រដ្ឋមន្ត្រីក្រសួងសាធារការ

រដ្ឋមន្ត្រីក្រសួងសាធារការមិនចង់លឺលេសដោះសារពីក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ យឺតយ៉ាវ


ក្រសួងសាធារណការ និងដឹកជញ្ជូនបន្តជំរុញឲ្យក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ ពន្លឿនការសាងសង់របស់ខ្លួន ខណៈបច្ចុប្បន្នការស្ថាបនាទើបសម្រេចបានប្រមាណជាង៤០% ប៉ុណ្ណោះ។ បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ ឯកឧត្តម ស៊ុន ចាន់ថុលបានបញ្ជាក់ថា ឯកឧត្តម មិនរំពឹងថា ក្រុមហ៊ុនទទួលបន្ទុកការសាងសង់ផ្លូវជាតិលេខ២នេះ អាចនឹងបញ្ចប់តាមការគ្រោងទុកនៅអំឡុងខែមេសា ឆ្នាំ២០២២ នោះទេ ដ្បិតថាការសាងសង់ហាក់បីដូចជាមានភាពយឺតយ៉ាវ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងសាធារណការមិនចង់លឺពាក្យដោះសាររបស់ក្រុមហ៊ុន ដោយយកវិបត្តិកូវីដ-១៩ ធ្វើជាលេសទៀតនោះដែរ។
ការសាងសង់ផ្លូវជាតិលេខ២
ដោយ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបន្តជំរុញឲ្យក្រុមហ៊ុនកូរ៉េ Hanshin Engineering &Construction Co.,Ltd ដែលទទួលបន្ទុកសាងសង់ផ្លូវជាតិលេខ២ ពន្លឿនប្រតិបត្តិការសាងសង់របស់ខ្លួនបន្ថែមទៀត ដើម្បីឈានទៅបញ្ចប់ការសាងសង់តាមការគ្រោងទុកនៅអំឡុងខែមេសា ឆ្នាំ២០២២។ ការជំរុញម្តងជាពីរដងនេះ ធ្វើឡើងក្រោយ ឯកឧត្តម សង្កេតឃើញពីភាពយឺតយ៉ាវរបស់ក្រុមហ៊ុន ក្នុងការស្ថាបនាផ្លូវជាតិ ដែលភ្ជាប់ពីភ្នំពេញទៅខេត្តតាកែវមួយនេះ ខណៈបច្ចុប្បន្នការសាងសង់ទើបសម្រេចបាន៤៥% ប៉ុណ្ណោះ ក្រោយបើកការដ្ឋានជាង១ឆ្នាំកន្លងមកនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី មិនរំពឹងថា ក្រុមហ៊ុនរបស់កូរ៉េមួយនេះនឹងអាចស្ថាបនាផ្លូវជាតិលេខ២ និងលេខ២២បញ្ចប់តាមការគ្រោងទុកនៅឆ្នាំក្រោយនោះទេ ដោយសារបច្ចុប្បន្នគ្រឿងចក្រសាងសង់ផ្លូវនេះ នៅមានចំនួនតិចតួចនៅឡើយ។ ឯកឧត្តម ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា នឹងតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរការសាងសង់របស់ក្រុមហ៊ុននេះ ជាពិសេសនឹងពង្រឹងការចុះទៅត្រួតពិនិត្យឲ្យបានម៉ឺងម៉ាត់ និងញឹកញាប់។

ឯកឧត្តម ស៊ុន ចាន់ថុល សង្កត់ធ្ងន់ថា ឯកឧត្តមនឹងមិនទទួលយកនោះទេ ចំពោះហេតុផលរបស់ក្រុមហ៊ុនដែលមិនសមស្រប ដោយយកវិបត្តិកូវីដ-១៩ ជាលេសធ្វើឲ្យរាំងស្ទះដល់ការដំណើរការសាងសង់របស់ខ្លួន។

ការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវលេខ២២នេះ គ្រោងចំណាយថវិកាប្រមាណ ៥៦លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរាជរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ៨លាន៥សែនដុល្លារអាមេរិក។ ក្នុងនោះផ្លូវជាតិលេខ២មានប្រវែងសរុបជាង ៦២គីឡូម៉ែត្រ និងផ្លូវជាតិលេខ ២២ មានប្រវែងសរុបជិត១០គីឡូម៉ែត្រ។ គម្រោងផ្លូវថ្នល់នេះ ឆ្លងកាត់រាជធានី-ខេត្តចំនួន៣ រួមមានខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តតាកែវ៕

None



អត្ថបទបន្ទាប់


ចិនរំឭកអាមេរិកឲ្យបំពេញកាតព្វកិច្ចនៅអាហ្វហ្កានីស្ថានិឲ្យបានត្រឹមត្រូវ ទោះដល់ថ្ងៃកំណត់ត្រូវចាកចេញក្តី

ចិនក្រើនរំឭកអាមេរិកថា បំពេញកាតព្វកិច្ចឲ្យបានត្រឹមត្រូវសម្រាប់អាហ្វហ្កានីស្ថាន ទោះដល់ថ្ងៃកំណត់ត្រូវចាកចេញយ៉ាងណាក្តី។ អំឡុងកិច្ចសន្ទនាតាមទូរស…

អាជីវកម្មជាង៨ម៉ឺននៅវៀតណាមបាត់ខ្លួនចេញពីទីផ្សារក្នុងរយៈពេល៨ខែឆ្នាំនេះ

ប្រទេសវៀតណាមបច្ចុប្បន្ននេះ កំពុងរងការវាយលុកកាន់តែខ្លាំងឡើងៗដោយសាររលកមេរោគកូវីដ-១៩ ដែលកំពុងធ្វើឲ្យសេដ្ឋកិច្ចវៀតណាម ក៏រងផលប៉ះពាល់មិនតិច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ