អ្វីដែលកាន់តែពិសេសជាងនេះទៀត គឺ អតិថិជនអាចដកប្រាក់ដោយមិនប្រើប័ណ្ណ បានរហូតដល់ ៥០០០ដុល្លារ ឬ ២០លានរៀលក្នុងមួយថ្ងៃ ពីម៉ាស៊ីនអេធីអឹមរបស់ធនាគារ អេស៊ីលីដា នៅទូទាំងប្រទេស បានយ៉ាងងាយស្រួល ដោយមិនអស់ថ្លៃសេវា ។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារ នៃធនាគារ អេស៊ីលីដា បានឲ្យដឹងថា ឥឡូវនេះ អេស៊ីលីដា ម៉ូបាល បានសហការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីបញ្ចូលកម្មវិធី បាគង ដែលកាន់តែធ្វើឲ្យអតិថិជនមានជម្រើសកាន់តែច្រើនក្នុងការផ្ទេរប្រាក់ទៅវិញទៅមក ឆ្លងធនាគារ និងចាយលុយមិនបាច់ប្រើក្រដាសប្រាក់ ។
លោកស្រី សុខ សោភា បានបន្ថែមថា រហូតមកដល់ឥឡូវនេះ អេស៊ីលីដាម៉ូបាល មានអតិថិជនគាំទ្រប្រើប្រាស់សេវា ជិត ២លាននាក់ហើយ ដែលកាន់តែជំរុញឲ្យធនាគារ អេស៊ីលីដា ខិតខំបង្កើតអ្វីៗដែលថ្មីឲ្យត្រូវតាមកាលសម័យបច្ចេកវិទ្យា និងឆ្លើយតបតម្រូវការអតិថិជនទាន់ពេលវេលា ។
សូមបញ្ជាក់ផងដែរថា ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធ បាគង ក្នុងគោលដៅចម្បងៗរួមមានដូចជា ៖ ផ្តល់នូវលទ្ធភាពទូទាត់ឆ្លងគ្រឹះស្ថានធនាគារ, កែលម្អប្រសិទ្ធភាពនិងសុវត្ថិភាពប្រព័ន្ធទូទាត់សងប្រាក់, ជំរុញបរិញ្ញាប័ណ្ណហិរញ្ញវត្ថុ និងជំរុញការទូទាត់ដោយមិនប្រើក្រដាសប្រាក់ ដើម្បីគាំទ្រដល់ចលនាសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន ៕