន្ទាន់​ចេញដឹកអ្នកជំងឺនៅរាជធានីភ្នំពេញ
ដោយ

គិតត្រឹម​ថ្ងៃទី ១១ ខែមីនា ចំនួន​អ្នកឆ្លងសរុប​ដែលកម្ពុជារកឃើញ មានចំនួន ១.១៦៣នាក់ ក្នុងនោះ មាន​៦៥២នាក់ ជាករណីឆ្លង​ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ជាមួយគ្នានេះ​ចំនួន​អ្នកឆ្លង​សរុប​ក៏មានការកើនឡើង​ដល់ទៅ៥៩៧នាក់ហើយដែរ។

ចំពោះករណីរកឃើញថ្មី​ចំនួន​៣៩នាក់ចុងក្រោយនេះ គឺមានភាគច្រើន​ជាជនខ្មែរ និងត្រូវបាន​រកឃើញចំនួន​២២នាក់ នៅភ្នំពេញ, កណ្ដាល ៩នាក់ ព្រៃវែង​៦នាក់, បាត់ដំបង១នាក់ និងខេត្តព្រះសីហនុ​មានត្រឹមតែ១នាក់ប៉ុណ្ណោះ។

ខេត្តព្រះសីហនុ​ប៉ុន្មាន​ថ្ងៃមកនេះ មានករណីរកឃើញ​ឆ្លង​ច្រើន​លើជនជាតិ​ចិន ប៉ុន្ដែ​នៅថ្ងៃទី១១ ខែមីនា ការរកឃើញ គឺមានការថយចុះ​មកនៅត្រឹមតែ១នាក់ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ខេត្តព្រះសីហនុ ក៏នៅតែ​បន្ដ​ផ្អាក​ការធ្វើដំណើរចេញចូល​ជាបណ្ដោះអាសន្ន​នៅឡើយ លើកលែង​តែការ​ដឹកជញ្ជូន​ទំនិញ។

ដោយឡែក ចំនួន​អ្នកទៅចាក់វ៉ាក់សាំង​កំពុង​មានការសម្រុក​កើនឡើងយ៉ាងគំហុក ស្របពេល​ដែល​កម្ពុជា​កំពុង​តែ​មានស្ថានភាព​ឆ្លងរាតដាលកាន់តែខ្លាំង។

តួលេខ​ពីក្រសួងសុខាភិបាល​បង្ហាញថា គិតត្រឹម​ថ្ងៃទី​១០ ខែមីនា ចំនួន​អ្នកទៅចាក់វ៉ាក់សាំង​បានកើនឡើងដល់ទៅជា​១២ម៉ឺន​៥ពាន់នាក់។ ហើយក្នុងនោះ ចំនួន​ដែលអ្នកបាន​ចាក់វ៉ាក់សាំងរួចរាល់​មានជិត​១១ម៉ឺននាក់៕

None



អត្ថបទបន្ទាប់


កម្ពុជាប្រកាសចូលរួមជាមួយអាស៊ានដោះស្រាយវិបត្តិក្តៅគគុកនៅមីយ៉ាន់ម៉ា ខណៈអង្គការសហប្រជាជាតិនៅមិនទាន់ធ្វើអ្វីចេញនៅឡើយ

បញ្ហារដ្ឋប្រហារនៅមីយ៉ាន់នេះ នៅតែបន្ដភាពតានតឹង កាន់តែខ្លាំងរវាងក្រុមយោធា និងប្រជាពលរដ្ឋដែលជាអ្នកតវ៉ា ស្របពេលដែលប្រតិកម្មពីសំណាក់សហគមន៍អន្ត…

ក្រុមហ៊ុនចិនដ៏ធំមួយ គ្រោងទៅបោះផ្សាយ IPO តម្លៃ៤ពាន់លានដុល្លារនៅសៀងហៃវិញ

ក្រុមហ៊ុនChina Telecom ដែលជាក្រុមហ៊ុនទូរគមនាគមន៍រដ្ឋដ៏ធំមួយរបស់ចិន និងបានចុះបញ្ជីផ្សារហ៊ុននៅហុងកុង បានប្រកាសថា ខ្លួននឹងបោះផ្សាយលក់ភា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ