
ជាមួយនឹង អេស៊ីលីដាម៉ូបាល អ្នកអាចប្រើសេវាជាច្រើនដូចបានរៀបរាប់ខាងលើ ដោយមិនចាំបាច់ធ្វើដំណើរចាកចេញពីលំនៅដ្ឋាន និងមិនបាច់ប៉ះពាល់នឹងក្រដាសប្រាក់ដែលអាចមានហានិភ័យឆ្លងជំងឺដង្កាត់ផ្សេងៗ ។
ដូច្នេះ ដើម្បីការពារក្រុមគ្រួសារយើង សង្គមយើង ពីផលប៉ះពាល់ ឬពីការឆ្លងកូវីដ១៩ មានតែយើងទាំងអស់គ្នាចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ ទាំងអស់គ្នា និងផ្លាស់ប្ដូរពីការទូទាត់ ឬទទួលប្រាក់ផ្ទាល់នៅក្នុងការធ្វើអាជីវកម្មប្រចាំថ្ងៃ មកជាការទូទាត់ថ្លៃទំនិញ ឬសេវាកម្មនានា តាមប្រព័ន្ធឌីជីថល ដូចជា អេស៊ីលីដាម៉ូបាល ជំនួសវិញ តែប៉ុណ្ណោះ ។

អតិថិជនរបស់ធនាគារ អេស៊ីលីដា អាចបើកគណនី ទាំងប្រាក់រៀល ទាំងប្រាក់ដុល្លារ ដោយគ្រាន់តែដោនឡូត អេស៊ីលីដាម៉ូបាល នៅលើទូរសព្ទដៃរបស់លោកអ្នក គឺជាការស្រេច ។ លោកអ្នកអាចស្វែងរកនិងទាញយក (Download) អេស៊ីលីដាម៉ូបាល តាមរយៈ App Store, Play Store និង App Gallery ។
ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ [email protected] ៕
