ដកប្រាក់រហ័ស តាម ACLEDA Mobile

ដក​ប្រាក់​រហ័ស​ពី អេធីអឹម តាម អេស៊ីលីដា ម៉ូបាល ដោយ​មិន​ប្រើ​ប័ណ្ណ


ពីឥឡូវនេះតទៅ លោកអ្នក​អាច​ប្រើ​ អេស៊ីលីដា ម៉ូបាល ដើម្បី​ដក​ប្រាក់​រហ័ស​ពី​ម៉ាស៊ីន អេធីអឹម របស់​ធនាគារ អេស៊ីលីដា ទូទាំង​ប្រទេស​ដោយ​មិន​ប្រើ​ប័ណ្ណ (Cardless) បាន​យ៉ាង​លឿន​ទាន់ចិត្ត និង​ងាយ ស្រួល ។ នេះ​បើតាម​ការប្រកាស​ឲ្យ​ដឹងពីធនាគារ អេស៊ីលីដា ។
ឥឡូវនេះ អ្នក​អាច​ដក​ប្រាក់​រហ័ស​ពី អេធីអឹម តាម​រយៈ អេស៊ីលីដា ម៉ូបាល​ ដោយ​មិន​បាច់​ប្រើ​ប័ណ្ណទេ
ដោយ

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារ បាន​ឲ្យ​ដឹងថា ជាមួយនឹង​ការដាក់​ឲ្យ​ប្រើប្រាស់​សេវាកម្ម​ ដកប្រាក់​រហ័ស ពី​ម៉ាស៊ីន អេធីអឹម ដោយ​មិន​ប្រើ​ប័ណ្ណ​នេះ ធនាគារ​ អេស៊ីលីដា ក៏បាន​ឲ្យ​ដឹង​ផង​ដែរថា អតិថិជន​អាច​ដក​ប្រាក់​បាន ចំនួន ៥.០០០ ដុល្លារ ឬ ២០​លាន​រៀល ក្នុង​មួយ​ថ្ងៃ ដោយ​មិន​អស់​ថ្លៃ​សេវា​ឡើយ ។

ខាងក្រោមនេះ​ជា​របៀប​ដក​ប្រាក់​រហ័ស (Quick Cash) ពី​ម៉ាស៊ីន អេធីអឹម តាមរយៈ អេស៊ីលីដា ម៉ូបាល ៖

១. បើក ដំណើការ កម្មវិធី អេស៊ីលីដា ម៉ូបាល

  • ជ្រើសរើស "ដកប្រាក់ តាម ATM (Quick Cash)"
  • ស្កែន​ម្រាម​ដៃ ឬ ផ្ទៃមុខ ឬ បញ្ចូល​លេខ​សម្ងាត់
  • ជ្រើសរើស​គណនី វ៉លឡេត ឬ គណនី​ធនាគារ រួច​ហើយ​បញ្ចូល​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ដក
  • ចុច​ប៊ូតុង "បង្កើត"

លោក​អ្នក​នឹង​ទទួល​បាន​លេខ​សម្ងាត់ ៦ខ្ទង់ (Gold Code*) សម្រាប់​បញ្ចូល​ក្នុង​ម៉ាស៊ីន អេធីអឹម ដើម្បី​ដក​ប្រាក់​នេះ ។

២. ដក​ប្រាក់​ពី​ម៉ាស៊ីន អេធីអឹម

  • ចុច​លើ Screen ឬ ប៊ូតុង​ណា​មួយ​របស់​ម៉ាស៊ីន​អេធីអឹម
  • ជ្រើសរើស ភាសា
  • ជ្រើសរើស "ដកប្រាក់​តាម​លេខ​កូដ (Cash Withdrawal via Gold Code)"
  • បញ្ចូល​លេខ​សម្ងាត់ ៦ខ្ទង់ ដែល​លោក​អ្នក​បាន​បង្កើត​នៅ​ក្នុង​កម្មវិធី អេស៊ីលីដា ម៉ូបាល ខាងលើ
  • ចុច​ប៊ូតុង "យល់ព្រម"
  • បញ្ចូល​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ដក (ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ដក ត្រូវ​ដូច​គ្នា​នឹង​ចំនួន​ទឹក​ប្រាក់​ដែល​បាន​បង្កើត​ក្នុង អេស៊ីលីដា ម៉ូបាល)
  • ចុច​ប៊ូតុង "យល់ព្រម"
  • ប្រតិបត្តិការ​បាន​សម្រេច (សូម​យក​ប្រាក់​របស់​លោក​អ្នក​ពី​ម៉ាស៊ីន អេធីអឹម) ។ 

* Gold Code សម្រាប់​ដក​ប្រាក់​ពី​ម៉ាស៊ីន​អេធីអឹម មាន​សុពលភាព​ប្រើប្រាស់​រយៈពេល ២៤​ម៉ោង ។ ប្រសិន​បើ​អតិថិជន​មិន​បាន​ដក​ប្រាក់​ក្នុង​អំឡុង​ពេល​កំណត់​នេះ​ទេ ទឹក​ប្រាក់​នេះ នឹង​ចូល​ក្នុង​គណនី​វិញ​ដោយ​ស្វ័យប្រវត្តិ ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន TADA ដាក់​ដំណើរការ​មុខងារ​ថ្មី សម្រួល​ដល់​ការចំណាយ​របស់​សិស្ស​និស្សិត​ខណៈ​សាលាបើកឡើងវិញ

ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១៖ ក្រុមហ៊ុនផ្តល់សេវាកក់ការធ្វើដំណើរ TADA ដែលកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា នឹងធ្វើការដាក់ឱ្យប្…

Twitter សម្រេចផ្អាកគណនីលោកដូណាល់ត្រាំជាអចិន្ត្រៃយ៍

ក្រុមហ៊ុន Twitter នៅថ្ងៃសុក្រទី ៨ខែ មករា បានសម្រេចផ្អាកជាអចិន្ត្រៃន៍នូវគណនីរបស់លោកដូណាល់ត្រាំ ដោយក្រុមហ៊ុនបណ្ដាញសង្គមយក្សរបស់អាមេរិកមួយន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ