ពាណិជ្ជកម្មចិន

ចាប់ផ្តើមឆ្នាំថ្មី ចិនសម្រេចបន្ធូរបន្ថយពន្ធលើទំនិញនាំចូលជាង ៨៥០មុខ


ដើម្បីជំរុញដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មឲ្យកាន់តែមានគុណភាពខ្ពស់នៅក្នុងឆ្នាំថ្មី ឆ្នាំ២០២០នេះ រដ្ឋាភិបាលចិន បានប្រកាសសម្រេចបន្ធូរបន្ថយពន្ធលើទំនិញនាំចូលប្រមាណ ៨៥០មុខ ដែលចាប់ផ្តើមពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០នេះតទៅហើយ។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះ របស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតី​នៃ​ប្រទេសចិន។
ដោយ

ប្រទេសចិន បានសម្រេច​បន្ធូរបន្ថយពន្ធ​ដែលមានស្រាប់ និងដាក់ចេញនូវ អត្រាពន្ធថ្មី ជាបណ្តោះអាសន្ន សម្រាប់មុខទំនិញ​ប្រើប្រាស់​ប្រចាំថ្ងៃ រួមមានទាំង​សាច់ជ្រូកកក ផ្លែបឺរ និងទឹកដោះគោ​កូនក្មេង​ជាដើម ដើម្បីជួយ​សម្រួលដល់​ការផ្គត់ផ្គង់​ក្នុងស្រុក និងការកើន​ឡើងនៃ​តម្រូវការ​ប្រើប្រាស់​ដ៏ច្រើន​លើសលុប។ ពន្ធលើការ​នាំចូល​សាច់ជ្រូក គឺថយចុះពី ១២% មកនៅ អត្រា ៨% ជាបណ្តោះអាសន្ន​ ខណៈដែរផ្លែបឺរ ថយចុះពី ២៥% មកនៅត្រឹម ៧% ។

លើសពីនេះទៅទៀត ដើម្បីជួយកាត់​បន្ថយ​ចំណាយលើ ការផលិតឱសថ និងជំរុញ​ឲ្យមាន​ការបង្កើត​ឱសថថ្មីៗ ចិន លើកលែង​ពន្ធលើ​ការនាំចូល ផលិតផល​ឱសថ ក៏ដូចជា​វត្ថុធាតុដើម សម្រាប់​ផលិតថ្នាំ​ទឹកនោម​ផ្អែមផងដែរ។

សេដ្ឋកិច្ច​វិទូជាច្រើនរូប បានបង្ហាញ​ពីការយល់ឃើញ​ប្រហាក់ប្រហែល​គ្នាថា រឿងនេះ គឺជាសញ្ញា​ដ៏ល្អមួយ សម្រាប់ពិភពលោក​ដែលចិន បានសម្រេច នៅតែបន្ត​បើកចំហរ​ទីផ្សារនាំចូល ជាពិសេសគឺ អត្រាពន្ធ នៅតែទាបជាង​បណ្តាប្រទេស​កំពុងអភិវឌ្ឍន៍​ជាច្រើនថែមទៀតផង។

ក្រៅពីនេះ ប្រទេសចិន ក៏បានកាត់បន្ថយ​អត្រាពន្ធ​សម្រាប់ វត្ថុប្រើប្រាស់​ក្នុងផ្ទះ ឧបករណ៍បច្ចេកវិទ្យា និងគ្រឿង​បង្គុំបច្ចេកទេស ដែលបម្រើដល់​វិស័យ​ឧស្សាហកម្ម​ធនធ្ងន់ និងវិស័យព័ត៌មាន​វិទ្យា ហើយផ្នែក​មួយចំនួន នឹងបម្រើដល់​ការបង្កើត​យានយន្ត​ដោយខ្លួនឯងផ្ទាល់ ក្នុងន័យ​ប្រកួតប្រជែង​កាន់តែ​ខ្លាំងក្លា នាពេលអនាគត។

គួរបញ្ជាក់ថា ប្រទេសចិន ជាទីផ្សារនាំចូល​ដ៏ធំជាងគេ​បង្អស់ លំដាប់ទី​២ លើសកលលោក ដែល​គោលនយោបាយ​ពាណិជ្ជកម្មថ្មីនេះ នឹងបង្កើន​ការនាំចូល​បន្ថែមទៀត ដែលផ្តល់​ប្រយោជន៍​ដល់ បណ្តា​ប្រទេស​នានា នៅក្នុង​សកលលោក៕

None



អត្ថបទបន្ទាប់


ថៃបរាជ័យមហិច្ឆតារបស់ខ្លួននាំចេញអង្ករ៩លានតោនក្នុងឆ្នាំ២០១៩

បើទោះបីជា សមាគមអ្នកនាំចេញអង្ករថៃ បានទម្លាក់ការព្យាករ សម្រាប់ការនាំចេញអង្ករប្រចាំឆ្នាំ ២០១៩មកនៅត្រឹម ៩លានតោនក៏ដោយ ថៃនៅតែមិនអាចសម្រេចគោល…

អាមេរិក និងចិន នឹងចុះកិច្ចព្រមព្រៀងដំណាក់កាលដំបូងរួមគ្នានៅពាក់កណ្តាលខែមករា២០២០

ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន កំពុងឈានទៅរកដំណាក់កាលធូរស្បើយហើយ ដោយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា នឹងចុះកិច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ