យុទ្ធនាការបោះឆ្នោត

ទោះស្ថានភាពសេដ្ឋកិច្ចយ៉ាប់ តែការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ចាយលុយយ៉ាងសម្បើមរហូតដល់ជិត១២ពាន់លានដុល្លារ


ខណៈពេលដែលពលរដ្ឋអាម៉េរិកជាច្រើនកំពុងត្អូញត្អែរពីការលំបាកផ្នែកជីវភាព វិបត្តិអតិផរណា និងតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ ផ្ទុយទៅវិញយុទ្ធនាការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិក មិនមានការក្បិតក្បៀត​ការចំណាយទាល់តែសោះ។ សារព័ត៌មាន BBC បានរាយការណ៍ថា ការបោះឆ្នោតលើកនេះ គឺជាព្រឹត្តិការណ៍នយោបាយដែលមានតម្លៃថ្លៃបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដោយការចំណាយសរុបបានហក់ឡើងជិត១២ពាន់លានដុល្លារអាម៉េរិក។
យុទ្ធនាការបោះឆ្នោត
ដោយ

យោងតាមទិន្នន័យពីអង្គការស្រាវជ្រាវឯករាជ្យ OpenSecrets ដែលតាមដានចរន្តហិរញ្ញវត្ថុក្នុងយុទ្ធនាការនយោបាយបានឱ្យដឹងថា ការចំណាយសរុបសម្រាប់ការរៀបចំការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅឆ្នាំនេះ ត្រូវគេប៉ាន់ប្រមាណថា នឹងកើនឡើងដល់ជិត១២ពាន់លានដុល្លារ គឺកើនឡើងរហូតដល់ទៅប្រមាណ៣០% បើធៀបនឹងការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីឆ្នាំ២០២២។ ប្រភពដដែលបានគូសបញ្ជាក់ថា ប្រភពដើមទុនដ៏មហិមានេះ ភាគច្រើនបានមកពីក្រុមនយោបាយខាងក្រៅ ដែលគេស្គាល់ថា គណៈកម្មាធិការសកម្មភាពនយោបាយពិសេស ដែលបានចាក់បញ្ចូលលុយរាប់ពាន់លានដុល្លារចូលទៅក្នុងសមរភូមិនយោបាយនៅតាមរដ្ឋសំខាន់ៗ មុនពេលថ្ងៃបោះឆ្នោតមកដល់។
អ្វីដែលគួរឱ្យកត់សម្គាល់ និងបង្កើតឱ្យមានការភ្ញាក់ផ្អើលខ្លាំងនោះ គឺវត្តមានរបស់មហាសេដ្ឋីលំដាប់ពិភពលោកលោក អេឡិន ម៉ាស់ ដែលបានក្លាយជាម្ចាស់ឧបត្ថម្ភធំបំផុត ដោយបានចាក់លុយផ្ទាល់ខ្លួនជិតកន្លះពាន់លានដុល្លារ ឬប្រមាណ៤៤៦លានដុល្លារអាម៉េរិក ដើម្បីគាំទ្របេក្ខជនមកពីគណបក្សសាធារណរដ្ឋ ជាពិសេសនៅក្នុងរដ្ឋតិចសាស់ ដែលជាមូលដ្ឋានរបស់ក្រុមហ៊ុនលោក។
ដោយឡែកម្ចាស់ជំនួយធំៗបន្ទាប់រួមមានមហាសេដ្ឋី រីឆាត ស្ថាបនិកក្រុមហ៊ុនចែកចាយសម្ភារៈ Uline ដ៏ធំនៅអាម៉េរិកខាងជើង ដោយបានចាក់បញ្ជូលថវិកាជាង១៤៧លានដុល្លារ និងលោក ជេហ្វ យ៉េស (Jeff Yass) អ្នកជំនួញជួញដូរហិរញ្ញវត្ថុដ៏ល្បីឈ្មោះម្នាក់បានបរិច្ចាគជាង១០៩លានដុល្លារអាម៉េរិក។
តួលេខចំណយដ៏សម្បើមក្នុងការរៀបចំការបោះឆ្នោតពាក់កណ្តាលអាណត្តិនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា ទោះបីជាសេដ្ឋកិច្ចថយចុះ ហើយរាស្ត្រជួបការលំបាកយ៉ាងណាក៏ដោយ ក៏ល្បែងនយោបាយនៅសហរដ្ឋអាម៉េរិក នៅតែជាសមរភូមិ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកនយោបាយ និងជំនួញ៕

ដោយៈសរ សុជាតិ




អត្ថបទបន្ទាប់


ថៃ បន្ទន់​ឥរិយាបថទាក់ទងសុំចរចាបញ្ហាព្រំដែនជាមួយមីយ៉ាន់ម៉ា ខណៈជម្លោះជាមួយកម្ពុជា នៅតែបន្តជាប់គាំង

ថៃ កំពុងប្រឈមនឹងបញ្ហាតានតឹងតាមព្រំដែនជាមួយប្រទេសជិតខាងដល់ទៅពីរក្នុងពេល​តែមួយ គឺជាមួយកម្ពុជាផង និងជាមួយមីយ៉ាន់ម៉ាផង។ ថ្មីៗនេះរដ្ឋមន្ត្រ…

អាម៉េរិក ផ្លាស់ប្ដូរល្បែងយុទ្ធសាស្ត្រដោយបោះដៃចូលចរចាសន្តិភាពនៅមីយ៉ាន់ម៉ា ដើម្បីដោះដូរយករ៉ែកម្រ

ឯកសារយុទ្ធសាស្ត្រសម្ងាត់របស់ក្រសួងការបរទេសអាម៉េរិក ដែលទើបចេញផ្សាយនៅលើគេហទំព័រផ្លូវការបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីល្បែងទូតសន្តិភាពរបស់ក្រុងវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ