ទំហំពាណិជ្ជកម្មរបស់ចិន

ទំហំពាណិជ្ជកម្មរបស់ចិន ធ្លាក់ចុះប្រមាណ ៥% មកនៅត្រឹមជាង ១,៦ទ្រីលានដុល្លារ នៅ៥ខែឆ្នាំនេះ


មហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក គឺប្រទេសចិន សម្រេចបាននូវទំហំពាណិជ្ជកម្មអន្តរជាតិជាង ១,៦ទ្រីលានដុល្លារអាមេរិក នៅក្នុងរយៈពេល ៥ខែដើមឆ្នាំ ២០២០នេះ ដែលមានការធ្លាក់ចុះប្រមាណ ៥% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាក៏ដោយ ការនាំចេញទំនិញរបស់ចិន នៅតែបន្តកើនឡើងក្នុងខែឧសភា កន្លងទៅនេះ។
ទំហំពាណិជ្ជកម្មរបស់ចិន ធ្លាក់ចុះប្រមាណ ៥% មកនូវជាង ១,៦ទ្រីលានដុល្លារ នៅ៥ខែឆ្នាំនេះ (រូបភាព China Institute)
ដោយ

សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​បាន​រាយការណ៍​ថា នៅ​ក្នុង​ជំនួញ​ពាណិជ្ជកម្ម​ដ៏​ធំ​នេះ​ការ​នាំ​ចេញ​ទំនិញ​របស់​ចិន មាន​ជាង ៨៨០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ធ្លាក់​ចុះ ៤,៧% ខណៈ​ការ​នាំ​ចូល​ពី​ក្រៅប្រទេស​មក​វិញ មាន​ជាង ៧៥០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ធ្លាក់​ចុះ​ដូច​គ្នា​ប្រមាណ ៥,២% បើ​ធៀប​នឹង​ពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។

ដោយឡែក​សម្រាប់​ខែឧសភា​កន្លង​ទៅ ទំហំ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ចិន មាន​ជាង ៣៥០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ការ​នាំ​ចូល​មាន​ទំហំ ១៤០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ធ្លាក់​ចុះ ១២% ខណៈ​ការ​នាំ​ចេញ​ទំនិញ​មាន​ជាង ២១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ប្រមាណ ១%​។

លោក លី គូ​វ៉េ​ន ប្រធាន​នាយកដ្ឋាន​ស្ថិតិ និង​វិភាគ​នៃ​រដ្ឋបាល​គយ​ទូទៅ​ចិន បាន​គូសបញ្ជាក់​ថា បើ​មើល​តាម​តួលេខ​ថ្មី​ៗ​នេះ គឺថា ការ​នាំ​ចេញ​ទំនិញ​ទៅ​ក្រៅប្រទេស​របស់​ចិន នៅ​តែ​បន្ត​លូតលាស់ ទោះបីជា សេដ្ឋកិច្ច​សកល​កំពុង​ចុះ​អន់​ខ្សោយ​ក៏​ដោយ ពោល​គឺ ចិន អាច​គ្រប់គ្រង​វិបត្តិ​នេះ​បាន​ល្អ និង​ឆក់​យក​ឱកាស​បន្តការងារ​ឡើង​វិញ និង​ជំរុញ​ការ​ផលិត​ស្រប​ពេល​ដែល តម្រូវការ​ប្រើប្រាស់​នៅ​ទូ​ទាំង​សកលលោក បន្ត​កើនឡើង​វិញ​។

បើ​តាម​របាយការណ៍​ផ្លូវការ​ពី រដ្ឋបាល​គយ​ទូទៅ​ចិន បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​រវាង ចិន និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន សម្រេច​បាន ២៤០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង ៤,២% ហើយ​ជំនួញ​ជាមួយ​សហភាព​អឺរ៉ុប វិញ​មាន​ជាង ២៣០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ទាក់ទង​ពាណិជ្ជកម្ម​ជាមួយ អា​មេ​រិ​ក មានការ​ធ្លាក់​ចុះ​ជិត ១០% ពោល​គឺ​មាន​ត្រឹមតែ ១៨០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

គួរ​ជម្រាប​ថា គិត​ចាប់ពី​ខែមករា ដល់​ខែឧសភា​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន និង​បណ្តា​ប្រទេស​ក្នុង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ក៏​សម្រេច​បាន ៤៨០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


ធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចថៃឆ្នាំ២០២០នេះ នឹងធ្លាក់ចុះ ៥%

ការព្យាករថ្មីចុងក្រោយមួយ របស់ធនាគារពិភពលោកបានឲ្យដឹងថា សេដ្ឋកិច្ចប្រទេសថៃ អាចនឹងធ្លាក់ចុះ ៥% នៅក្នុងឆ្នាំ ២០២០នេះ ទាបជាងការព្យាករកាលពីដើ…

បញ្ហាកាត់លុយទូរស័ព្ទដោយគ្មានមូលហេតុ៖ ទូរគមនាគមន៍កម្ពុជាត្រៀមដំណោះស្រាយ ដោយគ្រាន់តែចុចលេខ ១២០០ ដើម្បីផ្ដាច់សេវាកម្មនានា

អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា បានប្រាប់សារព័ត៌មានខេមបូណូមីសថា នៅក្នុងខែមិថុនានេះ ទូរគមនាគមន៍កម្ពុជាបានកំណត់យកលេខ ១២០០ សម្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ