អត្ថបទក្រុមហ៊ុន

ផ្ទះនិម្មិតជាង 1000 ផ្ទះ ត្រូវបានបង្កើតឡើងនៅព្រឹត្តិការណ៍ «ប្រូហ្វាលអ្នក ផ្ទះអ្នក» របស់ក្រុមហ៊ុន Meta


ប្រជាជនកម្ពុជាជាងមួយពាន់នាក់បានមកចូលរួមយុទ្ធនាការ “ប្រូហ្វាលអ្នក ផ្ទះអ្នក” ដែលរៀបចំឡើងដោយក្រុមហ៊ុន Meta ដើម្បីសិក្សា និងបង្កើតផ្ទះនិម្មិតរបស់ពួកគេក្នុងអំឡុងពេល ព្រឹត្តិការណ៍រយៈពេល 3 ថ្ងៃក្នុងទីក្រុងភ្នំពេញ។ ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់ការយល់ដឹង អំពីឯកជនភាពតាមរយៈគេហទំព័រ https://yourhome.fb.com/cambodia/ ។
ព្រឹត្តិការណ៍ “ប្រូហ្វាលអ្នក ផ្ទះអ្នក” របស់ក្រុមហ៊ុន Meta
ដោយ

អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះដោយផ្ទាល់ និងអ្នកដែលបង្កើតផ្ទះឯកជនភាពផ្ទាល់ខ្លួនរបស់ពួកគេតាមអ៊ីនធឺណិត បានយល់ច្បាស់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Meta ក្នុងការធ្វើខ្លួនឲ្យក្លាយជាភ្លែតហ្វមដែលផ្តោត ការយកចិត្តទុកដាក់ខ្ពស់ទៅលើសិទ្ធិឯកជនភាពជាសំខាន់ ហើយស្វែងយល់បានច្បាស់អំពីបរិបទនៃ ការធ្វើពាណិជ្ជកម្មរបស់ Meta។ លើសពីនេះ អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះក៏បានចូលរួមឆ្លើយសំណួរ ដែលពោរពេញដោយភាពសប្បាយរីករាយក្នុងគោលបំណងលុបបំបាត់ការយល់ខុសអំពី Facebook ផងដែរ។​

អ្នកចូលរួមម្នាក់​នៅក្នុងព្រឹត្តិការណ៍នេះដែលមានឈ្មោះថា កេង បាន​លើកឡើងថា៖«ខ្ញុំបានរៀនយ៉ាងច្រើន អំពីមុខងារឯកជនភាព ដែលវាពិតជាមានប្រយោជន៍ខ្លាំងក្នុងការជួយការពារគណនីហ្វេសប៊ុករបស់ខ្ញុំ ព្រមទាំងធ្វើឲ្យការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែតមានសុវត្ថិភាព។ ខ្ញុំបានបង្កើតផ្ទះឯកជនភាពអនឡាញនៅលើ គេហទំព័រ “ប្រូហ្វាលអ្នក ផ្ទះអ្នក”។ វាជាបទពិសោធដ៏ល្អមួយដែលផ្តល់ទាំងភាពរីករាយ​ និងការអប់រំដល់ខ្ញុំ»។

គេហទំព័រ​ “ប្រូហ្វាលអ្នក ផ្ទះ​អ្នក” ​អនុញ្ញាត​ឱ្យ​អ្នក​ទស្សនា​ជ្រើស​រើស​ចំណង់​ចំណូល​ចិត្ត​ឯកជនភាព ​របស់​ពួកគេ​តាម​រយៈ​ការ​រចនា​អន្តរ​ទំនាក់ទំនង ​​(interactive design)ដែលមានន័យថាពួកគេអាចសាងសង់ផ្ទះ និម្មិតផ្ទាល់ខ្លួនតាមលក្ខណៈ​​​ ឯកជនភាពផ្ទាល់ខ្លួនរបស់ពួកគេ។ ជម្រើស​ឯកជន​ភាព​មាន​ភាព​ខុស​​គ្នា​​​រាប់ចាប់ពី “ឯកជនខ្លាំង” រហូត​ដល់​ “បើកចំហខ្លាំង” (គ្មានការ​លាក់​បាំង)។ អ្នក​ចូល​មើល​​​គេហទំព័រ​ក៏​អាច​ស្វែងយល់​អំពី ​ប្រភេទ​ផ្សាយ​ពាណិជ្ជកម្ម និង​ការ​កំណត់ (Settings) ផងដែរ​ដើម្បី​ជួយ​ពួកគេ​​ធ្វើឱ្យ​ប្រូហ្វាលរបស់ខ្លួន​​មាន​​ លក្ខណៈ​​ឯកជ​ន​ តាម​ដែល​ពួកគេ​ចង់​បាន។ នៅ​ពេល​ដែល​អ្នក​ចូល​​មើល​គេហទំព័រ​បាន​ធ្វើ​ការ​ជ្រើស​រើស​ ជម្រើស​របស់ខ្លួន​ហើយ ​បញ្ជី​ត្រួត​ពិនិត្យ​សុវត្ថិភាព​មួយ​ត្រូវ​បាន​​បង្ហាញ​ឱ្យ​ពួក​គេ​​​ឃើញ ដើម្បី​រំឭក​ពួកគេ​ពី​អ្វី​ដែល ​ពួកគេ​ត្រូវ​ការ ដើម្បី​រក្សា​សុវត្ថិភាព​នៅ​លើ​អ៊ីនធឺណិត។

​ក្នុងពិធីសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃសុក្រ ទី10 ខែមិថុនា កន្លងទៅនេះ វិចិត្រករក្នុងស្រុកពីររូបគឺ លោក FONKI និង លោក កេត មុន្នីរ័ក្ស បានបង្ហាញចំណាប់អារម្មណ៍ទៅលើសារៈសំខាន់និង អត្ថប្រយោជន៍នៃ ឯកជនភាព និងសុវត្ថិភាព ដូចដែលបានបង្ហាញនៅក្នុងគេហទំព័រ "ប្រូហ្វាលអ្នក ផ្ទះអ្នក"https://yourhome.fb.com/cambodia/.

ព្រឹត្តិការណ៍​នេះ​ក៏​បាន​ប្រមូល​ផ្តុំ​អ្នក​បង្កើត​មាតិកា​លើ​បណ្តាញ​សង្គម​មួយ​ចំនួន​​ដែលមាន​អ្នក​តាម​ដាន​ច្រើន​​​​​បំផុត​នៅក្នុង​ប្រទេស ដែល​បាន​ជួយ​ផ្សព្វផ្សាយ​សារ​ឯកជនភាព​អនឡាញ ហើយ​ថែមទាំង​និយាយ​អំពី​បទ​ពិសោធ និង​ចំណូល​ចិត្ត​របស់​ពួកគេ​ផ្ទាល់​ទាក់ទង​នឹង​​​ឯកជន​ភាព។

កញ្ញា ឡេង ឡេង ដែលជាអ្នកបង្កើតមាតិកាដ៏ល្បីមួយរូបបាននិយាយថា៖ «ខ្ញុំពិតសប្បាយរីករាយយ៉ាងខ្លាំងដែលក្រុមហ៊ុន Meta ​បានជ្រើសរើសផ្តោតទៅលើប្រធានបទសុវត្ថិភាព និងឯកជនភាពអនឡាញរបស់អ្នកប្រើប្រាស់ហ្វេសប៊ុក សម្រាប់ការរៀបចំព្រឹត្តិការណ៍ដំបូងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ ចំពោះខ្ញុំផ្ទាល់ ខ្ញុំគិតថាវាជាប្រធានបទដ៏មានតម្លៃ និងមានសារៈសំខាន់យ៉ាងខ្លាំង ហើយខ្ញុំចង់ឲ្យអ្នករាល់គ្នាចូលទៅកាន់គេហទំព័រ "ប្រូហ្វាលអ្នក ផ្ទះអ្នក" ដើម្បីទទួលបានបទពិសោធដ៏អស្ចារ្យនេះដែរ»។

អ្នកនាង Arianne T. Jimenez ប្រធាន​​គ្រប់គ្រងផ្នែក​​ឯកជនភាព និង​គោលនយោបាយ​សាធារណៈ​របស់​​​ក្រុមហ៊ុន Meta ប្រចាំតំបន់អាស៊ី​ប៉ាស៊ីហ្វិក មាន​ប្រសាសន៍ថា៖ « ការ​ធានា​​ឯកជនភាព​របស់​មនុស្ស​គឺ​សំខាន់ណាស់​សម្រាប់​អាជីវកម្ម និង​ផលិតផល​របស់​យើង។ ការ​ការពារ​ឯកជន​ភាព​របស់​មនុស្ស​គឺ​ជា​ចំណុច​សំខាន់​នៃចក្ខុវិស័យ​របស់​ក្រុមហ៊ុន Meta ក្នុង​ពេល​អនាគត។ យើង​កំពុង​ដាក់​​ដំណើរ​​ការ​យុទ្ធនាការ “ប្រូហ្វាល​អ្នក ផ្ទះអ្នក” នេះជាមួយ​ព្រឹត្តិការ​ណ៍​ផ្ទាល់​នៅភ្នំពេញ ដើម្បី​ជួយ​ប្រជាពលរដ្ឋកម្ពុជា​ឱ្យ​ស្វែង​យល់​អំពី​ឧបករណ៍​ឯកជនភាព​ផ្សេងៗ​ដែល​មាន​នៅ​លើ​ភ្លែតហ្វម​របស់​ក្រុមហ៊ុន Meta ដូចជា Facebook ជាដើម។ តាមរយៈយុទ្ធនាការនេះ យើងសង្ឃឹមថា ពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់ដែលប្រើ Facebook នឹងយល់​កាន់តែច្បាស់​អំពីមុខងារ​ឯកជនភាព​ទាំងនេះ​ដែល​ពួកគេ​អាចរក​បាន ដែល​អាចជួយរក្សាព័ត៌មានរបស់ពួកគេឱ្យមានសុវត្ថិភាព»

លោក ហេង ភក្តី ប្រធាន​​គ្រប់គ្រង​ផ្នែក​គោលនយោបាយ​សាធារណៈរបស់ក្រុមហ៊ុន Meta ប្រចាំ​នៅ​កម្ពុជា បានមានប្រសាសន៍ថា៖ «ប្រជាជនកម្ពុជាភាគច្រើនមិនបានដឹងថាពួកគេអាចគ្រប់គ្រង​និង កែសម្រួលកម្រិតនៃឯកជនភាពដែលពួកគេចង់បាននៅលើហ្វេសប៊ុកនោះទេ។​ ដូច្នេះហើយ តាមរយៈយុទ្ធនាការនេះ ពួកយើងចង់លើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន Meta ព្រមទាំងចែករំលែកនូវមុខងារឯកជនភាពសំខាន់ៗ ដែលគ្រប់គ្នា​អាចប្រើប្រាស់បាន»។

អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះក្នងរយៈពេល 3 ថ្ងៃនេះនឹងទទួលបានចំណេះដឹងដូចខាងក្រោម-

លុប​បំបាត់​ការ​យល់​ខុស​ជាទូទៅ​ចំនួន៥ អំពី​ឯកជនភាពនៅលើ Facebook

នេះគឺជា​ការ​យល់ខុស​ជាទូទៅ​​ចំនួន៥ ដែល​ព្រឹត្តិការណ៍​និងគេហទំព័រ “ប្រូហ្វាលអ្នក ផ្ទះ​អ្នក” របស់ក្រុមហ៊ុន ​ Meta មានបំណង​លុប​បំបាត់​៖

● ការ​យល់ខុសទី១៖ ទូរស័ព្ទរបស់ខ្ញុំកំពុងលួច​យក​ការ​​ណ៍​ពី​ការសន្ទនា​របស់​ខ្ញុំ។

● ការ​យល់ខុសទី២៖ ខ្ញុំមិន​អាច​កំណត់​​ថា​តើ​អ្នក​ណា​មើល​ឃើញ​មាតិកា​ដែល​ខ្ញុំ​ចែក​រំលែក​នៅ​លើ Facebook និង Instagram បានទេ។

● ការ​យល់ខុសទី៣៖ ខ្ញុំ​មិនមានលទ្ធភាព​ការពារ​ខ្លួនឯង​​ពី​ក្រុម​វាយប្រហារ​តាមអ៊ីនធឺណិត (Hacker) បាន​ទេ។

● ការ​យល់ខុសទី៤៖ ខ្ញុំ​​មិនធ្លាប់​​មាន​សុវត្ថិភាព​ពី​ការ​បោក​ប្រាស់​តាម​អ៊ីន​ធឺណិត​ឡើយ។

● ការ​យល់ខុសទី៥៖ Newsfeed របស់​ខ្ញុំ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​សម្ងាត់ដោយ​ក្រុមហ៊ុន Meta។

អនុសាសន៍​​អំពី​ឧបករណ៍​ឯកជនភាពចំនួន៥ ដែល​អ្នក​រាល់គ្នា​គួរ​ដឹង៖

ពិនិត្យមើល​ឯកជនភាព (Privacy Checkup)៖ តាម​រយៈ​ការ​ពិនិត្យមើល​ឯកជន​ភាព​ អ្នក​ប្រើ​ប្រាស់​​​អាច​គ្រប់​គ្រង​ថា​តើ​អ្នកណា​​ដែល​អាច​មើល​ឃើញ​អ្វី​ដែល​ពួកគេ​ចែក​រំលែក ចាត់​វិធានការ​ដើម្បី​រក្សាគណនី​របស់​ពួកគេ​ឱ្យ​មាន​សុវត្ថិភាព គ្រប់គ្រង​របៀប​ដែល​អ្នក​ដទៃ​​​​អាច​ស្វែង​រក​ពួក​គេ​​នៅ​លើ Facebook និង​គ្រប់​គ្រង​ការ​កំណត់​ទិន្នន័យ​របស់​ពួកគេ។

ផ្លូវកាត់ចូល​ទៅ​កាន់​ឯកជនភាព (Privacy Shortcuts)៖ នេះ​គឺ​ជា​ទី​កន្លែង​មួយ​ដើម្បី​ងាយស្រួល​ចូលទៅ​កាន់​​មុខងារគ្រប់គ្រង​​ឯកជនភាព​ សុវត្ថិភាព និង​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់អ្នក ក៏​ដូច​ជា​​ព័ត៌មាន Facebook របស់អ្នក​។ វា​ផ្តល់​ការ​ពន្យល់​កាន់តែ​ច្បាស់​អំពី​​របៀប​ដែល​ឧបករណ៍​ទាំង​​នេះ និង​សេវាកម្ម​របស់​យើង​ដំណើរ​ការ និង​ការ​ចូល​រហ័ស​ទៅ​កាន់​ការ​គ្រប់​គ្រង​ដែល​ស៊ី​គ្នា។

គ្រប់គ្រងសកម្មភាព (Manage Activity)៖ ឧបករណ៍​គ្រប់​គ្រង​សកម្មភាព​របស់​យើង​អនុញ្ញាត​ឱ្យ​អ្នក​​ប្រើប្រាស់​​មើល និង​គ្រប់គ្រង​ការ​បង្ហោះ​របស់​ពួកគេ​​ក្នុង​ចំនួន​ច្រើន ដែល​ធ្វើ​ឱ្យ​វា​កាន់​តែ​ងាយ​​ស្រួល​ក្នុង​ការ​រៀបចំ​វត្តមាន​របស់​អ្នក​នៅ​លើ Facebook ។

ឧបករណ៍ជ្រើសរើសទស្សនិកជន (Audience Selector Tool)៖ អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​គ្រប់​គ្រង​ថាតើ​អ្នកណា​​​​នឹង​មើល​ឃើញ​ការ​បង្ហោះ​ដែល​ពួកគេ​ចែករំលែក​នៅលើ Facebook ។

● តើអ្នកណាអាចស្វែងរកប្រូហ្វាលខ្ញុំក្នុងFacebookបាន? (Who can look me up?)៖ គ្រប់គ្រង​ថា​តើ​អ្នក​ណា​អាច​ស្វែង​រក​អ្នក​នៅ​លើ Facebook ដោយ​ប្រើ​ប្រាស់​អាសយដ្ឋាន​អ៊ីមែល ឬ​លេខ​ទូរស័ព្ទ​របស់​អ្នក។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ព្រឹត្តិការណ៍​នេះ និងឧបករណ៍​ឯកជនភាព​ សូម​ចូល​ទៅ​កាន់​គេហទំព័រ​សម្រាប់​​កម្ពុជា​របស់​ក្រុមហ៊ុន Meta តាមរយៈ

https://www.facebook.com/MetaCambodia និង​ចូល​ទៅ​​កាន់​​គេហទំព័រ

https://yourhome.fb.com/cambodia/ ដើម្បី​បង្កើត​ផ្ទះ​និម្មិត​ផ្ទាល់របស់អ្នក៕

None



អត្ថបទបន្ទាប់


ការប្រមូលចំណូលដោយពន្ធដារសម្រេចបាន ១,៧ពាន់លានដុល្លារ នៅ ៥ខែ ឆ្នាំ២០២២

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទ បានដល់ប្រមាណ ១,៧ពាន់លានដុល្លារអាមេរិក នៅ៥ខែដំបូងនៅឆ្នាំ២០២២ កើនឡើងប្រមាណ២៨% បើធ…

ចំណេញកប់! កញ្ចប់កាដូមហាចំណេញទាំង6 ក្នុងឱកាស 𝐌𝐈𝐃-𝐘𝐄𝐀𝐑 𝐂𝐄𝐋𝐄𝐁𝐑𝐀𝐓𝐈𝐎𝐍! ពីបុរី ប៉េង ហួត

ការផ្តល់ជូនដ៏ពិសេសនេះមិនធ្លាប់មានពីមុនមក ដឹងតែចំណេញ ហើយចំណេញខ្លាំង ជាមួយកញ្ចប់ការដូមហាចំណេញទាំង6 ក្នុងឱកាស MID-YEAR CELEBRATION ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ