-
ជេក ម៉ា ថា បច្ចេកវិទ្យាថ្មីអាចនឹងបង្កជាសង្គ្រាមលោកលើកទី៣ -
មហាសេដ្ឋីចិន ជេក ម៉ា៖ «ខ្ញុំគ្មានពេលចាយលុយទេ!» -
ជេក ម៉ា៖ ទៅថ្ងៃអនាគត មនុស្សនឹងធ្វើការតែ៤ម៉ោងក្នុងមួយថ្ងៃ! -
សូម្បីកូនប្រុសនាយករដ្ឋមន្ត្រីខ្មែរក៏ចូលចិត្តអានរឿងជោគជ័យរបស់ JACK MA ដែរ! -
យុវជនអាហ្វ្រិកសំណាង! Jack Ma នឹងអញ្ជើញពួកគេ២៥០០នាក់មកបង្រៀនរាល់ឆ្នាំ
កិច្ចប្រជុំកំពូល APEC ដែលមានរយៈពេល ៦ថ្ងៃ នឹងចាប់ផ្ដើមនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយគេរំពឹងថា មេដឹកនាំប្រទេសមហាអំណាចធំៗរបស់ពិភពលោក ដូចជា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រធានាធិបតីចិន ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ក៏នឹងចូលរួមដែរ។
នៅមុនកិច្ចប្រជុំកំពូលនេះ លោក ជេក ម៉ា ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុនរកស៊ីអនឡាញ Alibaba នឹងចូលរួមវេទិកាស្ដីពីសេវាទូទាត់អេឡិចត្រូនិក និងថ្លែងទៅកាន់និស្សិតនិងសហគ្រិនវៀតណាម នៅក្នុងទីក្រុងហាណូយ។
វេទិកានេះ ផ្ដល់ឱកាសឲ្យរដ្ឋាភិបាល អ្នកជំនាញ និងក្រុមហ៊ុននានានៅវៀតណាម អង្គុយជជែកគ្នាអំពីនិន្នាការចុងក្រោយបំផុតនៃសេវាទូទាត់តាមអនឡាញ និងរិះរកវិធីដែលល្អបំផុតដើម្បីអនុវត្តប្រព័ន្ធទូទាត់អនឡាញ នៅប្រទេសវៀតណាម។
យោងតាមការស្រាវជ្រាវ ទីផ្សារនៃការទូទាត់ប្រាក់តាមអនឡាញ នៅក្នុងប្រទេសចិន ដែលជាអ្នកជិតខាងវៀតណាម មានតម្លៃដល់ទៅ ៥,៥ទ្រីលានដុល្លារ កាលពីឆ្នាំ២០១៦ គឺធំជាងទីផ្សារទូទាត់តាមអនឡាញ នៅប្រទេសអាមេរិក ជិត ៥០ដង។
ក្រុមហ៊ុន Alibaba របស់លោក ជេក ម៉ា គឺក្ដោបទីផ្សារទូទាត់ប្រាក់តាមអនឡាញនៅប្រទេសចិន ដល់ទៅ ៥៤ភាគរយ តាមរយៈក្រុមហ៊ុនជាបុត្រសម្ព័ន្ធ ឈ្មោះ Ant Financial Service៕