ឯកសារកម្រាស់៣ ទំព័រ ដែលសហរដ្ឋអាមេរិកបានធ្វើការអញ្ជើញ មេដឹកនាំប្រទេសនានាជុំវិញពិភពលោក អង្គការអន្តរជាតិ និង ក្រុមហ៊ុនវិស័យឯកជន ឲ្យមកចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ស្តីពីកូវីដ១៩ ដែលគ្រោងដឹកនាំ រៀបចំឡើងដោយសហរដ្ឋអាមេរិកអាមេរិក។
ក្នុងឯកសារដដែលបាន គូសបញ្ជាក់ពីការចង់ស្នើសុំ ការបរិច្ចាគវ៉ាក់សាំងបន្ថែម ពីប្រទេសនានាដែលមានលទ្ធភាពបរិច្ចាគ ដើម្បីប្រមែប្រមូលវ៉ាក់សាំងឲ្យគ្រប់ចំនួនសរុបប្រមាណ ១ពាន់លានដូសបន្ថែមទៀត សម្រាប់ត្រៀមឲ្យស្របតាមផែនការ ដែលបានកំណត់ខាងលើ ត្រឹមឆ្នាំ២០២២។
យ៉ាងណាមិញ មន្ត្រីសេតវិមានអាមេរិក មិនបានគូសបញ្ជាក់ព័ត៌មានលម្អិតជុំវិញកិច្ចប្រជុំដែលគ្រោងនឹងធ្វើឡើងនោះទេ។ ប៉ុន្តែ បើតាមការចុះផ្សាយដោយសារព័ត៌មាន The New York Times បានឲ្យដឹង លិខិតអញ្ជើញឲ្យចូលរួមកិច្ចប្រជុំត្រូវបានផ្ញើរទៅកាន់ថ្នាក់ដឹកនាំប្រទេសជុំវិញពិភពលោក ចាប់តាំងពីសប្តាហ៍មុនមកម្ល៉េះ។
សូមជម្រាបថា សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ធំជាងគេនៅទូទាំងពិភពលោកដែលនាំមុខប្រទេសសេដ្ឋកិច្ចធំ ៗ ដូចជា ចិន ជប៉ុន និង អង់គ្លេសជាដើម។ ក្នុងនោះ សហរដ្ឋអាមេរិកបានបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ ប្រមាណជាង ១១៤ លានដូសច្រើនជាង ៣ដង នៃការបរិច្ចាគរបស់ចិន ដែលមានចំនួន ៣៤ លានដូស។
ទន្ទឹមនឹងការបរិច្ចាគច្រើនជាងគេ សហរដ្ឋអាមេរិកបន្តអំពាវនាវ ឱ្យប្រទេសអ្នកមានទាំងអស់ផ្តល់ប្រាក់សរុបចំនួន ២ពាន់លានដុល្លារ ដើម្បីគាំទ្រ ការផ្គត់ផ្គង់អុកស៊ីសែន និងបរិច្ចាគឧបករណ៍ធ្វើតេស្តយ៉ាងហោចណាស់ ១ពាន់លាន នៅត្រឹមឆ្នាំ២០២២ សម្រាប់ប្រទេសដែលមានចំណូលទាបនិងមធ្យមផងដែរ៕