វៀតណាម 5G

វៀតណាម បន្តនាំចេញផលិតផល 5G ទោះបីជាក្នុងប្រទេសខ្លួនមិនទាន់មានប្រើបណ្តាញ 5G នៅឡើយ


សហគ្រាសក្នុងស្រុកជាច្រើនរបស់ប្រទេសវៀតណាម បានដំឡើង និងនាំចេញផលិតផលដែលប្រើប្រាស់បច្ចេកវិទ្យា 5G ទៅកាន់ទីផ្សារសកលលោក បើទោះបីជា បណ្តាញបច្ចេកវិទ្យាមួយនេះ ពុំទាន់ដំណើរការជាផ្លូវការ នៅក្នុងប្រទេសវៀតណាមក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកវៀតណាម។
វៀតណាម បន្តនាំចេញផលិតផល 5G ទោះបីជាក្នុងប្រទេសខ្លួនមិនទាន់មានប្រើបណ្តាញ 5G នៅឡើយ (រូបភាព៖mic.gov.vn)
ដោយ

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃក្រុមហ៊ុន VinSmart បាន​គូសបញ្ជាក់​ថា ក្រុមហ៊ុន​ VinSmart​ ទើបតែ​បង្កើត​ឡើង​ក្នុងទីក្រុង​ហាណូយ កាលពីឆ្នាំ ២០១៩​កន្លងទៅ និងបាន​ក្លាយជា​ក្រុមហ៊ុន​ទីមួយ ក្នុងស្រុក ដែល​ផលិត​ទូរសព្ទ​ស្មាតហ្វូន​បំពាក់​ទៅដោយ បច្ចេកវិទ្យា​ 5G​ ហើយវា​ជាការ​បើក​ឱកាសឲ្យ​វៀតណាម អាច​ប្រកួត​ជាមួយ​ដៃគូធំៗ នៅក្នុង​ទីផ្សារ​សកលបាន។

ជាក់ស្តែង ក្រុមហ៊ុន VinSmart​ បានចុះកិច្ច​សន្យា​ផលិត និងនាំចេញ ស្មាតហ្វូន​ Vsmart​ ដែល​បំពាក់ទៅ​ដោយ​បច្ចេកវិទ្យា 5G ចំនួន​២លាន​គ្រឿង​ទៅកាន់​ទីផ្សារ​អាមេរិក ហើយនឹង​អាចនាំចេញ​ទៅកាន់​ទីផ្សារ​អាមេរិក​ប៉ែក​ខាងជើង នៅក្នុងឆ្នាំ​២០២១​ខាងមុខ​ថែមទៀត​ផង។

ក្រុមហ៊ុន​ VinSmart ក៏បាន​សហការ​ជាមួយ ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​ Qualcomm​ មកពី​អាមេរិក​នៅក្នុង​ការបង្កើត​ការអភិវឌ្ឍ​ និងការលក់​ផលិតផល​ស្មាតហ្វូន​ 5G​ ទៅកាន់​ទីផ្សារ​អាមេរិក ហើយក្រៅពី​នោះ​ក៏មាន​ការ​ផលិត​ឧបករណ៍​បច្ចេក​វិទ្យា 5G ជាច្រើនទៀត​ ដូចជា ដុំ Wi-Fi ចល័ត​ កាមេរ៉ា និងកុំព្យូទ័រ Laptop ជាដើម សម្រាប់​ទីផ្សារ​វៀតណាម និងទីផ្សារ​សកលលោក។

បើទោះបីជា ប្រទេស​វៀតណាម ពុំទាន់ដាក់​ឲ្យដំណើរ​ការ​បច្ចេកវិទ្យា 5G ក្នុង​ប្រទេសក្តី ក្រុមហ៊ុន​វិនិយោគទាំង ២ខាងលើនេះ បានប្រើប្រាស់​មន្ទីរ​ពិសោធន៍ ដែលបំពាក់​ទៅ​ដោយ បច្ចេកវិទ្យា​ 5G ដើម្បីធានា​ឲ្យ​បានថា ផលិតផល​ដែល​សម្រេច​បាន សមស្រប​ជាមួយ​នឹង​បណ្តាញ​បច្ចេកវិទ្យា ​5G នៅលើ​ទីផ្សារ​សកលលោក។

សូម្បីតែ ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei ក៏សម្លឹង​មើលឃើញ​ពី សក្តានុពល​នៃទីផ្សារ​បច្ចេកវិទ្យា ​5G នៅក្នុង​ប្រទេស​វៀតណាម​ដែរ ហើយក្រុមហ៊ុន Huawei​ កាលពីពេលថ្មីៗ​នេះ ក៏បាន​បញ្ជាក់​ដែរថា ក្រុមហ៊ុន​មាន​គម្រោង​អភិវឌ្ឍ​បណ្តាញ 5G នៅ​ក្នុង​ប្រទេស​វៀតណាម។

សូមបញ្ជាក់ដែរថា បើតាមផែនការ​របស់​ក្រសួង​ព័ត៌មាន និងទំនាក់ទំនង​វៀតណាម គឺថា បណ្តាញ​បច្ចេកវិទ្យា ​5G នឹងត្រូវ​បានដាក់ឲ្យ​ដំណើរការ​ក្នុងខែ​នេះ ដោយប្រើប្រាស់​ឧបករណ៍​ផលិត​ក្នុង​ស្រុក ក៏ប៉ុន្តែ​ផែនការនេះ មានភាព​យឺតយ៉ាវ​ ហើយចំពោះ​ក្រុមហ៊ុន​វិនិយោគ​ក្នុងស្រុក​ជាច្រើន ក៏រំពឹងដែរថា បណ្តាញ​បច្ចេកវិទ្យា ​5G ​នឹងអាច​ប្រើប្រាស់​បាននៅ​ក្នុង​ឆ្នាំ​២០២១​ខាងមុខ៕

None



អត្ថបទបន្ទាប់


ជនជាតិចិន ជាភ្ញៀវទេសចរអន្តរជាតិដំបូងគេ ដែលថៃទទួលបាន តាំងពីមានការបិទប្រទេសដោយសារកូវីដ-១៩

ប្រទេសថៃ បានចាប់ផ្តើមបើកទ្វារទទួល ភ្ញៀវទេសចរអន្តរជាតិឡើងវិញហើយ ដោយចាប់ផ្តើមពីក្រុមទេសចរមកពីប្រទេសចិន ក្រោមគម្រោងទិដ្ឋាការទេសចរណ៍ពិសេស ហ…

ពន្ធលើចំណេញមូលធន ត្រូវបានរាជរដ្ឋាភិបាលពន្យារពេលអនុវត្ត ១ឆ្នាំទៀត

នៅទីបំផុត ការអនុវត្តពន្ធ​លើចំណេញមូលធន ដែលគ្រោងនឹងចាប់ផ្ដើមអនុវត្តនៅដើមឆ្នាំ២០២១នោះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចពន្យារពេលមួយឆ្នាំ ក្នុងការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ