ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារលើសកល នៅក្នុងចំណោមចំណែកទិសដៅ ប្រទេសចិនបានកាន់កាប់ចំណែកទីផ្សារ ៣៥% ដែលមានចំនួនជាង១៧ម៉ឺនតោន, ទីផ្សារសហគមន៍អឺរ៉ុប (រួមទាំងអង់គ្លេស) ឈរនៅលំដាប់ទី២ មានចំណែកទីផ្សារ ៣៣% ដែលមានបរិមាណ ជាង ១៦ ម៉ឺនតោន ក្នុងនោះប្រទេសបារាំងជាទីផ្សារធំជាងគេ មានចំណែក ១៣% នៃទីផ្សារសរុប។
ក្រៅពីនោះ ទីផ្សារបណ្តាប្រទេសដែលជាសមាជិកអាស៊ាន
មានចំនួនជាង ៦៧ពាន់តោន និងទីផ្សារបណ្តាប្រទេសផ្សេងៗ ទាំង២៩ មានចំនួនជិត ៨៨
ពាន់តោន ដែលមានកំណើន៦៩% ប្រៀបធៀបនឹងរយៈពេល៩ខែដូចគ្នា ឆ្នាំ២០១៩ ដែលនេះជាកំណើនមួយគួរឱ្យកត់សម្គាល់
ជាពិសេសគឺប្រទេសហ្កាបុង កើន៨១% និងអូស្រ្តាលីកើន ៦២%។ ការនាំចេញនេះជាង ៧៨%
ជាប្រភេទអង្ករក្រអូប។
សម្រាប់ខែកញ្ញា ឆ្នាំ២០២០ ការនាំចេញអង្ករសរុបរបស់កម្ពុជា បានចំនួនប្រមាណ ៤ម៉ឺនតោន ដែលក្នុងនោះប្រទេសចិនមានចំនួន៣១% សហគមន៍អ៊ឺរ៉ុបចំនួន ២៩% អាស៊ានចំនួន ១៦% និងបណ្តាប្រទេសផ្សេងមានចំនួន ២៤%។ ការនាំចេញអង្កររបស់កម្ពុជា ក្នុងខែកញ្ញានេះ គិតជាទឹកប្រាក់ទទួលបានជាង ២៨លានដុល្លារសហរដ្ឋអាមេរិក៕