ទីផ្សាររថយន្ត

តើទីផ្សារប្រើប្រាស់រថយន្តថ្មី និងរថយន្តជជុះមានការប្រែប្រួលយ៉ាងណានៅមួយរយៈចុងក្រោយនេះ?


បច្ចុប្បន្នការប្រើប្រាស់រថយន្តថ្មី ត្រូវបានគេសង្កេតឃើញកំពុងមានការពេញនិយមខ្លាំង ខណៈការប្រើប្រាស់រថយន្តជជុះនាំចូល ក៏នៅតែមានការពេញនិយមដូចគ្នា។ ទោះបីទីផ្សាររថយន្តថ្មី និងរថយន្តជជុះនៅតែមានការពេញនិយមក៏ពិតមែន ប៉ុន្តែការលក់រថយន្តនៅលើទីផ្សារក្នុងឆ្នាំ២០២៤ នេះ ពុំមានការកើនឡើងនោះទេ។ តើទីផ្សារប្រើប្រាស់រថយន្តថ្មី និងរថយន្តជជុះ មានការប្រែប្រួលយ៉ាងណានៅមួយរយៈពេលចុងក្រោយនេះ?
ទីផ្សាររថយន្ត
ដោយ

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានកត់សម្គាល់ឃើញថា ទីផ្សារប្រើប្រាស់រថយន្តនៅកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ មិនមានការកើនឡើងគួរឱ្យកត់សម្គាល់នោះទេ ប៉ុន្តែការប្រើប្រាស់រថយន្តថ្មីកំពុងមាននិន្នាការកើនឡើង។ បើតាមថ្នាក់ដឹកនាំ​ក្រុមហ៊ុន RMA Cambodia បច្ចុប្បន្នការប្រើប្រាស់រថយន្ត១០០គ្រឿង ក្នុងនោះមានរថយន្តថ្មីដល់ជាង៥០គ្រឿង ដែលកំពុងមានទំនោរកើនឡើងដោយសារតែអ្នកប្រើប្រាស់ចាប់ផ្ដើមយល់ដឹងពីអត្ថប្រយោជន៍ និងសុវត្ថិភាពលើការប្រើប្រាស់។ និន្នាការកើនឡើងនៃការប្រើប្រាស់រថយន្តថ្មីនេះ ត្រូវបានលោក ងន សាំង អះអាងថា នឹងធ្វើឱ្យការនាំចូលរថយន្តជជុះមកទីផ្សារកម្ពុជា មានការថយចុះកាន់តែច្រើននៅប៉ុន្មានឆ្នាំខាងមុខ។

​ពាក់ព័ន្ធនឹងទីផ្សារប្រើប្រាស់រថយន្តនេះដែរ លោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នរថយន្តថ្មីបានគ្រប់គ្រងចំណែកទីផ្សារបានប្រមាណ៥០% និង៥០%ទៀតជាចំណែករថយន្តជជុះ។ ការកើនឡើងនៃនិន្នាការប្រើប្រាស់រថយន្តថ្មីនេះ ត្រូវបានអ្នកជំនាញរូបនេះ លើកឡើងថា ដោយសារតែរថយន្តថ្មី និងរថយន្តជជុះមានតម្លៃប្រហាក់ប្រហែលគ្នា គួបផ្សំអ្នកប្រើប្រាស់បានគិតគូរលើសុវត្ថិភាពក្នុងការបើកបរ។

​បើតាមលោក សឿន ដារ៉ា ការលក់រថយន្តនៅលើទីផ្សារក្នុងរយៈពេល១០ខែកន្លងមកនេះមានការធ្លាក់ចុះក្រោម១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ការធ្លាក់ចុះនេះ គឺដោយដោយសារកត្តា វិបត្តិនយោបាយ បញ្ហាសេដ្ឋកិច្ចសកល និងការធ្លាក់ចុះប្រាក់ចំណូលរបស់ពលរដ្ឋជាដើម៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើមេដឹកនាំពិភពលោកឆ្លើយតបយ៉ាងណាចំពោះជ័យជំនៈរបស់លោក ដូណាល់ ត្រាំ?

ក្រោយលោក ដូណាល់ ត្រាំ បានឈ្នះនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ មេដឹកនាំពិភពលោកធំៗ ដែលរួមមានទាំងរុស្ស៊ី ចិន អ៊ុយក្រែន…

ហេតុអ្វីពលរដ្ឋគួរផ្លាស់ប្តូរទម្លាប់ពីការសន្សំប្រាក់បែបប្រពៃណី មកសន្សំជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ?

ជាមួយគ្នានេះ ក្រុមអ្នកជំនាញក្នុងវិស័យធនាគារលើកទឹកចិត្តឱ្យប្រជាពលរដ្ឋសន្សំប្រាក់ជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុដែលស្របច្បាប់ ដ្បិតថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ