សេដ្ឋកិច្ចមហាយក្សចិនហក់ឡើងលឿនខ្លាំងដល់ទៅជិត ២០% នៅត្រីមាសទី១ឆ្នាំ២០២១
កំណើនសេដ្ឋកិច្ចប្រទេសចិនបានហក់ឡើងខ្ពស់ខ្លាំងនៅត្រីមាសដំបូងនៃឆ្នាំនេះ ដែលវាបង្ហាញឲ្យឃើញពីងើបឡើងវិញយ៉ាងលឿនបន្ទាប់ពីបានថមថយកាលពីឆ្នាំមុន ព្…
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩ទាំង២៩១នាក់នោះ មាន២៩០នាក់ជាករណីចម្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំណែកឯ១ករណីទៀតជាអ្នកដំណើរមកពីបរទេស ខណៈដែលអ្នកជាសះស្បើយមានចំនួន២៣នាក់ ដែលតម្រូវឲ្យចេញពីមន្ទីរពេទ្យ ហើយបន្តធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃបន្ថែមទៀតដោយខ្លួនឯង។
សម្រាប់អ្នកវិជ្ជមានករណីសហគមន៍ទាំង២៩០នាក់ រួមមាន២២៨ករណីរកឃើញនៅរាជធានីភ្នំពេញ, កណ្តាល១៤ករណី, ស្វាយរៀង៨ករណី, ខេត្តព្រះសីហនុ២៦ករណី, តាកែវ ១២ករណី និងព្រៃវែង២ករណី។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៥៧៧១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ២៤១៦នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន៣៣១១នាក់ និងស្លាប់បាត់បង់ជីវិតចំនួន៣៩នាក់៕