អត្ថបទក្រុមហ៊ុន

អេស៊ីលីដាចាប់ដៃគ្នាជាមួយ FFC លើកកម្ពស់ការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ និងសុខភាពសាធារណៈ


ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា បានចាត់ទុកវិស័យកីឡា ជាពិសេសកីឡាបាល់ទាត់ គឺជាផ្នែកមួយដែលបានយ៉ាងសំខាន់ក្នុងការរួមចំណែកជួយអភិវឌ្ឍន៍សេដ្ឋកិច្ច ធនធានមនុស្ស និងលើកកម្ពស់សុខភាពសាធារណៈ ដ្បិតថា ការលេងកីឡាមិនត្រឹមតែធ្វើឲ្យមនុស្សមានសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងជួយបង្កើតទំនាក់ទំនង និងបណ្តុះស្មារតីក្នុងការធ្វើការងារជាក្រុមផងដែរ។
អេស៊ីលីដាចាប់ដៃគ្នាជាមួយ FFC លើកកម្ពស់ការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ និងសុខភាពសាធារណៈ
អេស៊ីលីដាចាប់ដៃគ្នាជាមួយ FFC លើកកម្ពស់ការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ និងសុខភាពសាធារណៈ

ការលើកបែបនេះរបស់ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសហការឧបត្ថម្ភ រវាងធនាគារ អេស៊ីលីដា ជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC)បានចាត់ទុកការចូលរួមឧបត្ថម្ភរបស់ អេស៊ីលីដា មិនត្រឹមតែជួយរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ប៉ុណ្ណោះ ថែមទាំងបានរួមចំណែកជួយគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោកបណ្ឌិត អ៊ិន ចាន់នី

នាពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសហការឧបត្ថម្ភ រវាងធនាគារ អេស៊ីលីដា ជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានបង្ហាញកិត្តិយស និងមានមោទកភាពយ៉ាងក្រៃលែង ដែលបានក្លាយជាផ្នែកមួយក្នុងការរួមចំណែកជួយអភិវឌ្ឍន៍ទេពកោសល្យ និងអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជា។ សម្រាប់ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា រូបនេះ វិស័យ​កីឡា ជាពិសេសកីឡាបាល់ទាត់មិនត្រឹមតែជួយធ្វើមនុស្សមានសុខភាពល្អប៉ុណ្ណោះទេ តែវាក៏ជាផ្នែកមួយក្នុងការរួមចំណែកជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។

ការចាត់ទុកបែបនេះ ក៏ដោយសារការលេងកីឡាអាចជួយឱ្យមនុស្សមានសុខភាពល្អរឹងមាំ សកម្ម និងនយល់ដឹងពីគុណតម្លៃនៃការងារជាក្រុម ហើយលើកទឹកចិត្តឱ្យមនុស្សមានការខិតខំប្រឹងប្រែង មិនងាយបោះបង់ ដ្បិតកីឡាធ្វើមនុស្សមានវិន័យ ប្តូរផ្តាច់ និងមានការប្តេជ្ញាចិត្តខ្ពស់ ដែលជាគុណតម្លៃចាំបាច់នាំឱ្យមានជ័យជំនះក្នុងជីវិត ហើយកីឡាក៏ជាមធ្យោបាយដ៏ពិសេសសម្រាប់ធ្វើការទំនាក់ទំនងគ្នា និងបង្កើតនូវចំណងមិត្តភាពថ្មីៗ។

យ៉ាងណាមិញបើតាមការលើកឡើងរបស់ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កីឡាបាល់ទាត់បានរួចចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់វិស័យអប់រំសុខភាពសាធារណៈ បង្កបរិយាកាសកម្សាន្តសប្បាយរីករាយ កាត់បន្ថយបាតុភាពអសកម្មនៅក្នុងសង្គម ដូចជាការបោះបង់ចោលការសិក្សារបស់សិស្សា​នុសិស្ស ការរំលោភបំពានច្បាប់របស់រដ្ឋ ការកាត់បន្ថយបទល្មើស ជាពិសេសគ្រឿងញៀនតែម្តង។ លើសពីនេះកីឡាបាល់ទាត់ ក៏បានរួមចំណែកជួយផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោក​ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគបរទេសឲ្យមកវិនិយោគ និងកម្សាន្តនៅកម្ពុជា ក៏ដូចជាជួយបង្កើតការងារ បង្កើនប្រាក់ចំណូល កាត់ បន្ថយភាពក្រីក្ររបស់ប្រជាជន ដែលជាគោលដៅអទិភាពចំបងនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលផងដែរ។

ឯកឧត្តម សៅ សុខា

សម្រាប់ឯកឧត្តម សៅ សុខា ការចូលរួមឧបត្ថម្ភផ្នែកហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា មិនត្រឹមតែជួយអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមគាំទ្រកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងគាំទ្រសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តន៍ច្បាប់ក្នុងការកសាងព្រះរាជាណាចក្រកម្ពុជាជាប្រទេសនិតិរដ្ឋផងដែរ។ ជាមួយគ្នានេះឯកឧត្តមស្នើឲ្យក្រុមហ៊ុនជាតិ និងអន្តរជាតិចូលរួមឧបត្ថម្ភគាំទ្រវិស័យកីឡាបាលទាត់បន្ថែមទៀត ដើម្បីអភិវឌ្ឍន៍វិស័យនេះឲ្យកាន់តែមានឈ្មោះបោះសំឡេងទាំងនៅលើឆាកជាតិ និងអន្តរជាតិ។

ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា នៅក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះបានធ្វើឱ្យកីឡាបាល់ទាត់កម្ពុជាមានការរីកចម្រើនទាំងបរិមាណ និងគុណភាព ជាអាទិ៍សមត្ថភាពកីឡាករ គ្រូបង្វឹក មន្ត្រី អាជ្ញាកណ្ដាល និងក្លឹបបាល់ទាត់អាជីពនានាមានសមត្ថភាព និងមានលទ្ធភាពចូលរួមការប្រកួតប្រជែងជាលក្ខណៈតំបន់ និងអន្តរជាតិ និងមានភាពល្បីល្បាញនៅឆាកអន្តរជាតិផងដែរ៕

អេស៊ីលីដាចាប់ដៃគ្នាជាមួយ FFC លើកកម្ពស់ការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ និងសុខភាពសាធារណៈ



អត្ថបទបន្ទាប់


ក្រុមហ៊ុន ភ័ញធើ ទទួលបានសិទ្ធិលក់ផ្ដាច់មុខលើគម្រោង ហ្សាយអនស៊ីធី ដែលនឹងនាំមកនូវវិថី​អាជីវកម្មចម្រុះ​មកកាន់កម្ពុជា

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ផ្ដាច់មុខ រវាងហ្សាយអនស៊ីធី និងដៃគូផ្នែកលក់ក្រុមហ៊ុនភ័ញធើគម្រោង ហ្សាយអនស៊ីធី កាលពីព្រឹកថ្ងៃពុធទី 20 ខែក…

បុគ្គលិកបុរី វិមានភ្នំពេញ និងក្រុមហ៊ុន លីហួរគ្រុប ជិត១០០នាក់ ចូលរួមបរិចាគឈាមដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម

នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិន វិមានភ្នំពេញ (បុរី វិមានភ្នំពេញ) និងក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ