

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា «សេវាផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូងនិងប្រទេសជប៉ុន ចូលក្នុងគណនីធនាគាររបស់ អេស៊ីលីដា នៅកម្ពុជានេះ មានភាពរហ័សទាន់ចិត្តនិងអស់កម្រៃសេវាទាប ។ ផ្ទេរភ្លាម ទឹកប្រាក់ចូលក្នុងគណនីរបស់អ្នកទទួលភ្លាម ។»
លោកស្រីនាយិកាបានបន្ថែមថា «សម្រាប់ការផ្ទេរ លោកអ្នកអាចផ្ទេរបានដល់ទៅ ២.៥០០ដុល្លារក្នុងមួយប្រតិបត្តិការ ហើយក្នុងមួយថ្ងៃផ្ទេរបាន ៤ដង សម្រាប់មួយគណនីយ ។»

ចំពោះការផ្ទេរប្រាក់ពីកូរ៉េខាងត្បូង និងជប៉ុន ចូលក្នុងគណនីធនាគារ អេស៊ីលីដា គឺធ្វើតាមរយៈធនាគារជាដៃគូ នៅក្នុងប្រទេសទាំងពីរនេះ ដូចជាធនាគារ KB, GMONEY TRANS, SBI REMIT, QUEEN BEE CAPITAL និង E9Pay ។
ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ [email protected] ៕