រដ្ឋាភិបាលដកសិទ្ធិ​ធ្វើ​អាជីវកម្ម​ផ្លូវ​រថភ្លើង​ពី​ឧកញ៉ា គិត ម៉េង​ វិញ​ហើយ!

ទីបំផុត! អ្នកឧកញ៉ា គិត ម៉េង ត្រូវ​បាន​សម្ដេច​​ដក​សិទ្ធិ​ធ្វើ​អាជីវកម្ម​ផ្លូវ​ដែក!


សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៩ មីនា នេះ បានប្រកាសជាសាធារណៈថា ដកហូត​សិទ្ធិធ្វើអាជីវកម្មផ្លូវដែករបស់កម្ពុជា ពីក្រុមហ៊ុន រ៉ូយ៉ាល់ រៀលវេ របស់អ្នកឧកញ៉ា គិត ម៉េង បន្ទាប់ពីក្រុមហ៊ុននេះ​ទទួលបានសិទ្ធិអភិវឌ្ឍន៍ និងធ្វើអាជីវកម្ម​ផ្លូវដែកកម្ពុជា អស់រយៈពេលប្រមាណ១០ ឆ្នាំមកហើយ។
ថ្ងៃទី២៩ មីនា ២០១៩ សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ដក​សិទ្ធិ​ធ្វើ​អាជីវកម្ម​ផ្លូវ​រថភ្លើង ពីក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ របស់​អ្នក​ឧកញ៉ា គិត ម៉េង។
ដោយ

ការប្រកាសដកសិទ្ធិធ្វើអាជីវកម្មផ្លូវដែក ពីក្រុមហ៊ុន​របស់អ្នកឧកញ៉ា គិត ម៉េង នេះ ដោយសារតែមានការស្នើពីវិស័យឯកជនទៅកាន់រាជរដ្ឋាភិបាល ឱ្យជួយសម្រួលឱ្យការដឹកជញ្ជូនតាមផ្លូវដែកមានភាពប្រសើរឡើង។

សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ក្នុងរយៈពេលប្រតិបត្តិការគ្រប់គ្រង និងធ្វើអាជីវកម្មផ្លូវដែកកម្ពុជា របស់ក្រុមហ៊ុន រ៉ូយ៉ាល់ រៀលវេ របស់អ្នកឧកញ៉ា គិត ម៉េង នេះ គឺហាក់មិនមានភាពជោគជ័យល្អប្រសើរនោះឡើយ ទោះបីជាខាងក្រសួងសាធារណការ និងដឹកជញ្ជូន ខំលើកទឹកចិត្ត និងផ្សព្វផ្សាយពីវិស័យនេះយ៉ាងណាក៏ដោយ។ ពោលគឺ ក្រុមហ៊ុន រ៉ូយ៉ាល់ រៀលវេ មិនបានពង្រីកនូវសក្ដានុពលរបស់ខ្លួនបានគ្រប់គ្រាន់ ទើបធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវដែកហាក់មិនមានភាពល្អប្រសើរ។

បើតាមសម្តេចនាយករដ្ឋមន្ត្រី ក្រុមហ៊ុន រ៉ូយ៉ាល់ រៀលវេ នេះ គឺមិនបានធ្វើការវិនិយោគបន្ថែមលើការទិញក្បាលរថភ្លើង ទូររថភ្លើង និងគ្រឿងបរិក្ខារ​នានា ដើម្បីបំពេញតម្រូវការអតិថិជនដូចជា ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននាំចេញនាំចូល ពាណិជ្ជករ កសិករ និងអ្នកដំណើរជាដើម។ មិនតែប៉ុណ្ណោះ ជារឿយៗ ក៏មានរថភ្លើងមួយចំនួនខូចគាំង មិនដំណើរការដោយមិនមានថវិកាគ្រប់គ្រាន់ដើម្បីយកទៅជួសជុល និងថែទាំ ដែលវាបានធ្វើឱ្យការដឹកជញ្ជូនមានការខកខាន។ 

ប្រមុខរាជរដ្ឋាភិបាល បានសម្រេចបញ្ចប់ការធ្វើអាជីវកម្មលើផ្លូវដែករបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រៀលវេ របស់អ្នកឧកញ៉ា គិត ម៉េង ដោយឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ជាអ្នកគ្រប់គ្រងបណ្តោះអាសន្ន និងរង់ចាំរកក្រុមហ៊ុនថ្មីមកវិនិយោគ ធ្វើឱ្យផ្លូវដែកកាន់តែប្រសើរ។

តាមការបញ្ជាក់ពី សម្តេច ហ៊ុន សែន ការសម្រេចបញ្ចប់ការធ្វើអាជីវកម្មនេះ មិនមែនជាកំហុសរបស់ឧកញ៉ា គិត ម៉េង នោះទេ តែជាការរកវិធីធ្វើឱ្យប្រសើរលើផ្លូវដែករបស់កម្ពុជា ប៉ុណ្ណោះ។ 

សម្តេច បានបញ្ជាក់ទៀតថា ការដេញថ្លៃវិនិយោគលើផ្លូវរថភ្លើងជាថ្មី គឺនឹងធ្វើឡើងដោយបើកចំហឱ្យគ្រប់ក្រុមហ៊ុនចូលរួមដេញថ្លៃមិនមែនចងមុងដេញថ្លៃដូចមុនទៀតនោះទេ។

ក្រៅពីនេះ ប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសស្នើសុំក្បាលរថភ្លើងចាស់ៗពី ប្រទេសចិន ជប៉ុន ថៃ និងវៀតណាមវិញ ខណៈក្បាលរថភ្លើង ដែលក្រុមហ៊ុន រ៉ូយ៉ាល់ រៀលវេ ទិញមកនោះ នឹងត្រូវផ្ទេរឱ្យទៅក្រុមហ៊ុនវិញ ដោយមានការប៉ះប៉ូវពី រាជរដ្ឋាភិបាល។

គួររំឭក​ថា កាលពីឆ្នាំ ២០០៩ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចុះកិច្ចព្រមព្រៀងអភិវឌ្ឍន៍ផ្លូវដែក រយៈពេល ៣០ឆ្នាំ ទៅឱ្យ ក្រុមហ៊ុន Toll Cambodia ដែលជាការសហការគ្នារវាង ក្រុមហ៊ុន Toll Holdings មកពីប្រទេសអូស្រ្តាលី និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់លោកឧកញ៉ា គិត ម៉េង។ 

បន្ទាប់មកនៅឆ្នាំ ២០១៤ ក្រុមហ៊ុន Toll Holding បានសម្រេចដកខ្លួន និងបង្វែរភាគហ៊ុនទាំងអស់ទៅឱ្យ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ហើយបានប្តូរឈ្មោះទៅជា ក្រុមហ៊ុន Royal Railways Cambodia មកដល់សព្វថ្ងៃនេះ។ 

បច្ចុប្បន្ន ក្រៅពី​ដឹកទំនិញ រថភ្លើងនេះ ក៏មានសេវាដឹកជញ្ជូនអ្នកដំណើរផងដែរ តែហាក់មិនសូវមានការគាំទ្រពីអ្នកដំណើរនោះឡើយ៕

None



អត្ថបទបន្ទាប់


គ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុ បញ្ចេញសាច់ប្រាក់រៀលលើសផែនការក្នុងទីផ្សារ

គ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុនៅកម្ពុជាភាគច្រើនបានបង្ហាញពីកំណើននៃការ បញ្ចេញសាច់ប្រាក់រៀលនៅក្នុងទីផ្សារមានការកើនឡើងលើសផែនការដែលធន…

ធនាគារធំៗមួយចំនួន ចាប់ផ្ដើមកាត់បន្ថយការពង្រីកសាខាបន្ថែម!

ធនាគារធំៗ មួយចំនួន បានចាប់ផ្ដើមកាត់បន្ថយការពង្រីកសាខាបន្ថែម របស់ខ្លួន ដោយងាកទៅរកការធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យាឌីជី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ