អង្ករ«ផ្ការំដួល»របស់កម្ពុជា ឈ្នះពានរង្វាន់អង្ករល្អជាងគេ!

អង្ករ«ផ្ការំដួល»របស់កម្ពុជា ឈ្នះពានរង្វាន់អង្ករល្អជាងគេបំផុតលំដាប់ពិភពលោកសម្រាប់ឆ្នាំ២០២២


អង្ករកម្ពុជាពូជ«ផ្ការំដួល» ទទួលបានជ័យលាភីលេខ១ សម្រាប់ឆ្នាំ២០២២ ជាអង្ករល្អដាច់គេលំដាប់ថ្នាក់ពិភពលោក នៅក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក ដែលបានប្រព្រឹត្តធ្វើឡើង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នាប្រទេសថៃ។ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវ-អង្ករ កម្ពុជា បានគូសបញ្ជាក់ថា នេះជាលើកទី៥ហើយ ដែលអង្ករកម្ពុជា បានទទួលជ័យលាភីជាអង្ករដែលមានគុណភាពល្អ ហើយនេះ គឺជាមោទនភាពសម្រាប់កម្ពុជា និងជាឱកាសក្នុងការជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ បន្ថែមទៀត។
អង្ករ«ផ្ការំដួល»របស់កម្ពុជា ឈ្នះពានរង្វាន់អង្ករល្អជាងគេបំផុតលំដាប់ពិភពលោកសម្រាប់ឆ្នាំ២០២២

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវ-អង្ករ កម្ពុជា បានគូសបញ្ជាក់ថា អង្ករកម្ពុជាពូជ «ផ្ការំដួល» ត្រូវបានឈ្នះពានជាអង្ករល្អដាច់គេលំដាប់ពិភពលោក ក្នុងចំណោមប្រទេសជាច្រើនដែលបានចូលរួមលើពិភពលោក។ បើតាមលោក លន់ យ៉េង ក្នុងចំណោមប្រទេសជាច្រើនដែលបានដាក់ពាក្យប្រកួតប្រជែងនេះ មានប្រទេសចំនួន៤ ដែលត្រូវបានជ្រើសរើសចុងក្រោយសម្រាប់ជ្រើសរើសអង្ករ ដែលមានគុណភាពដាច់គេ រួមមាន ប្រទេសថៃ កម្ពុជា វៀតណាម និងឡាវ។ ខណៈអង្ករពូជ ផ្ការំដួល ទទួលបានជ័យលាភីលេខ១ សម្រាប់ឆ្នាំ២០២២ ជាអង្ករល្អដាច់គេលំដាប់ថ្នាក់ពិភពលោក នៅក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក។ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា នេះជាលើកទី៥ហើយ ដែលអង្ករកម្ពុជា បានទទួលជ័យលាភី ជាអង្ករ ដែលមានគុណភាពល្អដាច់គេ ដោយលោកបានបង្ហាញក្ដីរំពឹងទៀតថា តាមរយៈការប្រកួតប្រជែងនេះ អាចជាឱកាសបន្ថែមដែលធ្វើឲ្យពិភពលោកកាន់តែស្គាល់ច្បាស់ពីសក្ដានុពលអង្ករកម្ពុជា។

ទន្ទឹមនោះ លោក លន់ យ៉េង បានបញ្ជាក់ទៀតថា តាមរយៈការទទួលបាននូវពានរង្វាន់លំដាប់ពិភពលោកនេះ នឹងកាន់តែធ្វើឲ្យវិស័យស្រូវ-អង្ករ កម្ពុជា កាន់តែមានភាពរីកចម្រើន ជាពិសេសនឹងកាន់តែជំរុញការនាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ។ ជាក់ស្ដែង នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២ កម្ពុជា បាននាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ ក្នុងបរិមាណសរុប ជិត៥១ម៉ឺនតោន កើនឡើងជាង១០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលគិតជាទឹកប្រាក់មានជាង ៣០០លានដុល្លារ។ ក្នុងនោះ ប្រទេសចិននៅតែឈរលំដាប់លេខ១ ដែលបានបញ្ជាទិញអង្ករច្រើនជាងគេពីកម្ពុជា ក្នុងបរិមាណជាង ២៣ម៉ឺនតោន ដែលស្មើនឹង៤៥% នៃការនាំចេញអង្ករសរុប។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវ-អង្ករ កម្ពុជា៕




អត្ថបទបន្ទាប់


កម្មវិធីពិសេសចំណេញផ្ទួនៗ សម្រាប់ 18ផ្ទះចុងក្រោយ ពីគម្រោងបុរី ប៉េង ហួត ដឹស្តាផ្លាទីនីម អេកូ មេឡូឌី

ការផ្តល់ជូនពិសេសចំណេញផ្ទួនៗ អតិថិជននឹងទទួលបានទាំងការបញ្ចុះតម្លៃ និងឱកាសបង្វិលកងសំណាង ជាទឹកប្រាក់រហូតដល់ 8,000 ដុល្លារ សម្រាប់ 18 ផ្ទះ…

សម្តេច ស ខេង បញ្ជាក់ហេតុផលអ្វីខ្លះ ជុំវិញការផ្លាស់ប្ដូរតំណែងអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ជាវ តាយ?

បើគ្មានការប្រែប្រួលទេ ឯកឧត្តម ខូយ រីដា ភិបាលរងខេត្តបាត់ដំបង នឹងចូលកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់ជំនួសឯកឧត្តម ជាវ តាយ ដែលត្រូវបានស្នើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ