Mercedes-Benz ក្រុមហ៊ុនផលិតរថយន្តធំដំបូងគេ ដែលផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ

Mercedes-Benz គ្រោងនឹងផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃឆ្នាំនេះ


ក្រុមហ៊ុន Mercedes-Benz នឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តធំដំបូងគេ ដែលផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ ដោយក្រុមហ៊ុននេះ នឹងចាប់ផ្តើមផលិតកម្មនៅឆ្នាំនេះតែម្ដង។ តាមផែនការ ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ Mercedes-Benz នឹងផលិតរថយន្តអគ្គិសនីប្រភេទ EQS sedan ដ៏ទំនើបរបស់ខ្លួននៅក្នុងប្រទេសថៃដែលវាអាចធ្វើដំណើរបានដល់ទៅជាង៧០០គីឡូម៉ែត្រសម្រាប់ការសាកអាគុយពេញមួយលើក។
Mercedes-Benz ក្រុមហ៊ុនផលិតរថយន្តធំដំបូងគេ ដែលផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ

ក្រុមហ៊ុនផលិតរថយន្ដ​ប្រណីតរបស់អាល្លឺម៉ង់ Mercedes-Benz មើលឃើញពីឱកាស​ទីផ្សារផលិត​​រថយន្ដអគ្គិសនី​នៅក្នុង​ប្រទេសថៃ ខណៈដែលរថយន្ដ​ត្រៀមនឹងចាប់ផ្ដើម​ផលិត​កម្ម​នៅនេះ។ ទោះយ៉ាងណា ការផលិតរថយន្តប្រណីត Mercedes-Benz នៅ​ក្នុងប្រទសថៃអាច ត្រូវបានគេរំពឹងថា អាចនឹង​មាន​បរិមាណផលិត​តិចតួច ប៉ុន្ដែ អាចជាការឈានជើងបានមុនគេ​ក្នុង​ការ​ទាក់ទាញអ្នកប្រើប្រាស់រថយន្ដ ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភនៅក្នុងប្រទេសថៃ ហើយក្រុមហ៊ុននេះក៏សម្លឹងមើលឃើញឱកាស​ដើម្បីដណ្តើមយកចំណែកធំនៃទីផ្សាររថយន្តប្រណីតរបស់ប្រទេសនេះផងដែរ។

ការឈានជើងផលិតរថយន្ដ​អគ្គិសនី​នៅក្នុង​ប្រទេសថៃ ក៏ជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន Mercedes-Benz ក្នុងការផ្លាស់ប្តូរទៅជាក្រុមហ៊ុនដែលប្រើតែ​រថយន្តអគ្គិសនី​ត្រឹមឆ្នាំ ២០៣០។

សូមរំឮកថា ក្រុមហ៊ុន Mercedes-Benz បានបើករោងចក្រផលិតថ្មអាគុយរថយន្ដអគ្គិសនី​នៅប្រទេសថៃតាំងពីឆ្នាំ ២០១៩មកម្ល៉េះ។ ក្រៅពីនេះ ក្រុមហ៊ុននេះ​ក៏បានដំឡើងរថយន្តប្រើសាំង និងរថយន្តប្រភេទកូនកាត់ Hybrid នៅក្នុងប្រទេសនេះផងដែរ។  

ការលក់រថយន្តថ្មីរបស់ក្រុមហ៊ុន Mercedes នៅក្នុងប្រទេសថៃបានកើនឡើង ១៣% កាលពីឆ្នាំមុន។ ដោយឡែក បើទោះបីជាក្រុមហ៊ុនមិនបានចេញផ្សាយលទ្ធផលលម្អិតក៏ដោយ ក៏វាត្រូវបានគេជឿថា បានចែកចាយរថយន្តប្រហែល ១ម៉ឺនគ្រឿងនៅក្នុងប្រទេសថៃ។ សូមជម្រាបថា ក្រុមហ៊ុននេះ​បានជាប់ចំណាត់ថ្នាក់ទី ២ នៅក្នុងទីផ្សារ​រថយន្តប្រណីតនៅថៃ នៅពីក្រោយរថយន្ដម៉ាក BMW ។

យ៉ាងណាមិញ បើទោះបីជា ប្រទេសថៃ គឺជាប្រទេសផលិតរថយន្តធំជាងគេនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែរហូតមកដល់ពេលនេះ មានក្រុមហ៊ុនដែលទើបតែចាប់ផ្តើមអាជីវកម្មមួយចំនួនប៉ុណ្ណោះ ដែលបានបណ្តាក់ទុន​ក្នុងការផលិតរថយន្តអគ្គិសនីនៅប្រទេសនេះ រួមមាន ក្រុមហ៊ុន Mitsubishi Motors របស់ជប៉ុន, និងក្រុមហ៊ុន SAIC Motor និង Great Wall Motor របស់ចិន គ្រោងនឹងចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ ២០២៣៕

អត្ថបទ ស៊ើង និមល់ 

None



អត្ថបទបន្ទាប់


កូរ៉េខាងជើងលើកសរសើរកីឡាអូឡាំពិកនៅចិនថា ជាជោគជ័យដ៏អស្ចារ្យ

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើសារទៅកាន់ប្រធានាធិបតីចិន ស៊ី ជីនពីង ដោយបានអបអរសាទរលោកក្នុងឱកាសព្រឹត្តិការណ៍កីឡាអូឡាំពិក…

ជប៉ុនត្រូវការពលករបរទេសជាង ៦លាននាក់បន្ថែមទៀតនៅឆ្នាំ២០៤០

តាមរយៈការសិក្សាដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ជប៉ុនបានបង្ហាញថា ប្រទេសជប៉ុននឹងត្រូវការពលករបរទេសជាង ៦លាន ៧សែននាក់បន្ថែមទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ