ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជដ៏ធំជាងគេបំផុតមួយ នៅកម្ពុជា បាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួន ដើម្បីបម្រើអតិថិជនឲ្យកាន់តែល្អបំផុត ស្របពេលដែលបច្ចេកវិទ្យានៅលើសកលលោកកាន់តែជឿនលឿន ។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដា បានឲ្យដឹងថា ក្នុងនាមជាធនាគារខ្មែរឈានមុខគេមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា អេស៊ីលីដា បានសម្រឹតសម្រាំងនូវសេវាកម្មរបស់ខ្លួន ដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជន ឲ្យកាន់តែទទួលបានអត្ថប្រយោជន៍ច្រើនថែមទៀត ក្នុងនោះ សេវា អេស៊ីលីដាម៉ូបាល គឺជាអ្វីដែលធនាគារបានយកចិត្តទុកដាក់បំផុតដើម្បីអភិវឌ្ឍឲ្យក្លាយទៅជា APP ទាន់សម័យប្រកបដោយបច្ចេកវិទ្យាខ្ពស់និងមានសុវត្ថិភាពបំផុត ។
លោកស្រី សុខ សោភា មានប្រសាសន៍ដូច្នេះថា ៖ «ធនាគារ អេស៊ីលីដា តែងគិតគូរដល់អតិថិជនរបស់ខ្លួនជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ដូចជា ពេលថ្មីៗនេះ ធនាគារបានធ្វើទំនើបកម្មប្រព័ន្ធដើម្បីអភិវឌ្ឍអេស៊ីលីដាម៉ូបាល ឲ្យកាន់តែងាយស្រួល កាន់តែខ្លាំង ស័ក្ដិសមនឹងអតិថិជនវៃឆ្លាតរបស់យើង ដើម្បីប្រើប្រាស់ ។»
លោកស្រីនាយិកាបានបន្ថែមទៀតថា ដើម្បីការពារសុវត្ថិភាពសាច់ប្រាក់ និងដើម្បីឲ្យ អេស៊ីលីដាម៉ូបាល អេប ដើរឲ្យទាន់បច្ចេកវិទ្យាពិភពលោក ធនាគារបានធ្វើបច្ចុប្បន្នភាពមុខងារ អេស៊ីលីដាម៉ូបាល ថ្មីៗ បន្ថែមទៀត ឲ្យទាន់សម័យជានិច្ច ។ ឥឡូវនេះ អេស៊ីលីដាម៉ូបាល បានទៅដល់ជំនាន់ ៥.៦ ហើយ ។
អ្វីដែលកាន់តែពិសេសពីការធ្វើទំនើបកម្ម អេស៊ីលីដាម៉ូបាល គឺថា លោកអ្នកនាងដែលធ្វើបច្ចុប្បន្នភាព អេស៊ីលីដាម៉ូបាល APP នោះលេខទូរសព្ទរបស់អ្នកនឹងក្លាយជាលេខគណនី អេស៊ីលីដាម៉ូបាល ដោយស្វ័យប្រវត្តិ ដោយមិនបាច់ចំណាយលុយទិញទេ ។ ក្នុងករណីដែលលោកអ្នកភ្លេចលេខសម្ងាត់ លោកអ្នកអាចធ្វើដូចខាងក្រោម ដោយខ្លួនឯងបាន ៖
ករណីភ្លេចលេខសម្ងាត់ អាចបង្កើតឡើងវិញដោយខ្លួនឯងបាន មិនចាំបាច់ធ្វើដំណើរមកធនាគារទេ ដោយអនុវត្តតាមជំហានខាងក្រោមងាយៗ ៖
- ចុចយក “ភ្លេចលេខសម្ងាត់“
- បំពេញលេខអត្តសញ្ញាណបណ្ណដែលបានចុះឈ្មោះ
- បំពេញ ថ្ងៃខែឆ្នាំកំណើត
- បញ្ចូលលេខ OTP ដែលបានផ្ញើសារចូលទូរសព្ទលោកអ្នក
- បង្កេីតលេខសម្ងាត់ថ្មីផ្ទាល់ខ្លួនជាការស្រេច ៕