គំនិត​អាជីវកម្ម

អ្វីជា​បំណុល​ល្អ និង​អ្វី​ជា​បំណុល​អាក្រក់?


សម័យ​សម្ភារនិយម គេឃើញ​មាន​និន្នាការ​កើន​ឡើង​នៃ​ការ​ខ្ចី​បុល​ដើម្បី​ទិញ​សម្ភារ​ប្រើប្រាស់​បែប​បង្ហាញ​ពី​ភាព​ទាន់សម័យ ដូចជា ទូរស័ព្ទ​ដៃ​ទំនើប រថយន្ត ម៉ូតូ ។ល។ និង​។ល។ ទន្ទឹម​នឹង​នេះ ក៏មាន​មនុស្ស​មួយ​ក្រុម​ទៀត ដែល​ខ្ចី​បុល​ដែរ ប៉ុន្តែ មិនមែន​យក​ទៅទិញ​សម្ភារ​បែបនេះទេ គឺ​យកទៅ​វិនិយោគ ឬ​យក​ទៅរកស៊ី។ តើ​បំណុល​ពីរ​ប្រភេទ​នេះ ខុសគ្នា​យ៉ាងដូចម្ដេច? ខាងក្រោមនេះ គឺជា​ការពន្យល់​ណែនាំ​របស់​លោក កាន់ គន្ធី ដែលជា​អ្នក​វិនិយោគ​ដីធ្លី​មួយរូប​ នៅ​កម្ពុជា។
អ្វីជា​បំណុល​ល្អ និង​អ្វី​ជា​បំណុល​អាក្រក់?

១. បំណុល​អាក្រក់

បំណុល​អាក្រក់ គឺ​​សំដៅ​លើ​ការ​ខ្ចី​មក​ដើម្បី​ទិញ​ឡាន ទិញ​ម៉ូតូ ទិញ​ទូរស័ព្ទ​ដៃ​ទំនើបៗ ទិញ​សម្ភារ​ផ្សេងៗ ដើម្បី​ឲ្យ​មើល​ទៅ​ទាន់​សម័យ ហ៊ឺហា​នឹង​​គេ ។ល។ ឡាន ម៉ូតូ ទូរស័ព្ទ តម្លៃ​វា​នឹង​ធ្លាក់​ចុះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ 

បើ​និយាយ​ពី​ឡាន​វិញ​ ត្រូវ​ត្រៀម​លុយ​សម្រាប់​ចាក់​សាំង​និង​មើល​ជំងឺ​វា​ទៀត ឧទាហរណ៍ ខ្ចី​លុយ​៣០,០០០​ដុល្លារ​ដើម្បី​ទិញ​ឡាន​ដែល​មាន​ការ​ប្រាក់ ១២% ក្នុង​មួយ​ឆ្នាំ អត្រា​ការប្រាក់​ដែល​ត្រូវ​បង់​ប្រចាំ​ខែ​ គឺ ៣០០​ដុល្លារ លុយ​ចាក់​សាំង​ក្នុង​មួយ​ខែៗ​អាច​ពី១៥០​ដុល្លារ ឬ​ច្រើន​ជាង​នេះ អាស្រ័យ​ទៅ​លើ​ការប្រើប្រាស់ ពេល​ខូច​ម្តងៗ ត្រូវ​ត្រៀម​លុយ ៣០០-៥០០​ដុល្លារ ឬ​អាច​ច្រើន​ជាង​ហ្នឹង មួយ​ឆ្នាំ ឬ​ពីរ​ឆ្នាំក្រោយ​មក តម្លៃ​ឡាន​នោះ អាច​ថយ​មក​នៅ​ត្រឹម ២៥,០០០​ដុល្លារ។

២. បំណុល​ល្អ 

បំណុល​ល្អ គឺ​សំដៅ​លើ​បំណុល​ទាំង​ឡាយ​ណា​ដែល​ខ្ចី​មក​ដើម្បី​រកស៊ី វិនិយោគ ពង្រីក​ជំនួញ ទិញ​ទ្រព្យ​ដែល​តម្លៃ​នឹង​មាន​ការកើន​ឡើង​ទៅ​តាម​ពេលវេលា ឧទាហរណ៍ ខ្ចី​លុយ​ដើម្បី​មក​រកស៊ី​ដែល​មាន​អត្រា​ការប្រាក់ ១២% ក្នុង​មួយ​ឆ្នាំ ហើយ​មក​ដាក់​ទុន​រក​ស៊ី​ដែល​អាច​ចំណេញ ២៥%​-៣០% ក្នុង​មួយ​ឆ្នាំ បន្ទាប់ពី​សង​ការប្រាក់​ហើយ នៅ​ប្រាក់​ចំណេញ​បាន ១៣%-១៨% ហើយ​បាន​ទាំង​បទ​ពិសោធន៍​ទៀត។

និយាយ​រួម បំណុល​គឺ​មិន​អាក្រក់​ទេ វា​អាស្រ័យ​ទៅ​លើ​ការប្រើប្រាស់​របស់​អ្នក​ខ្ចី​តែ​ប៉ុណ្ណោះ។ ជំនួញ​កាន់តែ​ធំ​ជំពាក់​គេ​កាន់តែ​ច្រើន ឬ​ត្រូវការ​លុយ​កាន់​តែ​ច្រើន។ មហាសេដ្ឋី​ល្បី​ៗ ដូចជា Robert Kyosaki, Donald Trump, Warren Buffet សុទ្ធតែ​យក​បំណុល​មក​បង្កើន​ទ្រព្យ។ ដូច្នេះ ត្រូវ​ហ៊ាន​ខ្ចី​លុយ ឬ​ធ្វើ​ឲ្យ​ខ្លួនឯង​មាន​លទ្ធភាព​ក្នុង​ការ​ខ្ចី​លុយ(credit or bankable) ខ្ចី​ពី​បង​ប្អូន ខ្ចី​ពី​មិត្ត​ភ័ក្ត ខ្ចី​អ្នក​ដទៃ ខ្ចី​ស្ថាប័ន​ហិរញ្ញវត្ថុ ធនាគារ ។ល។ ប៉ុន្តែ ខ្ចី​ហើយ​ត្រូវ​សង សង​ឲ្យ​បាន​​មុន​ពេល​វេលា ជា​ការល្អ។ ស្ថាប័ន​ហិរញ្ញ​វត្ថុ ឬ​ធនាគារ​បង្កើត​ឡើង​គឺ​ដើម្បី​ឲ្យ​លុយ​ខ្ចី៕




អត្ថបទបន្ទាប់


ដាច់ទឹក ដាច់ភ្លើង ញឹកញាប់ តើអ្នកគួរត្រៀមអ្វីខ្លះ?

នៅប៉ុន្មានថ្ងៃមកនេះ បញ្ហាដាច់ទឹក ដាច់ភ្លើងត្រូវបានពលរដ្ឋជាច្រើនទាំងអ្នករស់នៅទីក្រុង និងតាមបណ្ដាខេត្តផងដែរ បានរអ៊ូរទាំ និងទាមទារឲ្យខាងរាជ…

ការប្រែប្រួល​បរិបទ​ការងារ​សាកល និង​​ឥរិយាបថ​​ប្រើប្រាស់​​ការិយាល័យ

ក្នុង​ពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ និន្នាការ​នៃ​ការធ្វើ​ការងារ​ចល័ត ឯករាជ្យ ដោយ​ពុំ​ចាំបាច់​ទៅ​ធ្វើការ​នៅ​ការិយាល័យ​ផ្ទាល់ ធ្វើការ​ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ