សហរដ្ឋអាមេរិកថាការលេចធ្លាយឯកសារសម្ងាត់

សហរដ្ឋអាមេរិកថាការលេចធ្លាយឯកសារសម្ងាត់បានបង្កហានិភ័យធ្ងន់ធ្ងរដល់សន្តិសុខជាតិ


មន្ទីរបញ្ចកោណបាននិយាយនៅថ្ងៃចន្ទ ទី ១០ មេសា ថា ការលេចធ្លាយឯកសារសម្ងាត់ដ៏ចម្រូងចម្រាស់របស់សហរដ្ឋអាមេរិកកន្លងទៅថ្មីៗនេះ បានបង្កហានិភ័យធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក និយាយដោយឡែក និងដល់សន្តិសុខសម្ព័ន្ធមិត្តរបស់ខ្លួន និយាយជារួម។ ភាគច្រើននៃឯកសារសម្ងាត់ទាំងនោះ ទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែននិងសំណុំរឿងធំៗផ្សេងៗទៀត។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន CNA ដែលផ្អែកតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
តើការបែកធ្លាយឯកសាររសម្ងាត់យោធាអាមេរិក មានន័យបែបណាសម្រាប់អាមេរិកខ្លួនឯងនិងសម្ព័ន្ធមិត្ត?

លោក គ្រីស មីហ្គឺរ (Chris Meagher) ជំនួយការរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការសាធារណៈ បាននិយាយថា ឯកសារដែលផ្សព្វផ្សាយតាមអ៊ីនធឺណិតកាលពីពេលថ្មីៗ បានបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ ហើយទំនងជាអាចជាការផ្សព្វផ្សាយព័ត៌មានក្លែងផង។ ប៉ុន្តែមន្ត្រីអាមេរិករូបនេះ មិនបានបញ្ជាក់ថា បណ្ដាឯកសារទាំងនោះជាឯកសារដើមឬយ៉ាងណានោះទេ។

លោក គ្រីស មីហ្គឺរ បានប្រាប់អ្នកកាសែតថា៖ «យើងនៅតែបន្តការស៊ើបអង្កេតថាតើរឿងនេះកើតឡើងយ៉ាងដូចម្តេច ហើយវាមានវិសាលភាពកម្រិតណា។ យើងមានដំណាក់កាលផ្សេងៗ ដើម្បីពិនិត្យមើលរបៀបដែលព័ត៌មានប្រភេទនេះត្រូវបានចែកចាយនិងគោលដៅនៃការចែកចាយឱ្យកាន់តែច្បាស់»។

គួរជម្រាបថា មកទល់នឹងពេលនេះ ឯកសារដែលលេចធ្លាយទាំងនោះត្រូវបានរដ្ឋាភិបាលអាមេរិកលុបចោលអស់ហើយ ពីគេហទំព័រដែលផ្សព្វផ្សាយនោះ។ បើតាមអ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក ចន ឃើប៊ី (John Kirby) លោកប្រធានាធិបតី ចូ បៃឌិន (Joe Biden) ត្រូវបានគេរាយការណ៍ឱ្យដឹងតាំងពី«ចុងសប្តាហ៍មុន»ម្ល៉េះ ចំពោះការលេចធ្លាយឯកសារសម្ងាត់ទាំងនោះ។

ក្នុងនោះ ឯកសារជាច្រើននិយាយពីរឿងអ៊ុយក្រែន ជាអាទិ៍ព័ត៌មានស្តីពីការការពារដែនអាកាស និងកិច្ចខិតខំប្រឹងប្រែជាអន្តរជាតិក្នុងការកសាងកងកម្លាំងយោធាអ៊ុយក្រែន ដើម្បីទប់ទល់នឹងការវារលុករបស់រុស្ស៊ី។ លើសពីនោះទៀត ឯកសារផ្សេងៗទៀតទម្លាយឱ្យដឹងអំពីការឃ្លាំមើលរបស់សហរដ្ឋអាមេរិកចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន រឿងមេដឹកនាំទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ម៉ូសាត (Mossad) របស់អ៊ីស្រាអែល បាននិងកំពុងគាំទ្រការតវ៉ារបស់ប្រជាជនអ៊ីស្រាអែល ដែលប្រឆាំងនឹងផែនការកំណែទម្រង់ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាសរបស់លោកនាយករដ្ឋមន្ត្រី នេតាន់យ៉ាហ៊ូ៕




អត្ថបទបន្ទាប់


សហរដ្ឋអាមេរិកនិងហ្វីលីពីនផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតដ៏ធំបំផុត ក្រោយពីចិនបញ្ចប់សមយុទ្ធនៅក្បែរកោះតៃវ៉ាន់ភ្លាម

កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកនិងហ្វីលីពីនបានចាប់ផ្តើមសមយុទ្ធដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេល ជាច្រើនទសវត្សរ៍មកនេះ។ សមយុទ្ធទ្រង់ទ្រាយធំនេះនឹង…

ចិននិងអូស្ត្រាលីបានឈានដល់កិច្ចព្រមព្រៀងលើជម្លោះរឿងអង្ករ និងលើការផ្អាកបណ្ដឹងនៅអង្គការពាណិជ្ជកម្មពិភពលោក

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផេន្នី វុង (Penny Wong) បាននិយាយថា អូស្ត្រាលីនឹងផ្អាកបណ្ដឹងរបស់ខ្លួននៅអង្គការពាណិជ្ជកម្មពិភពលោក ខណៈដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ