ប័ណ្ណនិម្មិត ឬ Virtual Card គឺជាប្រភេសប័ណ្ណវីសា (Visa Card) ដែលងាយស្រួលគ្រប់គ្រង ស្រួលទូទាត់ និងមានសុវត្ថិភាព សម្រាប់ការបញ្ជាទិញទំនិញឬសេវាកម្មជាច្រើន តួយ៉ាង ការផ្សព្វផ្សាយ (Boost) នៅលើ Facebook ឬបណ្ដាញសង្គមផ្សេងៗទៀត ការកក់សំបុត្រយន្តហោះ ឬសណ្ឋាគារ តាមនៅលើអ៊ីនធើណែត (តាមអនឡាញ) ។ល។
ប័ណ្ណនិម្មិត ឬ Virtual Card នេះ អាចប្រើបាននៅគ្រប់ទីកន្លែងទូទាំងពិភពលោក ។
អតិថិជនដែលប្រើប័ណ្ណអេស៊ីលីដា គ្រប់ប្រភេទ អាចបង្កើតប័ណ្ណនិម្មិតដោយខ្លួនឯង ភ្លាមៗ និងដោយឥតគិតថ្លៃ ចេញពីម៉ាស៊ីន អេធីអឹម របស់ធនាគារ អេស៊ីលីដា នៅគ្រប់ទីកន្លែង ។ សូមចុចទីនេះ ដើម្បីអានលម្អិតអំពីវិធីបង្កើតប័ណ្ណនិម្មិត ឬ Virtual Card ។
សូមបញ្ជាក់ថា ក្នុងវិក្កយបត្រនៃប័ណ្ណនិម្មិតនេះ មាន លេខ១៦ខ្ទង់, ខែឆ្នាំផុតកំណត់, លេខកូដ៣ខ្ទង់ (CVV2), និងចំនួនទឹកប្រាក់ ដែលលោកអ្នកបានបញ្ចូលក្នុងអេធីអឹមពេលបង្កើតប័ណ្ណនិម្មិត ។ សូមរក្សាវិក្កយបត្រនេះឱ្យមានសុវត្ថិភាព ដើម្បីប្រើសម្រាប់ទិញទំនិញ-សេវាកម្មតាមអនឡាញ ។ ប័ណ្ណនិម្មិតនេះ មានសុពលភាពប្រើប្រាស់រយៈពេល ៩០ថ្ងៃ ចាប់ពីថ្ងៃបង្កើត និងជាប្រាក់ដុល្លារអាមេរិក។ ក្នុងករណីអតិថិជនទូទាត់ជាប្រាក់ផ្សេង នោះប្រព័ន្ធនឹងប្តូរប្រាក់ដោយស្វ័យប្រវត្តិ ។
ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ [email protected] ៕