KHQR Code របស់ធនាគារអេស៊ីលីដា

ឧបការីទេសាភិបាលធនាគារជាតិ កោតសរសើរ App អេស៊ីលីដាម៉ូបាល ដែលអាចស្កែន QR Code ​ដើម្បីទូទាត់នៅប្រទេសថៃ


លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានកោតសរសើរ និងបង្ហាញមោទនភាពចំពោះ App អេស៊ីលីដាម៉ូបាល របស់ធនាគារអេស៊ីលីដា ដែលអាច​ប្រើប្រាស់​​ទូទាត់តាមរយៈ QR Code យ៉ាងទូលំទូលាយនៅក្នុង​ប្រទេសថៃនាពេលបច្ចុប្បន្ននេះ។
KHQR Code ធនាគារអេស៊ីលីដា

លោកជំទាវ ជា សិរី អះអាងថា បច្ចុប្បន្ននៅកម្ពុជាមានតែ app អេស៊ីលីដាម៉ូបាល របស់ធនាគារអេស៊ីលីដា ប៉ុណ្ណោះ ដែលអាចស្កែន QR Code ទូទាត់ជាមួយអ្នកលក់ទំនិញក្នុងប្រទេសថៃ ដែលប្រើធនាគារ SCB ថៃ ។ លោកជំទាវបានបន្ថែមថា នៅឆ្នាំក្រោយអ្នកប្រើប្រាស់ app ធនាគារទាំងអស់នៅកម្ពុជា នឹងអាចទូទាត់បានកាន់តែទូលំលាយ ជាមួយអ្នកប្រើប្រាស់ធនាគារក្នុងស្រុកថៃ បន្ទាប់ពីគ្រឹះស្ថានធនាគារទាំងពីរធ្វើបច្ចុប្បន្នភាពព័ត៌មានវិទ្យារួចរាល់។ 

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសថៃ លោកជំទាវ ជា សិរី ឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជាបានលើកឡើងដូច្នេះថា៖ «ទីបំផុតបានសាកចាយលុយដោយប្រើ QR កូដ នៅប្រទេសថៃ ដោយប្រើ app ធនាគារ ACLEDA ។ បច្ចុប្បន្ន មានតែអ្នកប្រើ app ACLEDA ទេ ដែលអាចចាយបានជាមួយអ្នកលក់ដែលប្រើធនាគារ SCB ថៃ។ ឆ្នាំក្រោយ នាពេលគ្រឹះស្ថានធនាគារ ទាំង២ប្រទេស ធ្វើបច្ចុប្បន្នកម្មប្រព័ន្ធព័ត៌មានវិទ្យារួចរាល់ អ្នកប្រើប្រាស់ app ធនាគារនៅស្រុកខ្មែរនឹងអាចចាយតាមគ្រប់អ្នកលក់ដែលប្រើធនាគារក្នុងស្រុកថៃ»។

សូមបញ្ជាក់ថា បើតាម​នាយិកាប្រតិបត្តិទីផ្សារ​ជាន់ខ្ពស់​ធនាគារអេស៊ីលីដា លោកស្រី សុខ សោភា បាន​បញ្ជាក់ថា សព្វថ្ងៃ អេស៊ីលីដាមានអ្នកកំពុងប្រើប្រាស់គណនីធនាគារ​ជិត៣លានគណនី។ ក្នុងនោះ អ្នកកំពុងប្រើប្រាស់​អេស៊ីលីដា មានជាង​២លាននាក់​ និងដៃគូទទួលប្រតិបត្តិការទូទាត់តាមអេស៊ីលីដាម៉ូបាលមានជាង ១០ម៉ឺនកន្លែងនៅទូទាំងប្រទេស និងទីតាំង​អាច​ទូទាត់តាមម៉ាស៊ីនឆូតកាត​បាន​​មានជាងជិត ៥ពាន់កន្លែងផងដែរ។

ចំពោះព័ត៌មានផ្សេងៗសូមលោកអ្នកទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ២៤ម៉ោង) តាមរយៈទូរស័ព្ទលេខ ០១៥ ៩៩៩ ២៣៣ ឬ ០២៣ ៩៩៤ ៤៤៤ ៕

None



អត្ថបទបន្ទាប់


គម្រោងផ្លូវក្រវាត់ក្រុងទី៣ នឹងបញ្ចប់ការសាងសង់យឺតដល់ទៅ៤ខែ ខណៈបច្ចុប្បន្នសម្រេចបានជាង៦០%

មន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានសាធារណការនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ ដែលមកទល់បច្ចុប្បន្ន…

ប្រមុខការទូតចិនអះអាងថា នឹងជួយកម្ពុជាសាងសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ១៩

ប្រមុខការទូតចិន ឯកឧត្តម វ៉ាង យីបានអះអាងនៅចុងសប្ដាហ៍មុននេះថា ប្រទេសចិន នឹងបន្ដផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩មកឲ្យប្រទេសកម្ពុជាតាមតម្រូវការ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ