អត្ថបទក្រុមហ៊ុន

អេ អឹម ខេ និង Lightnet បានសហការគ្នា ដើម្បីធ្វើឲ្យការវេរលុយកាន់តែងាយស្រួលនៅអាស៊ី


អេ អឹម ខេ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន បានសហការ ជាមួយក្រុមហ៊ុន Lightnet ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសសិង្ហបុរី ដើម្បីធ្វើឲ្យប្រសើរឡើងនូវការចល័តហិរញ្ញវត្ថុ និងអាចធ្វើបានទោះបីអតិថិជនមាន ឬមិនមានគណនីធនាគារនៅអាស៊ី។
អេ អឹម ខេ សហការនឹង Lightnet ដើម្បីធ្វើឲ្យការវេរលុយកាន់តែងាយស្រួលនៅអាស៊ី
ដោយ

តាមរយៈកិច្ចសហប្រតិបត្តិការនេះ អតិថិជនទាំងអស់ ជាពិសេសម្ចាស់អាជីវកម្ម និងពលករកម្ពុជា ដែលធ្វើការក្នុងតំបន់អាស៊ី អាចវេរលុយឆ្លងប្រទេសបានកាន់ងាយស្រួលមកកាន់គណនី អេ អឹម ខេ តាមរយៈកម្មវិធីទូរស័ព្ទ ឬវេរនៅសាខាដោយផ្ទាល់។ សម្រាប់អ្នកទទួលវិញ ពួកគេអាចទៅដកប្រាក់នៅតាមទូអេធីអឹមរបស់ អេ អឹម ខេ នៅសាខាទាំង ១៥០កន្លែង ឬតាមរយៈភ្នាក់ងារជិត ៧០០០កន្លែងទូទាំងប្រទេស។

លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារមានប្រសាសន៍ថា៖ «កិច្ចសហប្រតិបត្តិការរវាង អេ អឹម ខេ និង Lighnet គឺជាគន្លឹះសំខាន់ថ្មីមួយទៀត ដែលជួយឲ្យអតិថិជនវេរប្រាក់ឆ្លងប្រទេសកាន់តែរហ័ស និងមានសុវត្ថិភាព។ ជម្រើសក្នុងការដកប្រាក់ក៏កាន់តែងាយស្រួល ជាមួយនឹងបណ្ដាញ អេ អឹម ខេ ដែលគ្របដណ្ដប់ជាង ៩០% នៃភូមិនៅក្នុងប្រទេសកម្ពុជា។ យើងពិតជាមានសេចក្ដីរីករាយជាមួយនឹងការសហការថ្មីនេះ ហើយវាក៏ជាយុទ្ធសាស្រ្ដមួយរបស់ អេ អឹម ខេ ក្នុងការផ្ដល់នូវដំណោះស្រាយហិរញ្ញវត្ថុតាមបែបឌីជីថល តាមរយៈការចាប់ដៃគូជាមួយក្រុមហ៊ុនអន្ដរជាតិ។ អេ អឹម ខេ នឹងនៅតែខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីផ្ដល់សេវាកម្ម និងផលិតផលដ៏ល្អបំផុតជូនដល់អតិថិជនរបស់យើង»។

លោក Naushad Hussian ប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Lightnet បានមានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្ដីរំភើប ដែលបានបាច់ដៃគូយុទ្ធសាស្រ្ដជាមួយ អេ អឹម ខេ ហើយយើងក៏ចង់ប្រកាសថា យើងបានចូលមកក្នុងប្រទេសកម្ពុជាជាផ្លូវការចាប់ពីថ្ងៃនេះតទៅ។ កិច្ចសហប្រតិបត្តិការនេះអនុញ្ញាតឲ្យដៃគូរបស់យើង អាចវេរលុយពីទូទាំងពិភពលោក មកកាន់ អេ អឹម ខេ បានទាំងសាច់ប្រាក់សុទ្ធ និងឥណទានគណនី»។

តើរបៀបវេរលុយគឺប្រព្រឹត្តឡើងយ៉ាងដូចម្តេច? Lightnet គឺជាមជ្ឍមណ្ឌលមួយ ដែលតភ្ជាប់ជាមួយនឹងប្រតិបត្តិករវេរលុយ និងធនាគារសំខាន់ៗនៅក្នុងអាស៊ីអាគ្នេយ៍ ដើម្បីជួយវេរលុយអតិថិជនរបស់ពួកគេ និងមកកាន់ អេ អឹម ខេ នៅក្នុងប្រទេសកម្ពុជា៕

None



អត្ថបទបន្ទាប់


រដ្ឋប្រមូលចំណូលពន្ធបានជិត៥០០លានដុល្លារក្នុងខែមិថុនា

តាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងខែមិថុនា កន្លងទៅ រដ្ឋទទួលបានចំណូលដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករស…

ការនាំចូលជ្រូករស់ខុសច្បាប់នៅកម្ពុជាថយចុះ ប៉ុន្ដែតម្លៃសាច់ជ្រូកនៅតែទ្រឹង ខណៈក្រុមអ្នកចិញ្ចឹមជ្រូកបារម្ភពីបញ្ហាតម្លៃចំណីឡើងថ្លៃ

ក្រុមអ្នកជំនាញបានអះអាងថា ក្រោយមន្រ្តីជំនាញនៃអគ្គនាយកនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានវិធានការតឹងរ៉ឹងលើការនាំចូលជ្រូករស់ខុសច្បាប់ជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ