កូវីដ១៩នៅឥណ្ឌា

ក្រុមហ៊ុនចិនកំពុងកាក់កបលក់បរិក្ខារពេទ្យ និងអុកស៊ីហ្សែនទៅឲ្យឥណ្ឌា


ក្រុមហ៊ុនឯកជនក្នុងប្រទេសចិន ដែលផលិត និងចែកចាយសម្ភារបរិក្ខារពេទ្យ ជាពិសេស គឺអុកស៊ីហ្សែនតែម្តង កំពុងត្រូវប៉ាន់ខ្លាំងមែនទែន ក្រោយពីមានតម្រូវការខ្ពស់ពីប្រទេសឥណ្ឌាក្បែរខាង និងនៅបន្ទាប់ពីរដ្ឋាភិបាលចិនបានប្រកាសជួយផ្គត់ផ្គង់សម្ភារទាំងនេះ ដល់ប្រទេសឥណ្ឌា ដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន South China Morning Post។
ក្រុមហ៊ុនផ្គត់ផ្គង់អុកស៊ីហ្សែន និងបរិក្ខារពេទ្យរបស់ចិន រៀបចំបញ្ជូនទៅឥណ្ឌាតាមការបញ្ជាទិញ។ រូបភាព៖ ក្រុមហ៊ុនចិន Fosun
ដោយ

តាម​រយៈ​ឯកអគ្គរដ្ឋទូត​ចិន​ក្នុង​ប្រទេស​ឥណ្ឌា​បាន​ឲ្យ​ដឹង​ថា កន្លង​មក​រដ្ឋាភិបាល​ចិន​បាន​ផ្តល់​ម៉ាស៊ីន​ផលិត​ខ្យល់​អុកស៊ីហ្សែន​ចំនួន ១០០​គ្រឿង ម៉ាស៊ីន​ជំនួយ​ដង្ហើម​៤០​គ្រឿង និង​ថវិកា​ចំនួន ១​លាន​ដុល្លារ​ផ្សេង​ទៀត​ផ្តល់​ទៅ​ឲ្យ​ឥណ្ឌា នៅ​អំឡុង​ដែល​ក្បែរ​ខាង​ចិន​មួយ​នេះ កំពុង​ដុនដាប​ខ្លាំង​ដោយសារ​កូ​វី​ដ​-១៩​រាតត្បាត​។

ក្រៅពី​នេះ រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​បាន​លើកទឹកចិត្ត​គ្រប់​ក្រុមហ៊ុន​ឯកជន​ចិន​ទាំងអស់ ឲ្យ​ជួយ​ព​ន្លឿ​ន​ការ​ផ្គត់ផ្គង់​ទៅ​តាម​តម្រូវការ​បញ្ជា​ទិញ​ពី​ឥ​ណ្ដា​ឲ្យ​បាន​ឆាប់រហ័ស​។

ជាក់ស្តែង តាម​ការ​ចុះ​ផ្សាយ​ដោយ​ព័ត៌មាន​ក្នុងស្រុក​ឥណ្ឌា​ឲ្យ​ដឹង​ថា ក្រុមហ៊ុន និង​រោងចក្រ​ផលិត​ឧបករណ៍​ពេទ្យ​របស់​ចិន បាន​ទទួល​ការ​បញ្ជា​ទិញ ម៉ាស៊ីន​ផលិត​អុកស៊ីហ្សែន​ពី​ឥណ្ឌា​គិត​ត្រឹម​ដើមខែ​ឧសភា​នេះ​មាន​ចំនួន ៦​ម៉ឺន​គ្រឿង​ហើយ​។ ប្រការ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា ការ​នាំ​ចូល​បរិក្ខារ​ពេទ្យ​ពី​ចិន​ទៅ​ឥណ្ឌា បាន​កើនឡើង​ដល់​ទៅ​៦​ដង គិត​ចាប់តាំងពី​ពាក់កណ្តាល​ខែមេសា​មក​។ 

ទោះបី ប្រទេស​ចិន​ជា​ប្រទេស​អ្នក​ផលិត​អុកស៊ីហ្សែន​ធំ​ជាងគេ​មួយ​លើ​ពិភពលោក​ក៏​ដោយ ប៉ុន្តែ​មាន​រោងចក្រ​ខ្លះ​ក្នុង​ប្រទេស​មួយ​នេះ បាន​ត្អូញត្អែរ​ពី​កង្វះខាត​វត្ថុធាតុដើម​ក្នុង​ការ​ផលិត ក្រោយ​តម្រូវការ​ហក់​ឡើង​ខ្លាំង​ពេក សឹងតែ​ធ្វើ​មិន​ទាន់​។ ប្រការ​នេះ ត្រូវ​បាន​រោងចក្រ​អះអាង​ថា ធ្វើ​ឲ្យ​តម្លៃ​ខ្យល់​អុកស៊ីហ្សែន​ឡើងថ្លៃ​ខុស​ពី​ធម្មតា​។

គួរ​រំឭក​ថា កាលពី​ចុង​ខែមេសា​កន្លង​ទៅ គ្រា​ដែល​ឥណ្ឌា​កំពុង​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​កើនឡើង​យ៉ាង​គំហក ប្រធានាធិបតី​ចិន​លោក ស៊ី ជី​ង​ពីង​បាន​និយាយ​ថា «​រដ្ឋាភិបាល​ចិន​ព្រួយបារម្ភ​ពី​ស្ថានការណ៍​ដ៏​អាក្រក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ហើយ​លោក​ថែម​ទាំង​បាន​សន្យា​ថា និង​រឹតចំណង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ឥណ្ឌា ប្រយុទ្ធ​នឹង​កូ​វី​ដ​-១៩​តាម​រយៈ​ការ​ផ្តល់​ជា​ជំនួយ​នានា​។​»

ជាក់ស្តែង គេ​ឃើញ​មាន​ជំនួយ​ជា​សម្ភារ​បរិក្ខារ​ពេទ្យ​ជា​ច្រើន​ត្រូវ​បាន​ដឹក​ជញ្ជូន​ពី​ប្រទេស​ចិន​ទៅ​ឥណ្ឌា​ជា​បន្តបន្ទាប់​។ ក្រោ​ពី​ចិន ប្រទេស​ជា​ច្រើន​ទៀត ដូច​ជា​សហភាព​អឺរ៉ុប អង់គ្លេស និង​អា​មេ​រិ​ក​ជាដើម ក៏​បាន​ផ្ដល់​ជំនួយ​សម្ភារ​បរិក្ខា​ពេទ្យ និង​វ៉ាក់សាំង​កូ​វី​ដ​-១៩ មួយ​ចំនួន​សម្រាប់​ឥណ្ឌា​ផង​ដែរ​។

គួរ​ជម្រាប​ជូន​ថា រដ្ឋធានី​ញូ​ដេ​លី និង​រដ្ឋ​មួយ​ចំនួន​ទៀត​របស់​ឥណ្ឌា​បាន​ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​៤​នៃ​ការ​បិទ​ខ្ទប់​ហើយ ក្រោយ​ពីរ​លក​ឆ្លង​កូ​វី​ដ​-១៩​មិន​បាន​បង្ហាញ​ពី​សញ្ញា​ថមថយ​នោះ​ទេ ពោល​គឺ​អ្នក​ឆ្លង​ថ្មី​មាន​មិន​ក្រោម​ពី ៣៥​ម៉ឺន​នាក់​ឡើយ​ក្នុង​មួយ​ថ្ងៃ ខណៈ​អ្នក​ស្លាប់មាន​រាប់​ពាន់​នាក់ ៕ 

None



អត្ថបទបន្ទាប់


ចំនួនប្រជាជនឥណ្ឌា និងចិនកំពុងមាន ប្រដំប្រសងគ្នាហើយក្នុងរង្វង់ ១,៤ពាន់លាននាក់

ចិន ត្រូវបានគេស្គាល់ថាជាប្រទេសមានចំនួនប្រជាជនច្រើនជាងគេបំផុតក្នុងលោក បន្ទាប់គឺប្រទេសឥណ្ឌា។ ប៉ុន្ដែ នៅឆ្នាំ២០២០ ចំនួនប្រជាជនចិន និងឥណ្ឌា ត្…

ប្រទេសក្បែរខាងឥណ្ឌាជាច្រើនចាប់ផ្ដើមរងទុក្ខនឹងមេរោគឆ្លងរាតត្បាតកាន់តែខ្លាំង

អស់រយៈពេលជិតមួយខែមកហើយ ដែលរលកឆ្លងកូវីដ-១៩នៅឥណ្ឌាបានផ្ទុះឡើង ហើយមិនទាន់បង្ហាញពីសញ្ញាថមថយនោះទេ ពោលគឺចំនួនឆ្លងប្រចាំថ្ងៃនៅតែមានរាប់សិបម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ