ការផ្តល់ជូននេះ ដែលមានសុពលភាពចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ គឺសម្រាប់អតិថិជនថ្មីនៃកម្មវិធី eWallet របស់ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលប្រើប្រាស់ដើម្បីទូទាត់ការចំណាយលើការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃរបស់ពួកគេដោយប្រើប្រាស់កម្មវិធី TrueMoney Wallet។ សាច់ប្រាក់ដែលបានចំណាយលើការបញ្ចូលទឹកប្រាក់ទូរស័ព្ទនេះ នឹងត្រូវបានបង្វិលជូនវិញទៅកាន់កម្មវិធី TrueMoney Wallet របស់អតិថិជនភ្លាមៗ។
លោកស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា៖ “នៅក្រុមហ៊ុន ទ្រូម៉ាន់នី យើងតែងតែងស្វែងរកវិធីផ្សេងៗដើម្បីបន្ថែមតម្លៃដល់អតិថិជនរបស់យើង។ យើងក៏ចង់លើកទឹកចិត្តដល់អតិថិជនរបស់យើងផងដែរឱ្យធ្វើការទូទាត់ការចំណាយតាមអនឡាញឱ្យបានច្រើនតាមដែលអាចធ្វើបាន ពីព្រោះវាគឺជាមធ្យោបាយទូទាត់ការចំណាយដែលមានសុវត្ថិភាព និងប្រសិទ្ធភាពជាង”។
ការបង្វិលប្រាក់ត្រលប់មកវិញនេះគឺសម្រាប់គ្រប់បណ្តាញទូរស័ព្ទចល័តទាំងអស់នៅកម្ពុជា ។
លោកស្រី ឃួន ហ្រ្វង់តារា បានបន្ថែមថា៖ “តាមរយៈការផ្តល់ជូនការបង្វិលប្រាក់ជូនវិញភ្លាមៗទៅឱ្យអតិថិជនរបស់យើង យើងកំពុងផ្តល់ជូនអតិថិជនថ្មីរបស់យើងនូវការហៅទូរស័ព្ទចេញដោយឥតគិតថ្លៃរយៈពេលមួយខែ។ នេះគឺគ្រាន់តែមធ្យោបាយមួយបន្ថែមទៀតប៉ុណ្ណោះដែលយើងអាចជួយអតិថិជនរបស់យើងបានក្នុងអំឡុងពេលដ៏លំបាកនេះ”។
ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារបច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុតនៅក្នុងប្រទេសកម្ពុជា។ យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុនមានបណ្តាញភ្នាក់ងារជាង ១ម៉ឺនភ្នាក់ងារ ដែលផ្តល់សេវាហិរញ្ញវត្ថុដល់អ្នកប្រើប្រាស់នៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជាដែលមិនទាន់មានសេវាធនាគារ។
ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នីមានភ្នាក់ងារជាង ៦៥.០០០ភ្នាក់ងារដែលផ្តល់សេវាដល់អ្នកប្រើប្រាស់ ៤០លាននាក់នៅក្នុងប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកវិទ្យាពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាលីបាបា ផងដែរ ដែលជួយផ្គត់ផ្គង់សេវានិងបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗដ៏មានសុវត្ថិភាពខ្ពស់។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែតាមទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ក្រុមហ៊ុនអាលីបាបា៕