ជម្លោះព្រំដែន

ថៃ បន្ទន់​ឥរិយាបថទាក់ទងសុំចរចាបញ្ហាព្រំដែនជាមួយមីយ៉ាន់ម៉ា ខណៈជម្លោះជាមួយកម្ពុជា នៅតែបន្តជាប់គាំង


ថៃ កំពុងប្រឈមនឹងបញ្ហាតានតឹងតាមព្រំដែនជាមួយប្រទេសជិតខាងដល់ទៅពីរក្នុងពេល​តែមួយ គឺជាមួយកម្ពុជាផង និងជាមួយមីយ៉ាន់ម៉ាផង។ ថ្មីៗនេះរដ្ឋមន្ត្រីការពារជាតិថៃ បាន​បន្ទន់ឥរិយាបថទាក់​ទងដោយផ្ទាល់​ទៅកាន់មេដឹកនាំយោធាជាន់ខ្ពស់មីយ៉ាន់ម៉ា ដើម្បីសុំចរចាបញ្ហាព្រំដែន ខណៈជម្លោះជាមួយកម្ពុជា នៅមិនទាន់រកច្រកចេញឃើញ។
ជម្លោះព្រំដែន
ដោយ

អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺការចរចាជាមួយកម្ពុជា នៅកម្រិតក្រសួងការពារជាតិ ត្រូវបានផ្អាក ដើម្បីរង់ចាំការពិភាក្សានៅកម្រិតយោធា។ ទោះជាយ៉ាងណា ភាគីថៃ នៅតែអះអាងថា កងទ័ពរបស់ខ្លួនត្រៀមខ្លួនរួចជាស្រេច និងកំពុងគ្រប់គ្រងស្ថានការណ៍។ នេះបើយោងតាមកាសែត The Nation ចុះផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា។
រដ្ឋមន្ត្រីការពារជាតិថៃ លោកឧត្តមសេនីយ៍ឯក អាឌុល ប៊ុនធុំចារឿន (Adul Boonthumjaroen) បានឱ្យដឹងថា លោក និងមេបញ្ជាការកំពូលរបស់ថៃ បានទាក់ទងតាមទូរសព្ទទៅថ្នាក់ដឹកនាំយោធាជាន់ខ្ពស់មីយ៉ាន់ម៉ា ដើម្បីសុំចរចាជុំវិញការប្រយុទ្ធគ្នារបស់មីយ៉ាន់ម៉ា នៅតាមព្រំដែន ដែលបានធ្វើឱ្យពលរដ្ឋថៃ រងការភិតភ័យដោយសារគ្រាប់ផ្លោងធ្លាក់ពីទឹកដីមីយ៉ាន់ម៉ា ចូលទឹកដីថៃ ជាបន្តបន្ទាប់។ រដ្ឋមន្ត្រីការពារជាតិថៃ រូបនេះ ក៏បានអញ្ជើញអនុព័ន្ធយោធា ស្តីទី មីយ៉ាន់ម៉ា មកស្តាប់ការព្រួយបារម្ភរបស់ថៃ ផងដែរ ដោយអះអាងថា ភាគីមីយ៉ាន់ម៉ា បានឆ្លើយតបជាវិជ្ជមាន។ នេះសបង្ហាញឱ្យឃើញថា ថៃ ហាក់សុភាពរាបសា និងស្លូតបូតដល់ថ្នាក់ដាក់ខ្លួនសុំចរចាជាមួយមីយ៉ាន់ម៉ា។
ដោយឡែកចំពោះបញ្ហាជាមួយកម្ពុជាវិញ រដ្ឋមន្ត្រីការពារជាតិថៃ រូបនេះ បានបញ្ជាក់ថា ជម្លោះព្រំដែនកម្ពុជា-ថៃ នៅមិនទាន់មានដំណោះស្រាយនៅឡើយទេ បន្ទាប់ពីលោកបានចុះទៅពិនិត្យតំបន់ប្រាសាទតាមាន់ធំរបស់កម្ពុជា។ រដ្ឋមន្ត្រីការពារជាតិថៃ បានបញ្ជាក់ថា កិច្ចពិភាក្សានៅកម្រិតក្រសួងការពារជាតិ ត្រូវបានផ្អាក ដើម្បីបើកផ្លូវឱ្យមានការពិភាក្សានៅកម្រិតគណៈកម្មាធិការព្រំដែនថ្នាក់តំបន់កម្ពុជា-ថៃ (RBC) ឬកម្រិតយោធាជាមុនសិន។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិថៃ រូបនេះ ក៏បានលើកឡើងពីករណីទាហានកម្ពុជា ព្យាយាមឡើងទៅកាន់ភ្នំលេខ៦៤២ ដោយអះអាងថា កងកម្លាំងថៃ បានទទួលការណែនាំឱ្យអនុវត្តតាមវិធានការប្រតិបត្តិការយោធា ដោយចាប់ផ្តើមពីការសន្ទនា និងការបាញ់ព្រមានជាមុន។ រដ្ឋមន្ត្រីរូបនេះ អះអាងថា ស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ នៅតែស្ថិតក្រោមការគ្រប់គ្រង ហើយបានអំពាវនាវឱ្យប្រជាពលរដ្ឋថៃ ជឿទុកចិត្តលើការត្រៀមលក្ខណៈរបស់កងទ័ពថៃ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


​តើវិបត្តិបិទរោងចក្រកាត់ដេរនៅបង់ក្លាដែស អាចជាឱកាសសម្រាប់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគ និងជំរុញការនាំចេញសម្លៀកបំពាក់ដែរឬទេ?

ប្រទេសបង់ក្លាដែស ​ដែលជាអ្នកនាំចេញសម្លៀកបំពាក់ធំជាងគេទី​២ ក្នុងពិភពលោក ​និងជាទីផ្សារប្រកួតប្រជែងជាមួយកម្ពុជា កំពុងប្រឈមវិបត្តិធ្ងន់ធ្ងរ ខណ…

ទោះស្ថានភាពសេដ្ឋកិច្ចយ៉ាប់ តែការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ចាយលុយយ៉ាងសម្បើមរហូតដល់ជិត១២ពាន់លានដុល្លារ

ខណៈពេលដែលពលរដ្ឋអាម៉េរិកជាច្រើនកំពុងត្អូញត្អែរពីការលំបាកផ្នែកជីវភាព វិបត្តិអតិផរណា និងតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ ផ្ទុយទៅវិញយុទ្ធនាការបោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ