ភាគហ៊ុន អេស៊ីលីដា

លទ្ធផលបញ្ជីឈ្មោះអ្នកដែលទិញ ភាគហ៊ុនអេស៊ីលីដា បានជោគជ័យក្នុងដំណាក់កាល ប៊ុកបៀលឌីង!


ធនាគារអេស៊ីលីដា បានបិទបញ្ចប់ដំណាក់កាលប៊ុកបៀលឌីង សម្រាប់ការកំណត់ថ្លៃ ក្នុងការឈានទៅបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួនហើយកាលពីថ្ងៃទី ១៤ ខែមីនា កន្លងទៅនេះ ដោយមានអ្នកចូលរួម ជាង ២ពាន់នាក់ ខណៈដែលតម្លៃភាគហ៊ុនដែលត្រូវបានកំណត់ចុងក្រោយ គឺមានតម្លៃ ១៦.២០០ រៀល ក្នុងមួយភាគហ៊ុន។ បើសិនជាលោកអ្នក បានស្ថិតក្នុងចំណោមអ្នកដែលបានចូលរួមកំណត់ថ្លៃ និងទីញភាគហ៊ុន ធនាគារអេស៊ីលីដាដែរនោះ សូមស្វែងរកតំណភ្ជាប់ (Link) នៅក្នុងអត្ថបទនេះ ដើម្បីរកមើលពីលទ្ធផល ក៏ដូចជាបញ្ជីឈ្មោះដែលបានកំណត់អំពី អត្តសញ្ញាណរបស់លោកអ្នក។
អ្នកចុះឈ្មោះ​បើកគណនី ដើម្បីត្រៀមទិញ​ភាគហ៊ុន ធនាគារ​អេស៊ីលីដា
ដោយ

បើតាម​ការគូសបញ្ជាក់របស់​ធនាគារអេស៊ីលីដា ក្នុងចំណោម​អ្នកចូលរួម​កំណត់ថ្លៃ និងទិញ ភាគហ៊ុន​ធនាគារនេះជាង២ពាន់នោះ គឺមាន​វិនិយោគិន​ក្នុងស្រុក​ចំនួន ៩៥,៥៥% និងវិនិយោគិន​​បរទេស​ចំនួន ៤,៤៥% ខណៈដែល​តម្រូវការចូលរួមដាក់សំណើទិញ និងកំណត់ថ្លៃ (ប៊ុកបៀលឌីង) មានចំនួនច្រើនគួរឲ្យកត់សម្គាល់ ដោយ​តម្រូវការ​សរុបមានចំនួន ៣ដង លើស​ចំនួនភាគហ៊ុ​នដែលបាន​លៃបម្រុងទុកក្នុ​ងដំណាក់កាលប៊ុកបៀលឌីង​។

ខាងក្រោមនេះ គឺជា​តំណភ្ជាប់ (Link) ដែលលោកអ្នក​អាចស្វែងរក​លទ្ធផល​អ្នកដែលបានទិញ​ភាគហ៊ុន​ធនាគារ​អេស៊ីលីដា ដោយជោគជ័យ​ក្នុង​ដំណាក់កាល​ប៊ុកបៀលឌីង៖ http://www.acledabank.com.kh/kh/assets/pdf_zip/bookbuildingresult.xlsx

ជាមួយគ្នានេះដែរ ធនាគារអេស៊ីលីដា ក៏បាន​ប្រកាស​ឲ្យ វិនិយោគិនដែល​ទទួលបានជោគជ័យ និងវិនិយោគិនដែល​មិនទទួលបាន​ជោគជ័យ​ក្នុងប៊ុកបៀលឌីង និងវិនិយោគិនដែល​មិនបាន​ចូលរួម​ក្នុងដំណាក់កាល​ប៊ុកបៀលឌីង​ទាំងអស់ សូមចូលរួមក្នុង​ដំណាក់កាល​បរិវិសកម្មបន្តទៀត ដើម្បីបញ្ចប់​ដំណើរការ​ទិញភាគហ៊ុន​របស់ធនាគារ។ សូមបញ្ជាក់ថា ដើម្បីគោរពតាម​គោលការណ៍​ណែនាំរបស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹងការទប់ស្កាត់​ការរីករាលដាល​នៃវីរុស covid-19 ធនាគារ អេស៊ីលីដា ភីអិលស៊ី បានសម្រេចបន្ថែម​រយៈពេលនៃការ​ធ្វើបរិវិសកម្ម និងបន្ថែមនូវ​ជម្រើស​ក្នុងការដាក់សំណើ​ទិញតាម​ប្រព័ន្ធអនឡាញ ដើម្បីសុវត្ថិភាព និងភាពងាយស្រួល​របស់វិនិយោគិន​សាធារណៈ តាមរយៈ គេហទំព័របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី www.acledabank.com.khwww.acledasecurities.com.kh. ដោយស្វែងរកពាក្យ "សំណើទិញភាគហ៊ុន" ។

None



អត្ថបទបន្ទាប់


ភាគហ៊ុនអេស៊ីលីដា មានវិនិយោគិនក្នុងស្រុកចូលរួមកំណត់ថ្លៃជាង ៩៥% នៃចំនួនវិនិយោគិនសរុបជាង ២ពាន់នាក់ នៅក្នុងដំណាក់កាលប៊ុកបៀលឌីង

បន្ទាប់ពីបញ្ចប់ដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) របស់ធនាគារកាលពីថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ ធនាគារអេស៊ីលីដា ទទួល…

គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានទទួលជំនួយបន្តបន្ទាប់ពីព្រះមហាក្សត្រ និងសប្បុរសជនក្នុងស្រុក ដើម្បីទប់ទល់នឹងជំងឺ Covid-19

ក្រោយករណីឆ្លងជំងឺ កូវីដ១៩ បានរកឃើញ និងមានការកើនឡើងជាបន្តបន្ទាប់ នាប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលគិតត្រឹមថ្ងៃទី២០ ខែមីនាឆ្នាំ២០២០ មានអ្នកឆ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ