ជើងហោះហើរ​ពិសេស​

វៀតណាមបញ្ចេញជើងយន្ដហោះពិសេសទៅដឹកពលរដ្ឋខ្លួនជាង ៥០០ នាក់ពីអឺរ៉ុប និងអាមេរិក


រដ្ឋាភិបាលវៀតណាម បានផ្ដល់ជើងហោះហើរពិសេស ដើម្បីដឹកពលរដ្ឋរបស់ខ្លួនដែលកំពុងជាប់នៅក្នុងសហភាពអឺរ៉ុប និងអាមេរិក ជាង ៥០០ នាក់ ដោយបច្ចុប្បន្នប្រទេសទាំងនេះ កំពុងមានការរីករាលដាលឆ្លងខ្លាំងនៃមេរោគកូវីដ-១៩។
វៀតណាមបញ្ចេញជើងយន្ដហោះពិសេសទៅដឹកពលរដ្ឋខ្លួនជាង ៥០០ នាក់ពីអឺរ៉ុប និងអាមេរិក (រូបភាព៖baomoi.zadn.vn)
ដោយ

ក្រុមហ៊ុន​អាកាសចរណ៍ជាតិ​វៀតណាម Vietnam Airlines បាន​ដឹក​ពលរដ្ឋ​របស់ខ្លួន​ជិត​២០០ នាក់​ពីតំបន់អឺរ៉ុប នឹង​បានចុះចត​នៅក្នុង​ព្រលាន​យន្ដហោះអន្តរជាតិ ដាណាង​ កាលពីថ្ងៃទី ១៦ ខែ​ឧសភា។ អ្នកដំណើរ​ទាំងនោះ រូមមាន​សិស្ស​ក្រោមវ័យ​១៨ឆ្នាំ, មនុស្សពេញវ័យ, ទេសចរ​ដែលមាន​ទិដ្ឋាការ​ផុតកំណត់ និង​ពលករ​ ដែលបាន​បាត់បង់​ការងារ​ធ្វើ​នៅទីនោះ។

ចំពេលដែល​មានការ​រឹតត្បិត​ការធ្វើដំណើរ ដើម្បីទប់ស្កាត់​ការរីករាលដាល​នៃមេរោគ​កូវីដ-១៩ ប្រទេស​នៅតំបន់អឺរ៉ុប ក៏​បាន​រឹតត្បិតលើការ​ដឹកជញ្ជូនដែរ។ អ្នកនាំពាក្យ​ក្រសួងការ​បរទេសវៀតណាម បាននិយាយថា ក្រុមហ៊ុន​​អាកាសចរណ៍​​ជាតិវៀតណាម ត្រូវបាន​រៀបចំ​ឲ្យ​ចុះចត​នៅឯ​ព្រលាន​យន្ដហោះ​អន្តរជាតិ​ Frankfurt នៅក្នុង​ប្រទេស​អាល្លឺម៉ង់ និង​នៅ​​ព្រលាន​យន្ដហោះ​អន្តរជាតិ Madrid Barajas ក្នុងប្រទេស​អេស្ប៉ាញ ដើម្បី​ដឹកពលរដ្ឋ​វៀតណាម​នៅទីនោះ​តាមដែល​អាច​ធ្វើទៅបាន។ 

រាល់អ្នកដំណើរទាំងអស់ បានទទួល​ការត្រួតពិនិត្យ​សុខភាព​មុនពេល​ឡើងយន្ដហោះ និង​ពាក់​ម៉ាស់​នៅអំឡុងពេល​ធ្វើដំណើរ​។ ពួកគេ​បានដាក់បញ្ជូន​លិខិត​បញ្ជាក់សុខភាព ហើយ​ត្រូវបាន​ដាក់​ឲ្យ​នៅដាច់​ដោយឡែក នៅពេល​ទៅដល់ប្រទេស​វៀតណាម និងត្រូវ​ធ្វើតេស្ដ​រក​កូវីដ-១៩ផងដែរ។

​នៅអឺរ៉ុប មកទល់ពេលនេះ មានអ្នកឆ្លងមេរោគ​កូវីដ-១៩​ជិត ២លាននាក់ហើយ និងមាន​អ្នកស្លាប់​ជាង ១៦​ម៉ឺននាក់ ក្នុងនោះ ប្រទេស​អេស្ប៉ាញ គឺមាន​ចំនួន​អ្នកឆ្លង​ច្រើនជាងគេ​រហូតដល់ទៅជាង ២៧ម៉ឺន​នាក់។

ដោយឡែក មាន​ជនជាតិវៀតណាម​ ៣៤៥ទៀត ត្រូវបាន​រំពឹងថា ត្រូវបាន​ដឹក​បញ្ជូន​​ទៅដល់​ប្រទេស​វៀតណាមនៅយប់​ថ្ងៃទី ១៦ ខែឧសភា ដែលជើងហោះហើរ​ចេញពី​ទីក្រុង​វ៉ាស៊ិនតោន សហរដ្ឋអាមេរិក ហើយវាក៏ជា​ជើហោះហើរ​ដឹកជញ្ជូនពលរដ្ឋ​វៀតណាម​ពីអាមេរិក ជើងទី២ដែរ បន្ទាប់ពី​ជើងទី១ បាន​ដឹក​ពលរដ្ឋ​វៀតណាម​ ៣៤០ នាក់ កាលពីថ្ងៃទី ៨ ខែឧសភា ហើយវា​គឺជាប្រវត្តិសាស្ត្រ​ដំបូងមួយ ដែល​ក្រុមហ៊ុន​អាកាសចរណ៍ជាតិ​របស់វៀតណាម​បានហោះហើរត្រង់​ទៅមក​វៀតណាម-សហរដ្ឋអាមេរិក។

មានពលរដ្ឋវៀតណាម ជាង ២លាននាក់​កំពុង​រស់នៅ​ក្នុងសហរដ្ឋអាមេរិក​ និងមានភាគច្រើន​រស់នៅ​រដ្ឋ​កាលីហ្វ័ញ៉ា ខណៈដែល​សហរដ្ឋអាមេរិក មានពលរដ្ឋ​ជាង ១,៤លាននាក់ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩ និងមាន​ ៨,៨​ម៉ឺននាក់ បាន​ស្លាប់​ដោយសារតែមេរោគនេះ។

ប៉ុន្មានខែចុងក្រោយនេះ មានជើងហោះហើរ​ពិសេស​ជាច្រើន​ បាន​ដឹក​អ្នកដំណើរ​ជនជាតិវៀតណាម​រាប់ពាន់នាក់ ពីប្រទេស​ និងដែនដីជាច្រើន​រួមមាន កាណាដា, បារាំង, ជប៉ុន, រុស្ស៊ី, អារ៉ាប់រួម និងសហរដ្ឋ​អាមេរិក រួមទាំង​ប្រទេស​មួយចំនួនទៀត​​នៅតំបន់​អាស៊ី​អាគ្នេយ៍។ អ្នកដំណើរ​ គឺបានបង់​ការ​ចំណាយ​ទៅលើ​ការ​ការធ្វើដំណើរ​របស់ពួកគេ​ដោយខ្លួនឯង។

អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល វៀតណាម បាន​និយាយថា មានពលរដ្ឋ​វៀតណាម​ប្រហែល ៤.៣០០​នាក់ទៀត នឹង​ត្រូវបាន​បញ្ជូន​​តាមជើងហោះហើរ​ពិសេស​នៅពាក់កណ្ដាល​ខែ​មិថុនា។

ប្រទេសវៀតណាម មានអ្នកឆ្លង​កូវីដ-១៩ សរុប​កើនឡើង​ដល់ ៣១៨ នាក់ គិតត្រឹមថ្ងៃទី ១៦ ឧសភា រួមទាំង​ករណី​អ្នកដំណើរម្នាក់​រកឃើញ​មាន​វិជ្ជមាន​កូវីដ-១៩ ក្រោយពីត្រឡប់មក​ពីកម្ពុជា ម្នាក់​ទៀត ទើប​ត្រឡប់មកពីហ្វីលីពីន និង ២នាក់ទៀត​ត្រឡប់មកពី​ប្រទេស​រុស្ស៊ី៕

None



អត្ថបទបន្ទាប់


កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយ១០០% នៃ១២២នាក់!

នៅទីបំផុតទៅ អ្នកជំងឺកូវីដ១៩ ម្នាក់ចុងក្រោយ បានជាព្យាបាលជាសះស្បើយហើយ នាំឲ្យអ្នកជាសះស្បើយពីជំងឺកូវីដ១៩កើនដល់១២២នាក់ និងមិនមានករណីវិជ្ជ…

វៀតណាមរកឃើញអ្នកត្រឡប់ចូលស្រុក ៤នាក់ មានកូវីដ-១៩ ក្នុងនោះមានម្នាក់មកពីកម្ពុជា

កាលពីថ្ងៃទី ១៦ ខែឧសភា ម្សិលមិញនេះ ប្រទេសវៀតណាមប្រកាសថា បានរកឃើញអ្នកធ្វើដំណើរពីក្រៅប្រទេសត្រឡប់ចូលប្រទេសវៀតណាមវិញចំនួន ៤នាក់ គឺមានវិជ្ជម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ