អេស៊ីលីដា​នឹងឡើងផ្សារភាគហ៊ុន

វិនិយោគិនកូរ៉េ ចាប់អារម្មណ៍លើ​ការទិញ​ភាគហ៊ុន​ធនាគារអេស៊ីលីដា


បើមិនមានអ្វីប្រែប្រួលទេ តាមការរំពឹងទុក ធនាគារអេស៊ីលីដា នឹងធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ឬភាគហ៊ុន របស់ខ្លួននៅក្នុងផ្សារមូលបត្រកម្ពុជា ជូនដល់សាធារណជន នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះហើយ។ ការគ្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារអេស៊ីលីដា មិនត្រឹមតែកំពុងទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីវិនិយោគិនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្ដែវិនិយោគិនបរទេសក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការទិញមូលបត្រកម្មសិទ្ធិពីធនាគារ អេស៊ីលីដាដែរ។
ស្នាក់ការកណ្ដាល​ធនាគារអេស៊ីលីដា
ដោយ

ដើម្បី​ផ្ដល់​ឱកាស​ដ៏​ល្អ សម្រាប់​ជនជាតិ​កូរ៉េ ដែល​កំពុង​រស់នៅ​កម្ពុជា ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​ជាមួយនឹង​ធនាគារ​អេ​ស៊ី​លី​ដា សមាគម​កូរ៉េ​នៃ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ នៅ​កម្ពុជា (KAFC) នឹង​រៀបចំ​សិក្ខាសាលា​មួយ ស្ដី​ពី​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើក​ដំបូង​របស់​ធនាគារ​អេ​ស៊ី​លី​ដា នៅ​ថ្ងៃ​ទី ១៩ ខែកុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង ១៦៖ ៣០​នាទី ដល់​ម៉ោង ១៨៖០០ នាទី នៅ​សាល​ប្រជុំ​នៃ​ធនាគារ​អេ​ស៊ី​លី​ដា (​អគារ​លេខ ៦១ មហាវិថី​ព្រះ​មុនី​វង្ស​)​។

សិក្ខាសាលា​នេះ នឹង​ធ្វើ​បទ​បង្ហាញ​ទាំងអស់ ជា​ភាសា​កូរ៉េ និង​មាន​អ្នកជំនាញ​ក្នុង​ទីផ្សារ​មូលធន និង​វិស័យ​ហិរញ្ញវត្ថុ​ចូលរួម​ផង​ដែរ​។ លោក​បណ្ឌិត អ៊ិ​ន ចាន់​នី នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេ​ស៊ី​លី​ដា និង​លោក Han Kyung Tae នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​យាន់​តា​ស៊ី​ឃ្យូ​រី​ធី នឹង​ផ្ដល់​បទ​បង្ហាញ​ផ្សេង​ៗ​គ្នា ទាក់ទង​នឹង​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ លើក​ដំបូង​របស់​ធនាគារ​អេ​ស៊ី​លី​ដា ក៏​ដូច​ជា​ឆ្លើយ​នូវ​សំណួរ​នានា ពី​សិក្ខាកាម​ដែល​ចូលរួម​ផង​ដែរ​។

លោក Ha Jong Weon អគ្គនាយករង នៃ​ក្រុមហ៊ុន​ផ្សារ​មូលប័ត្រ​កម្ពុជា និង​ជា​អនុប្រធាន​សមាគម​កូរ៉េ​នៃ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា បាន​គូសបញ្ជាក់​ថា គោលបំណង​នៃ​សិក្ខាសាលា​នេះ គឺ​ដើម្បី​លើកកម្ពស់​ឱកាស​សក្ដានុពល​វិនិយោគ ទៅ​កាន់​វិនិយោគិន​កូរ៉េ​ជា​ឯក​ត្ដ​បុគ្គល​នៅ​កម្ពុជា​។

លោក Weon បាន​មាន​ប្រសាសន៍​ទៀត​ថា «​ដូចដែល អ្នក​អាច​ដឹង​ហើយ​ថា វិនិយោគិន​កូរ៉េ គឺ​ពិតជា​ចង់​វិនិយោគ​នៅ​កម្ពុជា ក្នុង​វិស័យ​ធនាគារ ដែល​វា​កំពុង​ត្រូវ​បាន​ចាត់​ទុក​ថា គឺជា​វិស័យ​មួយ ក្នុង​ចំណោម​វិស័យ ដែល​មាន​ផល​ចំណេញ និង​កំណើន​ខ្ពស់​បំផុត​នៅ​កម្ពុជា​។ រហូត​មក​ទល់​ពេល​នេះ មានការ​ទិញ ចំណែក​ភាគហ៊ុន​ធនាគារ​ក្នុងស្រុក​ជា​ច្រើន ដោយ​វិនិយោគិន​ជា​ស្ថាប័ន​ធំ​ៗ​របស់​កូរ៉េ ប៉ុន្ដែ វិនិយោគិន​ជា​ឯក​ត្ត​បុគ្គល មិន​ធ្លាប់​មានឱកាស​ចូលរួម​នោះ​ទេ​។ មាន​វិនិយោគិន​កូរ៉េ​ជា​ច្រើន ដែល​កំពុង​រស់នៅ​កម្ពុជា កំពុង​សាកសួរ​អំពី​ការ​បោះផ្សាយ IPO របស់​ធនាគារ​អេ​ស៊ី​លី​ដា​។ ខ្ញុំ​ជឿជាក់​ថា នៅ​ក្នុង​សិក្ខា​លា​នេះ នឹង​ផ្ដល់​ព័ត៌មាន​លម្អិត សម្រាប់​វិនិយោគិន​កូរ៉េ ដើម្បី​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់​ក្នុង​ការ​ទិញ​ចំណែក​ភាគហ៊ុន របស់​ធនាគារ​ក្នុងស្រុក​ដ៏​ធំ​ជាងគេ​បំផុត​របស់​កម្ពុ​ជាមួយ​នេះ​។​»

លោក Ha Jong Weon អគ្គនាយករង នៃក្រុមហ៊ុនផ្សារមូលប័ត្រកម្ពុជា និងជាអនុប្រធានសមាគមកូរ៉េនៃវិទ្យាស្ថានហិរញ្ញវត្ថុនៅកម្ពុជា

សូម​បញ្ជាក់​ថា កន្លង​មក ធនាគារ អេ​ស៊ី​លី​ដា បាន​រៀបចំ​សិក្ខាសាលា​នេះ ចំនួន ៣​ដង​រួច​ហើយ សម្រាប់​ប្រជាជន​កម្ពុជា​។

ធនាគារ​អេ​ស៊ី​លី​ដា គឺជា​ធនាគារពាណិជ្ជ ដ៏​ធំ​បំផុត​មួយ​នៅ​កម្ពុជា ដែល​មានទ្រព្យ​សកម្ម​សរុប​ជាង ៥,៦ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៨​។ ធនាគារ​អេ​ស៊ី​លី​ដា បាន​បង្ហាញ​នូវ​តួលេខ​ចំណេញ​ធៀប​នឹង​មូលធន​ដ៏​ខ្ពស់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​មាន​តួលេខ​ដល់​ទៅ​ជាង ១០%​។

ជាមួយ​គ្នា​នេះ​ដែរ ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ លើក​ដំបូង​របស់​ធនាគារ​អេ​ស៊ី​លី​ដា នឹង​ក្លាយជា​កាតាលីករ​សម្រាប់​ការ​បោះ​ផ្យា​យ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើក​ដំបូង របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដទៃ​ទៀត និង​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ នៃ​ការ​អភិវឌ្ឍ​ទីផ្សារ​មូលធន​នៅ​កម្ពុជា​។

មិនតែប៉ុណ្ណោះ វា​ក៏​ផ្ដល់​នូវ​ឱកាស​វិនិយោគ​មួយ​ដ៏​ល្អ ជាមួយនឹង​ប្រាក់​ចំណេញ​ដ៏​មាន​ស្ថិរភាព​ដល់​វិនិយោគិន​បរទេស ដូច​ជា​ប្រជាជន​កម្ពុជា​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


អ្នកជំនាញ៖ វិស័យដឹកជញ្ជូនកម្ពុជាអាចប៉ះពាល់ដល់ ៥០% ព្រោះឥទ្ធិពលវីរុស Covid 19

ក្រៅពីវិស័យទេសចរណ៍ និងរោងចក្រកាត់ដេរ កំពុងរងផលប៉ះពាល់ខ្លាំង ដោយសារតែឥទ្ធិពលនៃវីរុសកូរ៉ូណា ឬគេឲ្យឈ្មោះផ្លូវការថា Covid 19 នោះ វិស័យដ…

វិនិយោគិនក្នុងផ្សារមូលបត្រកម្ពុជា អាចភ្ជាប់គណនីជួញដូរជាមួយអេស៊ីលីដាទាន់ចិត្តបានហើយ!

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនមូលបត្រឈានមុខគេមួយនៅកម្ពុជា បានប្រកាសនៅថ្ងៃនេះថា វិនិយោគិនទាំងអស់ ដែលមានគណនីជួញដូរនៅអេស៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ