ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុន ចំនួន៧ រួមមាន Toyota, Honda, Nissan, Mazda, Suzuki, Subaru និង Mitsubishi ទទួលបានប្រាក់ចំណេញសុទ្ធសរុបជាង៥ពាន់លានដុល្លារ នៅត្រីមាសទី៣ឆ្នាំ២០២ ធ្លាក់ចុះ៥៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះជាលើកដំបូងហើយនៅក្នុងរយៈពេល៨ត្រីមាស ដែលប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុនទាំងនេះបានធ្លាក់ចុះបែបនេះ ហើយបរិមាណលក់ជាសកលរបស់ក្រុមហ៊ុនទាំងនេះ ក៏បានធ្លាក់ចុះ៤% ផងដែរ មកនៅត្រឹមជាង៦លានគ្រឿង។
ទំនោរនៃការធ្លាក់ចុះនេះ គឺស្របនឹងរលកនៃការប្រែប្រួលក្នុងឧស្សាហកម្មរថយន្តពិភពលោក។ ក្រុមហ៊ុន Nissan បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងកាត់បន្ថយការងារចំនួន៩ពាន់កន្លែងនៅទូទាំងពិភពលោក ដែលស្មើនឹងការកាត់បន្ថយ២០% នៃសមត្ថភាពផលិតរបស់ខ្លួន។ នៅក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តជប៉ុនទាំង៧ខាងលើ ក្រុមហ៊ុន Nissan និងក្រុមហ៊ុន Mazda បានធ្លាក់ចុះប្រាក់ចំណេញច្រើនជាងគេ ក្នុងនោះក្រុមហ៊ុន Nissan ធ្លាក់ចុះជិត៦១លានដុល្លារ ខណៈក្រុមហ៊ុន Mazda ធ្លាក់ចុះជាង៩៤លានដុល្លារ៕
អត្ថបទ៖ សុខ មង្គល