ប្រទេសអាស៊ានដំបូងគេលុបចោលការធ្វើតេស្ដកូវីដ១៩លើអ្នកដំណើរពីបរទេស

កម្ពុជាជាប្រទេសដំបូងគេក្នុងតំបន់ ដែលបានលុបចោលការធ្វើតេស្ដកូវីដ១៩ លើអ្នកដំណើរពីបរទេស


ប្រទេសកម្ពុជា គឺជាប្រទេសដំបូងគេមួយនៅតំបន់អាស៊ាន ដែលបានសម្រេចលុបចោលការតម្រូវធ្វើតេស្ដកូវីដ១៩លើអ្នកដំណើរពីបរទេស។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការសម្រេចលុបចោលលក្ខខណ្ឌតម្រូវមួយចំនួន ចំពោះអ្នកដំណើរបរទេសដែលចូលមកប្រទេសកម្ពុជានេះ គឺដើម្បីសម្រួលដល់ការចេញ-ចូលប្រទេសកម្ពុជា និងកាត់បន្ថយចំណាយរបស់រដ្ឋាភិបាលផងដែរ។
កម្ពុជានឹងពិចារណាគោលការណ៍បើកទទួលទេសចរពីមួយថៃ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក
ដោយ

បើ​តាម​សម្ដេច ហ៊ុន សែន មាន​លក្ខខណ្ឌ​ចំនួន​៣ ដែល​រាជរដ្ឋាភិបាល​សម្រេច​លុប​ចោល រួម​មាន​៖ ទី​១. មិន​តម្រូវ​ឲ្យ​អ្នកដំណើរ​មក​ពី​បរទេស​ធ្វើតេស្តរ​កកូ​វី​ដ​១៩ តាម​ម៉ាស៊ីន PCR រយៈពេល ៧២​ម៉ោង​, ទី​២.​លុប​ចោលការ​ធ្វើតេស្ត​រហ័ស​ពេល​មក​ដល់​អាកាស​យាន្ត​ដ្ឋា​ន និង​ទី​៣.​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើង​វិញ​នូវ​ទិដ្ឋាការ​ពេល​មក​ដល់ សម្រាប់​អ្នកដំណើរ​បរទេស​ទាំងអស់​។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ «​ភូមិ​កុមារ SOS» ស្ថិត​ក្នុង​ខេត្តព្រៃវែង នៅ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២២ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​តប​តាម​ការ​ស្នើ​សុំ របស់​ឯកឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ រាជរដ្ឋាភិបាល​បាន​សម្រេច​លើកលែង​នូវ​លក្ខខណ្ឌ​តម្រូវ​សម្រាប់​អ្នកដំណើរ​បរទេស​ចូល​មក​ប្រទេស​កម្ពុជា ចាប់ពី​ពេល​នេះ​តទៅ​។ បើ​តាម​សម្ដេច​តេ​ជោ ហ៊ុន សែន លក្ខខណ្ឌ​ចំនួន​៣​ចំណុច មាន​ដូច​ជា​៖ ទី​១. មិន​តម្រូវ​ឲ្យ​អ្នកដំណើរ​មក​ពី​បរទេស​ធ្វើតេស្តរ​កកូ​វី​ដ​១៩ តាម​ម៉ាស៊ីន PCR រយៈពេល ៧២​ម៉ោង​ទៀត​នោះ​ទេ​។ ទី​២.​លុប​ចោលការ​ធ្វើតេស្ត​រហ័ស​ពេល​មក​ដល់​អាកាស​យាន្ត​ដ្ឋា​ន និង​ទី​៣.​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើង​វិញ​នូវ​ទិដ្ឋាការ​ពេល​មក​ដល់​សម្រាប់​អ្នកដំណើរ​បរទេស​ទាំងអស់​។ សម្ដេច​បាន​សង្កត់ធ្ងន់​ទៀត​ថា ការ​លុប​ចោល​លក្ខខណ្ឌ​ទាំងនេះ គឺ​ដើម្បី​សម្រួល​ដល់​អ្នកដំណើរ​ចេញ​-​ចូល ប្រទេស​កម្ពុជា​។

សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​គូសបញ្ជាក់​ដែរ​ថា ការ​សម្រេច​លើកលែង​នូវ​លក្ខខណ្ឌ​តម្រូវ​មួយ​ចំនួន​នេះ មិន​ត្រឹមតែ​សម្រួល​ដល់​អ្នកដំណើរ​ចេញ​-​ចូល មក​កម្ពុជា ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ជួយ​សម្រាល​បន្ទុក​ក្នុង​ការ​ចំណាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ផង​ដែរ​។ សម្ដេច​បន្ត​ថា បន្ថែម​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩ កម្ពុជា​ក៏​បាន​ចំណាយ​ថវិកា​អស់​ជា​ច្រើន ទៅ​លើ​សម្ភារៈ​ធ្វើតេស្ដ​រក​មេរោគ​កូ​វី​ដ​១៩ ទាំង​ប្រជាពលរដ្ឋ​កម្ពុជា និង​អ្នកដំណើរ​បរទេស​។

លោក ធួន ស៊ី​ណា​ន ប្រធាន​សមាគម​ភ្នាក់ងារទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក បាន​យល់​ឃើញ​ថា ការ​សម្រេច​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​លើកលែង​ការ​ធ្វើតេស្ត​សម្រាប់​អ្នកដំណើរ គឺជា​ការ​គាំពារ​លើ​វិស័យ​ទេសចរណ៍ ក៏​ដូច​ជា ជំរុញ​សន្ទុះ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​វិញ​សម្រាប់​វិស័យ​ទេសចរណ៍​។ ក៏​ប៉ុន្តែ បើ​ទោះជា​បែប​នេះ​ក្ដី អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​រូប​នេះ បាន​សង្កត់ធ្ងន់​ថា កម្ពុជា​តែ​ម្ខាង​មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ បើសិន​មិន​មានការ​សហការ​ពី​បណ្ដា​ប្រទេស​ដទៃ ក្នុង​តំបន់​អាស៊ាន​នោះ​ទេ​។ ជាមួយ​គ្នា​នេះ លោក ធួន ស៊ី​ណា​ន ក៏​បាន​គូសបញ្ជាក់​ដែរ​ថា ទោះបី​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​តម្រូវ​សម្រាប់​អ្នកដំណើរ ប៉ុន្ដែ​ប្រទេស​កម្ពុជា នៅ​តែ​មាន​គោលនយោបាយ​ទូលំទូលាយ​ជាង​ប្រទេស​ក្បែរ​ខាង​មួយ​ចំនួន​។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​មានការ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៧ ខែមីនា ក្រសួងសុខាភិបាល ចាប់ផ្ដើម​សម្រេច​លុប​ចោល​នូវ​លក្ខខណ្ឌ​តម្រូវ ចំនួន​៣​ចំណុច​ដល់​អ្នកដំណើរ​បរទេស ដែល​ចូល​មក​ប្រទេស​កម្ពុជា​។ ក៏​ប៉ុន្តែ ក្រសួងសុខាភិបាល បាន​ក៏​បាន​ណែនាំ​ឲ្យ​អ្នកដំណើរ​ទាំងអស់​គប្បី​ធ្វើតេស្ត​រហ័ស​ដោយ​ខ្លួនឯង ក៏​ដូច​ជា បង្ហាញ​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ នៅ​ពេល​មក​ដល់​ប្រទេស​កម្ពុជា​ផង​ដែរ​៕ 

None



អត្ថបទបន្ទាប់


អ៊ុយក្រែនថា ការចរចាជាមួយរុស្ស៊ីហាក់រីកចម្រើនជាងមុនហើយ

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយនៅថ្ងៃពុធទី១៦មីនាថា ការចរចាសន្តិភាពជាមួយរុស្ស៊ីហាក់បី…

លោកពូទីន អះអាងថា ប្រតិបត្តិការយោធានៅអ៊ុយក្រែនជាជ័យជម្នះ ខណៈលោកចូបៃឌិន ហៅពូទីនថា ជាឧក្រិដ្ឋជនសង្គ្រាម

ប្រធានាធិបតីរុស្ស៊ីលោកពូទីន បញ្ជាក់ថា ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនទទួលបានជោគជ័យ និងបានអនុវត្តបានទៅតាមផែនការដែលគេគ្រោងទុក។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ