ថ្លែងនៅក្នុងសារសំឡេងពិសេសកាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា យុទ្ធនាការណ៍នៃការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ និង១២ឆ្នាំ នេះនៅក្នុងគោលបំណងដើម្បីឈានទៅបើកសាលារៀនឡើងវិញសម្រាប់កុមារ ដែលរៀនក្នុងកម្រិតបឋមសិក្សាបន្ថែមទៀត បន្ទាប់ពីការបើកដំណើរការសាលារៀនសម្រាប់ថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យកាលពីពេលថ្មីនេះ។
សម្តេចនាយករដ្ឋមន្ត្រី បន្ថែមថាកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ហើយជាពិសេសទៅទៀតនោះ វ៉ាក់សាំងចាក់ជូនកុមារនេះ ក៏ត្រូវបានសិក្សានៅតាមបណ្ដាប្រទេសនានា ហើយក៏បានចាក់ជូនសម្រាប់ក្មេង ដែលមានអាយុក្រោម១២ឆ្នាំរួចរាល់ហើយដែរ ខណៈដែលនៅកម្ពុជាបច្ចុប្បន្ន ក៏បាននិងកំពុងចាក់វ៉ាក់សាំងសម្រាប់កុមារដែលមានវ័យ១២ ដល់ក្រោម១៨ឆ្នាំផងដែរ។
សូមជម្រាបផងដែលថា ការបើកយុទ្ធនាការណ៍ការចាក់វ៉ាក់សាំងសម្រាប់កុមារដែលមានអាយុ៦ឆ្នាំ ដល់២ឆ្នាំនេះ និងធ្វើឡើងនៅទូប្រទេសហើយរាជរដ្ឋាភិបាលបានត្រៀមជាស្រេចនូវយុទ្ធនាការណ៏មួយនេះទាំង ក្រុមគ្រូពេទ្យ វ៉ាក់សាំង រួមទាំងទីតាំង សម្រាប់ចាក់វ៉ាក់សាំង។
គិតត្រឹមថ្ងៃទី ១៤ ខែកញ្ញា ការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដែលមានអាយុ១២ ឆ្នាំដល់ក្រោម១៨ឆ្នាំ មានចំនួនជាង ១លាននាក់រួចមកហើយ ដែលស្មើនិង ៨៧.២៣% នៃចំនួនគោលដៅជិត២លាននាក់៕
អត្ថបទ៖ ហួន ស្រីនីត