អត្ថបទ​ពាណិជ្ជកម្ម!

បងប្អូនត្រកូលក្រុមហ៊ុនជីប ម៉ុង ចាប់ដៃគ្នាក្តោបក្តាប់ទីផ្សារហិរញ្ញវត្ថុ និងលំនៅដ្ឋាន


ក្រុមហ៊ុន ជីបម៉ុងលែន និង ជីបម៉ុង ខមមើសលប៊ែង បានប្រកាសភាពដែគូយុទ្ធសាស្រ្តជាមួយគ្នា ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋដែលចង់ទិញលំនៅដ្ឋាននៅក្នុង គម្រោងណាមួយ របស់ជីប ម៉ុង លែន ដែលអាចនឹងទទួលបានអត្ថប្រយោជន៍ច្រើនជាងបង់រំលស់ជាមួយធនាគារផ្សេង។
បងប្អូនត្រកូលក្រុមហ៊ុនជីប ម៉ុង ចាប់ដៃគ្នាក្តោបក្តាប់ទីផ្សារហិរញ្ញវត្ថុ និងលំនៅដ្ឋាន (រូបថត៖ ហេង ភារម្យ)
ដោយ

ក្នុងនាមជា​ម្ចាស់​គម្រោងអភិវឌ្ឍន៍​លំនៅដ្ឋាន​ដ៏ល្បីមួយ​រូប នៅក្នុងស្រុក លោក លាង ហេនរី អគ្គនាយកក្រុមហ៊ុន​ជីប ម៉ុងលែន បានឲ្យ​ដឹងថា ការប្រកាស​ភាពជាដៃគូ​នាពេលនេះគឺចង់បញ្ជាក់​ថា ក្រៅពីការផ្តល់​នូវលំនៅដ្ឋាន​បែប​ស៊ីវិល័យ និងមានគុណភាព ក្រុមហ៊ុន ជីប ម៉ុង លែនក៏នឹង​ផ្តល់នូវ​ភាពងាយស្រួល​ផ្នែក​ហិរញ្ញវត្ថុ ដល់អតិថិជន​របស់​ខ្លួនដែរ ដោយតាមរ​យៈការសហការ​នេះ នឹង​ផ្តល់​ជូននូវ​អត្រាការប្រាក់​ពិសេស​ជាង​ធនាគារ​ផ្សេងទៀត គឺត្រឹមតែ ៣.៩៩% ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំទី១ សម្រាប់​អតិថិជន​ដែលមាន​ប្លង់​បំបែក្បាល​ដីរួចរាល់។

ដោយឡែក​ លោក  វ៉ាន់កាប់ យូ អគ្គនាយក​ធនាគារ​ជីបម៉ុង ខមមើសលប៊ែង បានបញ្ជាក់ដែរ ដោយសារតែភាព​រីកចម្រើន​នៃសេដ្ឋកិច្ចកម្ពុជា​មានកំណើន​ជារៀងរាល់​ឆ្នាំ ហើយទំនោរ​នៃការបង់រំលស់​លំនៅដ្ឋាន​​របស់ពលរដ្ឋ​ក៏មានច្រើន ទើបលោក​សម្រច​សហការ​គ្នា​ជាមួយ​អ្នកជំនាញ​អភិវឌ្ឍន៍​លំនៅដ្ឋាន ដូចជា​ជីបម៉ុង​លែន ដើម្បីផ្តល់​ប្រសិទ្ធ គុណភាព និងសេវាកម្ម​លើការបង់​រំលស់​នេះ ដល់អតិថិជន​របស់ជីបម៉ុង លែន ។

ថ្មីនេះគេ​សង្កេត​ឃើញថា ក្រុមហ៊ុន​ជីបម៉ុងលែន បានសហការ​ជាមួយ​បងប្អូន​ត្រកូល​ជីបម៉ុង​ជាបន្តដើម្បី​សាងភាព​រឹងមាំ​លើ​គ្រប់វិស័យ ដូចជា សហការ​ជាមួយ​ជីប ម៉ុង រីថេល បង្កើតផ្សារទំនើប ហើយបន្ទាប់នេះ គឺចាប់ដៃគូ​ជាមួយ​ជីបម៉ុង​ប៊ែង​បន្តទៀត ដើម្បីផ្តល់​ភាពងាយ​ស្រួល​ដល់អតិថិជន​លើផ្នែកហិរញ្ញវត្ថុ​បន្ថែមទៀត។

បច្ចុប្បន្ននេះ ក្រុមហ៊ុន ជីប ម៉ុង លែន មានគម្រោង​លំនៅដ្ឋាន ៣ប្រភេទ​ធំៗ​រួមមាន The Landmark, The Park Land និង The Land Riche ដោយក្នុង ៣ប្រភេទ​ធំនេះ មានគម្រោង​ចំនួន ៨ផ្សេងទៀត ហើយ​បើតាមលោក​ លាង ហេនរី ក្រុមហ៊ុន ជីប ម៉ុង លែន គ្រោងនឹង​ពង្រីក​បន្ថែម ៥គម្រោង​ទៀតផងដែរ។ ដោយឡែក ជីប ម៉ុង ខមមើសលប៊ែង កំពុងតែ​បើក​ដំណើរ​ការ​ចំនួន ២សាខា ហើយក៏មាន​គម្រោង​ពង្រីក​សាខា​ច្រើន​ថែមទៀត។

គួរជម្រាបដែរថា ធនាគារ ជីប ម៉ុង ក៏គ្រោង​នឹងបើក​សាខា​បន្ថែមចំនួន ៥ទៀត ក្នុងពេល​ដ៏ខ្លីខាងមុខ ជាមួយ​ផលិតផល និងសេវាកម្ម​ថ្មីៗ ប្រកប​ដោយទំនុកចិត្ត​ក្នុងទីផ្សារ​ប្រទេស​កម្ពុជា ស្របពេល​ដែលរបាយការណ៍​​ធនាគាជាតិ​នៃកម្ពុជា ប្រចាំឆ្នាំ ២០១៨ បានបង្ហាញថា​ ទំហំនៃ​ប្រតិបត្តិការ​នៃ​សេវា​​ធនាគារ​​អេឡិចត្រូនិច ដែលបានប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ មានរហូត​ដល់​ជាង ៩.៦០០ លាន​​ដុល្លា​រ​អាមេរិក៕

None



អត្ថបទបន្ទាប់


ជោគវាសនា «ស្លាប់ ឬ រស់» របស់​ក្រុមហ៊ុន Malaysia Airlines នឹងត្រូវ​រដ្ឋាភិបាលម៉ាឡេស៊ី​សម្រេចឆាប់ៗនេះ!

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad បានលើកឡើងថា ជោគវាសនា របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines អាចនឹងត្រូវវិនិយោគបន្ត …

សភាពាណិជ្ជកម្ម​អាមេរិកព្រមានពីផល​ប៉ះពាល់ បើ​អាមេរិក​ដក​ប្រព័ន្ធ​អនុគ្រោះ​ GSP ពីកម្ពុជា

តំណាង​ពាណិជ្ជករ​អាមេរិក​នៅ​កម្ពុជា បាន​និយាយ​ថា កម្មករ​រោងចក្រ ក្រុម​គ្រួសារ​របស់ពួកគេ និង​ក្រុមហ៊ុន​អាមេរិក នឹង​ទទួល​រង​ផល​ប៉ះពាល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ